Views
នៅលើទំព័រហ្វេសប៊ុករបស់លោក កាមទេព លឹមហុង បានសរុបព័ត៌មានខ្លី ៗ ប៉ុន្តែបង្កប់ដោយខ្លឹមសារជ្រាលជ្រៅថា
" ព័ត៌មានសរុប សង្គ្រោះជាតិរស់ឡើងវិញ "
បន្ទាប់ពីជប៉ុនអ្នកផ្ដល់ថវិកាបោះឆ្នោតបានសួររដ្ឋាភិបាលខ្មែរថា៖ ហេតុអ្វីបានចាប់លោក កឹម សុខា ហើយប៉ុនប៉ងរំលាយសង្គ្រោះជាតិ?ខណៈនោះអ្នកនាំពាក្យរដ្ឋាភិបាលច្រើនរូប បាននាំគ្នារត់ពួនក្នុងលូមិនព្រមផ្ដល់ចម្លើយ ។
ហើយរដ្ឋាភិបាលអូស្ត្រាលីវិញ បានជេរប្រទេចរដ្ឋាភិបាលខ្មែរ ឲ្យចេះប្រដៅអ្នកសារព័ត៌មានចរិតឆ្កែ កុំនិយាយតាប៉ែហួសការពិត រដ្ឋាភិបាលអូស្ត្រាលីខ្ញុំ មិនដែលចងមិត្ត នឹងរដ្ឋាភិបាលខ្មែរ ដូចពួកអាតាប៉ែចុះផ្សាយនោះទេ(មានតែផ្ដាច់ចំណងថែមទៀត)។
ឆ្លៀតមកអ្នកវិភាគវិញ បានជំរុញឲ្យពលរដ្ឋនឹងបក្សដទៃ ត្រូវរួមដៃគ្នាបាតុកម្មរំលាយគណបក្សកាន់អំណាច ដែលចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ ភ្លាមៗនោះនិស្សិតជាប់ថ្មី ក៏ប្រកាសបាតុកម្ម ផ្ដាំទៅហ៊ុន សែន មុន បើមិនព្រមបញ្ឈប់យាយីសង្គ្រោះជាតិតទៅទៀត ។
ហ៊ុនសែន ក៏និយាយត្បិតត្បៀតថា គម្រោងប្រហារសង្គ្រោះជាតិត្រូវលុបចោលហើយ សម រង្ស៊ី ក៏ឆ្លើយឲ្យក្ដវិញ! អារឿងទន្ទេញចង់កម្ទេចសង្គ្រោះជាតិទៅមិនរួចទេ ខ្ញុំបានទៅមើលហោរហើយ ឲ្យតែនរណាចង់រំលាយគណបក្សសង្គ្រោះជាតិ នឹងរលាយខ្លួនឯងវិញ ។
នៅលើទំព័រដែលមានឈ្មោះថា តម្លៃជាមនុស្សបានសរសេរថា
ពួកគេរួមដៃគ្នាយ៉ាងសកម្មដេីម្បីបំផ្លាញយេីង
ហេីយសេីចចំអកថាសង្រ្គោះជាតិជិតរលាយហេីយ ប៉ុន្ដែពួកយេីងមិនខ្វល់់
យេីងនៅតែបន្ដដំណេីរទៅមុខ
ព្រោះយេីងមានប្រជាពលរដ្ឋខ្មែរជាង៣ លាននាក់នៅជាមួយយេីង គាំទ្រយេីង
យេីងមានសហគមអន្ដរជាតិទូទាំងពិភពលោកជួយការពារយេីង
យេីងមានអង្គការសង្គមសុីវិលក្នុង
និងក្រៅប្រទេសស្វែងរកយុត្តិធម៌ដល់យេីងជានិច្ច
ប៉ុន្ដែពួកគេដែលអួតថាមិនរលាយវិញ ៖
បក្សកាន់អំនាចកាន់តែបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋពីមួយអាណត្តិ ទៅមួយអាណត្តិ ។
បក្សហ្វ៊ុនសុីពិចរបស់ទ្រង់ រណឫទ្ឋិ លែងមានប្រជាពលរដ្ឋខ្មែរគា
ំទ្រ រកតែមួយកៅអីក្នុងសភាគ្មាន ។
បក្សយុវជនរបស់ពេជ្រ ស្រស់ រកតែអ្នកគាំទ្រមួយសង្គាត់គ្មាន ។
បក្សជួងរបស់លោកខឹម វាសនាវិញ ធ្វេីនយោបាយ ១២ ឆ្នាំ
រកតែអ្នកគាំទ្រឲ្យបានមួយឃុំសង្គាត់គ្មាន ចំនែកមេបក្សនេះកេីនតែឡាន លុយ
និងដីចំការម្រេច សកម្មជនចូលលុយចង់ខ្សោះខ្យល់ហេីយ ។
តេីបក្សណាជាអ្នករលាយពិតប្រាកដ ហេីយតេីបក្សណាគួរឲ្យអាសូរ ???