Views
ព្រះបាទអង្គដួងទ្រង់ជាអ្នកជួយស្រោចស្រង់ប្រទេសជាតិឲ្យផុតពីកណ្តាប់ដៃសៀម ទោះបីទ្រង់ជាស្តេចក្រោមអំណាចសៀមក៏ដោយ ក៏ទ្រង់រិះរកវិធីរំដោះជាតិទាល់តែរូចផុតបាន ដោយទ្រង់ធ្វើព្រះរាជលិខិតឲ្យស្តេចណាប៉ូលេអុងបារាំងឲ្យជួយការពារទឹកដីខ្មែររហូតដល់បារាំង
បានធ្វើអាណានិគមលើខ្មែរ ៩៩ ឆ្នាំជួយប្រមូលយកទឹកដីដែលសៀមយួនច្បាមយកទៅត្រឡប់មកវិញបានយ៉ាងច្រើនរហូតដល់សល់ប្រទេសកម្ពុជាសព្វថ្ងៃ ។
ព្រះបាទអង្គដួងទ្រង់ជាក្សត្រខែ្សនរោត្តមដែលមានគុណោបការៈដល់ជាតិយ៉ាងធំធេង ប៉ុន្តែឥឡូវនេះ សមាជិកខ្សែរាជវង្សខ្លះកំពុងតែលង់លក់ឈ្លក់វង្វេងនឹងសេចក្តីសុខផ្ទាល់ខ្លួន ធ្វើជាឈ្នាន់អំណាចឲ្យលោក ហ៊ុន សែន ខ្ចីដៃកម្ចាត់ភាគីនយោបាយប្រឆាំងយ៉ាងច្បាស់ក្រឡែត ដោយមិនខ្វល់សំឡេងគាំទ្ររបស់ប្រជារាស្រ្តឡើយ ទាំងព្រះមហាក្សត្រគ្រងរាជ្យក៏ក្លាយជាអ្នកចាំប្រថាប់ត្រាឲ្យអំណាចលោក ហ៊ុន សែន ប្រើប្រាស់បានដោយសេរី ទ្រង់មិិនខ្វល់អ្វីទាំងអស់ ទោះត្រូវបំផ្លាញសំឡេងគាំទ្ររបស់បក្សសង្រ្គោះជាតិជាង ៣ លានសំឡេងក៏ទ្រង់ហ៊ានធ្វើដែរ
នៅថ្ងៃនេះ លោក
ឆាំ ឆានី សកម្មជនបក្សប្រឆាំងបានណែនាំឲ្យស្គាល់សមាជិករាជវង្សនរោត្តមដែលជាឈ្នាន់អំណាចរបស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក ដូចខាងក្រោម ៖
ណែនាំបងប្អូនឲ្យស្គាល់ សមាសភាពរាជវង្សដែលកំពុងបំផ្លាញកិត្តិយស កេរ្ត៍ឈ្មោះអតីមហាក្សត្រ័ ជ្រកក្រោមស្លាកក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា
•••••
១. នរោត្តម បុប្ផាទេវី អតីតជាស្រីរបាំ ដែលសម្តេចតា នរោត្តម សីហនុ ធ្លាប់ហៅថាជាស្រីខូច ។
២. នរោត្តម សិរីវុឌ្ឍ អតីតអ្នកលេងហ្គីតា សុំលុយតាមដងផ្លូវនៅបារាំង ។
៣. នរោត្តម ចក្រពង្ស អតីតស្តេចស្វា ។
ពួកគេនេះ ក្រៅពីលុតក្រាប ហីអើ ជាមួយរបបម៉ាហ្វីយ៉ា ហ៊ុន សែន
ដើម្បីបុណ្យសក្តិ លាភសក្ការៈរបស់ពួកគេ
គឺពួកគេមិនដែលធ្វើអ្វីឲ្យជាប្រយោជន៍ដល់ជាតិ និងពលរដ្ឋឡើយ ។
ចឹងហើយបានជារាជវង្សកាន់តែបាត់បង់សេចក្តីថ្លៃថ្នូរ
និងការគោរពពីពលរដ្ឋខ្លាំងឡើងៗ ៕
សេចក្តីបន្ថែម ៖
៤.នរោត្តម រណឫទ្ធិ ទ្រង់ជាដើមបណ្តឹងរំលាយគណបក្សសង្រ្គោះជាតិ
៥.នរោត្តម សីហមុនី ទ្រង់គ្រងរាជ្យឆ្នាំ ២០០៤ ឡាយព្រះហស្តរំលាយគណបក្សសង្រ្គោះជាតិ ។
ឃើញថា ខ្សែនរោត្តមដែលធ្លាប់មានគុណបំណាច់ចំពោះរាស្រ្តក៏ចាប់ផ្តើមបំផ្លាញរាស្រ្តវិញ នៅប្រទេសសេរីជាច្រើនគេលែងត្រូវការស្តេចហើយ ព្រោះខ្លាចក្រែងស្តេចក្លាយជាឈ្នាន់នយោបាយដូចស្តេចខ្មែរសព្វថ្ងៃ ។
Pdach Kar
Wednesday, October 25, 2017