Views
ពាក្យថា ក្បាលយួន ខ្លួនខ្មែរ យើងតែងឮមកជាហូរហែក្នុងសង្គម ហើយការបកស្រាយឃ្លានេះក៏មានន័យផ្សេង ៗ គ្នាទៅ ស្រេចតែការយល់ឃើញរបស់បុគ្គលម្នាក់ ៗ ថ្ងៃនេះ ផ្តាច់ការនឹងលើកយកឃ្លានេះមកបកស្រាយតាមសភាពជាក់ស្តែង បើតាំងសំណួរថា បក្សប្រជាជនមានក្បាលចេញមកពីណា? ចម្លើយ គឺ ចេញមកពីយួន មានន័យថា មានយួនជាឪពុកម្តាយ តាមធម្មតា កូនណាកើតពីឪពុកម្តាយណា កូននោះមានឪពុកម្តាយនោះជាអ្នកបង្កើត ហេតុនោះ បក្សប្រជាជនទើបមានយួនជាអ្នកបង្កើត បើមានយួនជាអ្នកបង្កើត យើងអាចហៅបក្សនេះថា មានក្បាលយួនបានឬទេ ឆ្លើយថា បាន ។
បក្សប្រជាជនកើតមកពីណា? ពីយួន ។
នរណាបង្កើតបក្សប្រជាជន? យួន (HOCHIMIN) ។
យួនជានរណា? ជាជាតិបរទេស ជិតខាងខ្មែរ ។
ហេតុអ្វីបានជាយួនបង្កើតគណបក្សប្រជាជនឲ្យខ្មែរ? ព្រោះយួនចង់លេបទឹកដីខ្មែរ ។
ឥឡូវចូលដល់ពាក្យថា ខ្លួនខ្មែរ ។
លោក ហ៊ុន សែន ជាខ្មែរ មែនទេ? ឆ្លើយថា មែន ។
ហេតុអ្វីបានជាហ៊ុន សែន កាន់អំណាចបានយូរម្លេះ? ការដែលលោក ហ៊ុន សែន មានខ្លួនមកដល់ថ្ងៃនេះ ព្រោះមានយួនជាអ្នកលើកបន្តុបក្នុងអំណាច លោក ហ៊ុន សែន មានខ្លួនជាខ្មែរមែន ប៉ុន្តែក្បាលម៉ាស៊ីនជាយួន ហេតុនោះ ទើបកើតពាក្យថា ក្បាលយួន ខ្លួនខ្មែរ ដូច្នោះឯង ។
ចំណោទបញ្ហានយោបាយសព្វថ្ងៃបានកើតឡើង លោក ហ៊ុន សែន បានចោទលោក កឹម សុខាថា សេពគប់ជាមួយបរទេស ហេតុនោះ ទើបមានទោសក្បត់ជាតិតាមច្បាប់ដែលហ៊ុន សែន បកស្រាយ
កាលបើបបូរមាត់ ហ៊ុន សែន ក្លាយជាច្បាប់ ទើបកើតចលាចលក្នុងសង្គម ក្លាយជាថា ហ៊ុន សែនបង្កចលាចលក្នុងសង្គម ជួសនឹងរក្សាសណ្តាប់ធ្នាប់ និង សន្តិភាព ដូចដែលយើងទាំងអស់គ្នាបានដឹងច្បាស់ហើយឥឡូវនេះ ។
ក្រោមលេសថា ក្បត់ជាតិនេះ លោក ហ៊ុន សែន ចង់រំលាយគណបក្សសង្រ្គោះជាតិដែលជាគូប្រជែងសន្លឹកឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខ ប៉ុន្តែលោក ហ៊ុន សែនភ្លេចគិតពីផលអវិជ្ជមានពីការរំលាយនេះ ទើបកើតប្រតិកម្មជាច្រើនពីអន្តរជាតិ ។
សង្រ្គាមរំលាយគណបក្សទើបកើតឡើង នៅលើទំព័រហ្វេសប៊ុករបស់ លោក ប៉ាង សុខឿន ហៅ
ខ្មែរ សុវណ្ណភូមិ បានសរសេរសេរហេតុផល ២១ ខ ដែលគណបក្សប្រជាជនគប្បីត្រូវរំលាយ គឺ
១. បក្សនេះយួនជាអ្នកបង្កើត។
២. ដឹកនាំក្រោមបន្ទាត់នយោបាយបក្សកុម្មុយនីស្តយួនរហូតមក ។
៣. បង្កើតភ្លាមគឺបង្កសង្គ្រាមស៊ីវិលសំលាប់ខ្មែរ និងប្រឆាំងរបបរាជានិយមភ្លាម។
៤. នាំយួនយៀកកុងចូលស្រុក សហការជាមួយយួនយៀកកុង
រួមដៃជាមួយយួនកុម្មុយនីស្តច្បាំងប្រឆាំងខ្មែរ និងច្បាំងជាមួយអាមេរិក
