Views
Mugabe ជនផ្តាច់ការនៃប្រទេស ហ្សឹមបាវ៉េ កាន់អំណាច ៣៧ ឆ្នាំ
និងបានធ្លាក់ពីអំណាចកាលពីថ្ងៃទី ១៥ វិច្ឆិកា ២០១៧ កន្លងមកនេះ
មានលុយផ្ទាល់ខ្លួន ១,៣ពាន់លានដុល្លារអាមេរិក។
ដោយ
ឡែកកូនទាំងបួននាក់របស់
Mugabe និង កូនប្រសារ រួមទាំងសាច់ញាតិ ក្មួយប្រុសក្មួយស្រីរបស់ Mugabe
ផងម្នាក់ៗសុទ្ធតែជាមហាសេដ្ឋី មានលុយមិនតិចជាង ៣០០លានដុល្លារឡើយ។
ពួកគេចាយវាយហឺហា ប្រើទ្រនាប់ជើងថ្លៃៗ ថោកបំផុត គិតត្រឹមជាង ១០
០០០ដុល្លារឡើងទៅក្នុង ១ គូ នាឡិកាដៃម៉ាក រ៉ូឡិច ដាំពេជ្រតំលៃតិចបំផុត ជាង ៣០០
០០០ ដុល្លារឡើងទៅ មានឡានម៉ាកល្អៗ ថ្លៃៗ ដូចជា Lamborghini, Rolls-Royce,
Land rover, Mercedes, Batmobile, ect. មានយន្តហោះឯកជន
ក្នុងបន្ទប់យន្តហោះពួកគេស្រោបសុទ្ធតែមាស កាំភ្លើងមាស ផឹកស្រាថ្លៃៗពីបរទេស
និងរៀបចំពិធីជប់លៀងខួបកំណើតពួកគេម្តងៗរាប់សែនដុល្លារ។
ជារួមការមានបានរបស់ពួកគេគឺ កើតចេញពីអំពើពុករលួយ លួចជាតិ ខណៈប្រទេស
ហ្សឹមបាវ៉េ ជាប្រទេសដ៏សែនក្រីក្រមួយក្នុងពិភពលោក រាស្រ្តមានចំណូលGDP
ប្រចាំឆ្នាំប្រហាក់ប្រហែលនឹងកម្ពុជា។ និយាយរួម Mugabe និង កូនចៅ
រួមទាំងសាច់ញាតិរបស់ Mugabe មានទ្រព្យមិនខុសពីមេចោរ ហ៊ុន សែន កូនចៅ ហ៊ុន
សែន និងសាច់ញាតិ ហ៊ុន សែន នៅកម្ពុជាឡើយ។
សូមបញ្ជាក់ថាពេលនេះរដ្ឋាភិបាល ហ្សឹមបាវ៉េបន្តតំណែង
បាននឹងកំពុងរៀបចំពាក្យបណ្តឹងនានាប្តឹង Mugabe ពីទោសឧក្រិដ្ឋសំលាប់មនុស្ស
និងលួចជាតិ ។
ប្រភព ៖ ប៉ាង សុខឿន
Pdach Mok
Wednesday, November 22, 2017