Views
គំនាបកៀបសង្កត់ខ្លាំងមកលេីរដ្ឋាភិបាលក្រុងភ្នំពេញចាប់ផ្តេីមពីអាមេរិក USA, សហគមន៍អឺរុប EU, អន្តរសភា ១៧៣ ប្រទេស IPU, ជប៉ុន Japan ,អូស្ត្រាលី
Australia,ស៊ុយអែត Swi
ss និង ចុងក្រោយនេះ គឺ ចិន CHINA ដែលមានឥទ្ធិពលបំផុតលេីរដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាច ។
នៅក្នុងស្រុក មានអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើនប្រុងប្រៀបនឹងចូលរួមបាតុកម្មទាមទារយុត្តិធម៌សង្គម ព្រោះពួកគេមិនពេញចិត្តចំពោះសកម្មភាពរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលចង់រំលាយគណបក្សសង្រ្គោះជាតិ ដោយធ្វើច្បាប់រំលាយគណបក្សសង្រ្គោះជាតិបានសម្រេច ។
ប្រធានសហពន្ធនិស្សិតបញ្ញវន្តកម្ពុជាត្រៀមកោះហៅសមាជិកជាង ៤០០០ នាក់ និង អំពាវនាវមហាជនចូលរួមធ្វើបាតុកម្មប្រឆាំងនឹងអំពើអយុត្តិធម៌ដែលប៉ុនប៉ងរំលាយគណបក្សសង្រ្គោះជាតិ និង បំផ្លាញលទ្ធិប្រជាធិបតេយ្យ ។
ព្រោះសម្ពាធទាំងថ្នាក់ជាតិទាំងថ្នាក់អន្តរជាតិទាំងនោះ ការរំលាយគណបក្សសង្គ្រោះជាតិទើបមិនអាចទៅរួចទេ
ព្រោះបេីធ្វេីយ៉ាងនេះ នឹងគ្មានការបោះឆ្នោតស្របច្បាប់នៅកម្ពុជាទេ ហេីយក៏គ្មានរដ្ឋាភិបាលស្របច្បាប់ដែរ ។
សូមបងប្អូនសង្គ្រោះជាតិទូទាំប្រទេស ជាពិសេស ក្រុមប្រឹក្សាឃុំសង្កាត់និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវរួមគ្នាថែរក្សាអ្វីដែលប្រជាពលរដ្ឋផ្តល់ការទុកចិត្តដល់យេីង បោះឆ្នោតអោយយេីងគឺដេីម្បីការផ្លាស់ប្តូរ
មិនមែនដេីម្បីចុះចូលនឹងបក្សកាន់អំណាចទេ
បេីសិនជាអីចឹងដដែលនោះគេបោះអោយបក្សកាន់អំណាចហេីយមិនចាំបាច់បោះអោយសង្គ្រោះជាតិយេីងទេ ត្រូវយល់ ។
ប៉ុន្តែអ្វីដែលគួអោយយេីងព្រួយបារម្ភ គឺ លោកប្រធានកឹម
សុខា
ដែលគេកំពុងតែគាបសង្កត់លេីគាត់និងបង្ខំអោយគាត់ធ្វេីអ្វីមួយដែលគាន់មិនចង់ធ្វេី តែយេីងគួតែទុកចិត្តលេីស្មារតីស្នេហាជាតិរបស់គាត់ ។ បន្តទៅទៀត យេីងនឹងបានឃេីញល្ខោនមួយឈុតទៀតក្រោយការរំលាយសង្គ្រោះជាតិមិនបាន។
ទោះជាយ៉ាងណាក៏ដោយ យេីងត្រូវរួមគ្នាថែរក្សាការពារអោយបានទោះក្នុងតំលៃណាក៏ដោយ
ព្រោះនៅតែមួយជំហ៊ានដ៏ខ្លីទៀតទេយេីងនឹងយកជ័យជំនះបានហេីយ គឺ ការបោះឆ្នោត ២០១៨ ខាងមុខនេះ ៕
Pdach Kar
Thursday, October 26, 2017