ហើយនាំឲ្យអាមេរិកទំលាក់គ្រាប់បែកនៅកម្ពុជាសំលាប់ខ្មែរ។
៥. នាំយួនចូលឈ្លានពានទឹកដីខ្មែរ។
៦. ការចុះសន្ធិសញ្ញាខុសច្បាប់នានាជាមួយយួន និងកាត់ទឹកដី ភូមិ កោះ និងសមុទ្រខ្មែរឲ្យយួន។
៧. ទទួលឲ្យយួនខុសច្បាប់រស់នៅកម្ពុជា។
៨. ការលាក់បំពួន និងចិញ្ចឹមពួកចារកម្មយួននៅកម្ពុជាឲ្យរស់នៅ និងបន្តការងារត្រួតកម្ពុជា និងគំរាមកំហែងនយោបាយកម្ពុជា។
៩. ការពារ និងលាក់បាំងទង្វើសំលាប់ខ្មែររបស់យួន និងចិនដែលជាមេខ្លោងរបបខ្មែរក្រហម ហើយបានសំលាប់ខ្មែរក្នុងរបបខ្មែរក្រហម។
១០. ការពារផលប្រយោជន៍យួន និងចិននៅកម្ពុជា ក្បត់ប្រយោជន៍ជាតិ
១១. ការខ្ចីលុយបរទេស (ចិន)តាមក្បាលចិត្តមិនឆ្លងរដ្ឋសភាជាតិ។
១២. ការសម្បទានអង្គរវត្តឲ្យយួន សុខ គង់ កន្លងមក និងការសម្បទានភ្នំបូកគោនាពេលនេះ។
១៣.
ការដាក់ខេត្តខ្មែរចំនួន៤ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណរួមជាមួយ យួនដើម្បីចែក ប្រយោជន៍ខ្មែរឲ្យយួនទាញយកផល
និងមានសិទ្ធិគ្រប់គ្រងដីខ្មែរ។
១៤. ការផ្តល់សម្បទានដី ព្រៃ រ៉ែ និងកោះឲ្យយួន និងចិនទូទាំងប្រទេសដោយគ្មានតម្លាភាព និងគ្មានផលចូលជាតិ តែបានត្រឹមបំផ្លាញ។
១៥. ការយកលុយជាតិមកកសាងជាតិរួចដាក់ឈ្មោះខ្លួន និងប្រាប់រាស្រ្តថាជាលុយខ្លួន។
១៦.ការប្រកាសបង្កើតតំបន់អបគមន៍បំបែកប្រទេសជាពីរក្រោយចាញ់ឆ្នោតឆ្នាំ៩៩៣ ។
១៧. ការគំរាមរំលាយរបបរាជានិយមឆ្នាំ២០០៥ ។
១៨. ការប្រឆាំងប្រយោជន៍ជាតិតាមរយៈទង្វើញុះញង់
និងប្រឆាំងប្រទេសសេរីដែលជាម្ចាស់ជំនួយ
និងម្ចាស់ទីផ្សារមិនយកពន្ធលើផលិតផលខ្មែរដើម្បីជួយដល់សេដ្ឋកិច្ចជាតិ
និងជីវភាពពលរដ្ឋខ្មែរ។
១៩. ការឃុបឃិតជាមួយយួនខុសគោលការណ៍រដ្ឋធម្មនុញ្ញាជាតិក្នុងនាមប្រទេសសេរី
តែបែជាស្អិតជាមួយពួកកុម្មនីស្ត
តាមរយៈការតែងតាំងថ្នាក់ដឹកនាំបក្សខ្លួនថ្មីៗឲ្យទៅធ្វើការប្រចាំនៅប្រទេសយួន
សហការជាមួយយួន និងចាំស្តាប់បញ្ជាពីយួនគំរាមកំហែងដល់អធិបតេយ្យភាព
និងឯករាជ្យភាពជាតិ។
២០. ជាបក្សដែលមានមេដឹកនាំពូកែតែខាងញុះញង់ បង្កចលាចល បំបែកបាក់ខ្មែរ សំលាប់ខ្មែរ បំផ្លាញខ្មែរ និងលួចជាតិខ្មែរ។
២១. មេដឹកនាំបក្សប្រជាជនសព្វថ្ងៃភាគច្រើនជាពួកអតីតមេដឹកនាំខ្មែរក្រហម សុទ្ធតែពួកមានបាតដៃប្រឡាក់ឈាម សុទ្ធតែជាពួកឃាតករ ។
ហេតុផលដែលវាយបកនេះធ្វើឲ្យបក្សប្រជាជនចុកច្រងល់ដូចគ្នា ព្រោះសុទ្ធតែឆ្លុះបញ្ចាំងការពិតតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ។
Pdach Kar
Tuesday, October 24, 2017