Views
នៅទីបំផុត ឃាតករពិតដែលកម្ទេចឆ្នាំងបាយកម្មករលេចមុខហើយ
កាលដែលលោក សមរង្សី ខំប្រឹងទាមទារ ដំឡើងប្រាក់ខែ មានតែពឹងម្ចាស់ជំនួញបរទេស ឲ្យបិទការទិញសំលៀកបំពាក់ទេ ដែលជាវិធីដាក់សំពាធលើរដ្ឋាភិបាលខ្មែរឲ្យដំឡើងប្រាក់។ នឹងជំរុញឲ្យមានការគោរពសិទ្ធមនុស្ស ពាក់ព័ន្ធនឹងរឿងធ្វើការហួសកម្លាំង នឹងការរើសអើងរវៀងកម្មករ នឹងថៅកែ។បញ្ហានេះបែរជាត្រូវបក្សកាន់អំណាច លាបពណ៌ ថាជាការកម្ទេចឆ្នាំងបាយ នឹងញុះញង់ឲ្យកម្មករនាំគ្នាលើកប៉ាណូប្រឆាំងនឹងសមរង្សី។ (ពិតជាអាចម៍ក្លាយជាឱសថ ព្រះសារីបុត្តក្លាយជាចោទសមុទ្រ)។
នៅថ្ងៃទី ២២ វិច្ឆិកា ២០១៧ កន្លងទៅនេះ មានកម្មករជាច្រើនត្រូវបានគេបញ្ឈប់ពីការងារ
ពួុកគាត់ជាកម្មករបំរើបការងារនៅ រោងចក្រហ្រ្គីនមីដូវ នៅភូមិត្រាំងដោក សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ. ដែលត្រូវថៅកែរោងចក្រឃុបឃិតជាមួយសហជីពឈ្មោះលោក ឈុំ វាសនាប្រឈប់ពួកគាត់ដោយគ្មានមូលហេតុ។ សូមសម្តេច ជួយផ្ដល់លុយបន្ថែមផងព្រោះអន្តរជាតិគេបណ្ដាច់ក្ដោងសេដ្ឋកិច្ចហើយ ព្រោះរំលាយសង្គ្រោះជាតិ ពេលនេះកូនចៅបានបាត់បង់ការងារអស់ហើយ មិនឃើញសម្តេចចេញមុខដោះស្រាយទេ សមដូចសម្តីគេនិយាយថា ទីណាមានទុក្ខ បាត់មុខសម្ដេច។
ម៉្យាងទៀត កម្មករនេះហើយដែលសម្ដេចសម្លាប់ ហើយសម្ដេចក៏ធ្លាប់ចែកលុយឲ្យពួកគាត់ដែរ។ អ្វីដែលខ្ញុំចាំមិនខុសនោះ សម្ដេចបានប្រកាសថា " ស្ដាយណាស់ដែលមិនបានសម្លាប់ឲ្យអស់ "។
ឥលូវនេះ សម្ដេចធ្វើទង្វើអាក្រក់រហូតដល់ត្រូវផ្ដាច់ជំនួយពីបរទេស សមនឹងពាក្យដែលសម្តេចចង់ឲ្យកម្មករស្លាប់តាមបំណងហើយ,.. មិនដឹងថាគាត់អាចយកលុយខ្លួនឯងមកជួយសង្គ្រោះឬអត់ទេ? ប៉ុន្តែភាគច្រើន សម្តេចយកលុយជាតិដើម្បីប្រជាប្រិយភាពបក្សខ្លួនឯង ៕
Pdach Mok
Thursday, November 23, 2017