Views
មន្រ្តីគណបក្សហ្វ៊ុនស៊ិនប៉ិចមួយចំនួនកំពុងរត់បះដៃបះជើង ស្វែងរកអាសនៈ ដែលសម្តេចក្រុមព្រះឲ្យដំណឹងថា ព្រះអង្គនឹងបានទទួលអាសនៈយ៉ាងច្រើនពីការរំលាយគណបក្សសង្រ្គោះជាតិ ប៉ុន្តែបំណងប៉ងប្រាថ្នានោះអាចស្ងួតជើងធ្មេញទៅវិញនៅពេលសម្តេចតេជោដូរទូកលែងរុញសកម្មភាពរំលាយគណបក្សសង្រ្គោះជាតិ បន្ធូរដៃលែងវាយថែមព្រោះទទួលរងសម្ពាធច្រើនហួសហេតុពេកដែលនឹងអាចទប់ទល់បាន ។
តាមប្រភពព័ត៌មាន
កោះសន្តិភាព ដែលជិតស្និទ្ធនឹងរដ្ឋាភិបាលឲ្យដឹងថា
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការបែកធ្លាយថា
មន្ត្រីក្នុងជួរគណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនកំពុងតែស្វះស្វែងរកជំនួយ
ដើម្បីទទួលបានអាសនះក្នុងរដ្ឋសភា
ដែលបានមកពីការរំលាយគណបក្សសង្គ្រោះជាតិនៅពេលខាងមុខនោះ
មន្ត្រីជាន់ខ្ពស់គណបក្សនេះបានអះអាងថា
ប្រសិនបើរកឃើញករណីនេះពិតមែន
នឹងបញ្ឈរជើងមន្ត្រីនោះនៅមួយកន្លែង ។
លោក ញ៉េប ប៊ុនជិន
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៧
តុលា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សថា
ការធ្វើការនៅក្នុងជួរគណបក្សលោកមានក្រមវិន័យច្បាប់លាស់សម្រាប់មន្ត្រី។
លោកបន្តថា
ក្នុងជួរគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ
ចាត់តាំងមនុស្ស៥នាក់មើលការខុសត្រូវ
និងមានអនុប្រធានចំនួន៩រូប
និងអគ្គលេខាធិការ១រូបជាអ្នកមើលការខុសត្រូវរាល់បញ្ហានានា។
សូមបញ្ជាក់ថា បើបក្សប្រឆាំងត្រូវបានរំលាយនោះ
គណបក្សហ៊្វុនស៊ិនប៉ិច អាចទទួលបានអាសនះនៅរដ្ឋសភាប្រមាណ ៤១
អាសនះ។
លោកបញ្ជាក់ថា៖ « យើងបានកំណត់ហើយ
សម្តេចក្រុមព្រះលោកបានមានព្រះបន្ធូលហើយបើអ្នកណាហ៊ានបង្ខូច
ឬបង្កើតបញ្ហានៅក្នុងបក្ស នោះទុកគាត់មួយកន្លែង »។
ចំពោះព័ត៌មានថា
មានមន្ត្រីមួយចំនួនរត់ការចង់បានតំណែងពីការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ថា
មិនមានមន្ត្រីណារត់ការចង់បានតំណែងតំណាងរាស្ត្រនោះទេ
ហើយអ្នកណាដែលហ៊ានបង្កបញ្ហារឿងរត់ការនេះ
គឺមន្ត្រីនោះនឹងយកមកទុកមួយកន្លែង៕