Views
កាលពីពេលថ្មី ៗ នេះ លោក ហ៊ុន ម៉ាណែតមកធ្វើដំណើរមកប្រទេសថៃហើយចុះជួបកម្មការកម្មការិនី សួរសុខទុក្ខអំពីការលំបាកផ្សេង ៗ ស្រដៀងនឹងលោក ហ៊ុន សែន ចុះជួបកម្មករកម្មការិនីនៅតាមរោងចក្រផ្សេង ៗ នៅកម្ពុជា ប៉ុន្តែការចុះជួបពលករនោះ ៗ មិនបានទទួលលទ្ធផលគួរជាទីគាប់ចិត្តទេ
ព្រោះពលករភាគច្រើនមានការយល់ដឹងព័ត៌មានទូលំទូលាយ ស្គាល់យល់ដឹងបុគ្គលណាល្អ ឬ អាក្រក់ ហើយពួកគេមានចិត្តចង់ផ្លាស់ប្តូររបបដឹកនាំសព្វថ្ងៃដែលជម្រុញឲ្យពួកគេធ្វើចំណាកស្រុក ចោលជាតិមាតុភូមិ ការចុះមកជួបមួយដងមួយគ្រានេះគ្រាន់តែជាប្រជាភិថុតិចង់បានសន្លឹកឆ្នោតរបស់ពួកគេតែប៉ុណ្ណោះ ម៉្យាងទៀត ពលករខ្លះប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងគាំទ្រគណបក្សផ្សេងក្រៅពីគណបក្សប្រជាជន ។
ពលករមួយចំនួនថារដ្ឋាភិបាលនឹងមិនបានការគាំទ្រទេតាមរយៈយុទ្ធនាការជួបពលករនៅថៃ។
ថ្មីៗនេះមន្ត្រីគ្រាក់ៗ របស់រដ្ឋាភិបាលក្រុងភ្នំពេញ
សម្រុកចុះជួបសំណេះសំណាលជាមួយពលករខ្មែរនៅប្រទេសថៃកាន់តែច្រើន ដែលគេមើលឃើញថា
យុទ្ធនាការនេះ ជាការស្វែងរកសំឡេងគាំទ្រពីពលករខ្មែរនៅក្រៅប្រទេស។
មន្ត្រីអង្គការសង្គមស៊ីវិល និងពលករមួយចំនួនដែលធ្វើការនៅប្រទេសនេះ លើកឡើងថា
ធ្វើយុទ្ធនាការនេះ គ្រាន់តែជាការធ្វើឲ្យល្អមើល
ប៉ុន្តែនឹងមិនទទួលបានសំឡេងគាំទ្រ
ពីពលករក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅពេលខាងមុខឡើយ។
ទាំងមន្ត្រីសង្គមស៊ីវិល និងពលករខ្មែរនៅប្រទេសថៃ ហៅការធ្វើការយុទ្ធនាការ
ស្វែងរកការគាំទ្រពីពលករ ដោយមន្ត្រីរដ្ឋាភិបាលនៅពេលនេះ ថា
ជារឿងគ្មានប្រយោជន៍។ មួយរយៈចុងក្រោយនេះមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន
រួមមានលោក ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន
បានដឹកនាំមន្ត្រីក្រមឱវាទពាក់ព័ន្ធ
ទៅជួបសំណេះសំណាលជាមួយពលករនៅក្នុងប្រទេសថៃ ដូចជា នៅខេត្តសាមុតសាខន (Samuth
Sakon) ខេត្តរៈយ៉ង (Rayong) និងខេត្តឈុនបូរី ជាដើម ។
ក្រោយពីមន្រ្តីគ្រាក់ ៗ ទាំងនោះវិលត្រឡប់ទៅវិញអស់ ពលករបានចំអកថា ពួកនោះគ្រាន់តែចង់បានសំឡេងគាំទ្រប៉ុណ្ណោះ នឹងមិនបានដូចបំណងទេ ហើយពួកគេប្តេជ្ញាចូលរួមការបោះឆ្នោតនៅពេលខាងមុខដើម្បីចូលរួមផ្លាស់ប្តូររបបសព្វថៃ ។
Pdach Kar
Thursday, October 26, 2017