Views
រឿងច្រំដែល ៗ តែងកើតឡើងដល់ភាគីប្រឆាំង ចាប់ហើយលែង ៗ តែងកើតជារឿយ ៗ ថ្វីបើពួកគេគ្មានកំហុសអ្វីបន្តិចក៏ដោយ យុគនេះសម័យនេះ សម្តេចតេជោចង់ចាប់ចង់ចងនរណាស្រេចតែក្បាលចិត្ត ចង់ធ្វើច្បាប់រំលាយគណបក្សគូប្រជែងក៏ធ្វើបានដូចចិត្ត ចង់ដោះលែងនរណាក៏អាចធ្វើបាន បុគ្គលម្នាក់ក្លាយជាបិសាចដៃមឹកចាប់គេឯងស៊ីជាអាហារហើយពេលអស់ចិត្តក៏លែងមកវិញ ហើយពួកអាម៉ីអាថោងក៏ប្រឹងបំប៉ោងព័ត៌មានប្រាប់ដល់ពលរដ្ឋថា សម្តេចតេជោជាបិតាសន្តិភាព ។
លោកមានចិត្តអាណិតខ្មែរដែលរងគ្រោះ ឱ ! សង្គមខ្មែរ ម្តេចក៏ទៅជាយ៉ាងនេះ ។
លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៊ី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យព្រះរាជទានការលើកលែងទោសដើម្បីដោះលែងឱ្យមានសេរីភាពឡើងវិញហើយ ក្រោយធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងរបស់ខ្លួន។នេះបើយោងតាមព្រះរាជក្រិត្យ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ។
សូមរំលឹកថាលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះឯកសារក្លែងក្លាយមួយ ស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើទំព័រ Facebook របស់លោក សម រង្ស៉ី ។
Pdach Kar
Wednesday, October 25, 2017