Views
ពិតជាខកខ្លួនមែន លោក ឡុង ប៊ុន្នី អតីតតំណាងរាស្រ្តដ៏មានកិត្តិយសកូតាគណបក្សសង្រ្គោះជាតិ នៅពេលចុះចូលជាមួយគណបក្សប្រជាជន ត្រូវបានតែងតាំងត្រឹមទីប្រឹក្សាលោក ហ៊ុន សែន ។
សូមជម្រាបថា ទីប្រឹក្សារបស់លោក ហ៊ុន សែន មានរាប់រាយរាប់ពាន់ ដែលនេះជាគ្រាន់តែជាយុទ្ធសាស្រ្តរបស់សម្តេចតេជោប៉ុណ្ណោះដើម្បីសម្លាប់សកម្មភាពប្រឆាំង មិនមែនសម្តេចតេជោលោកត្រូវការមតិយោបល់អ្វីទេ ជីវិតនយោបាយរបស់លោក ឡុង ប៊ុន្នីស្លាប់លើបង្គងយ៉ាងជាក់ស្តេង ។
នៅថ្ងៃនេះ សម្តេចតេជោបានប្រកាសស្វាគមន៍លោក ឡុង ប៊ុន្នី
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលទើបចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ នេះ
សម្តេចតេជោ បានប្រកាសថា លោក ឡុង ប៊ុន្នី
នឹងទទួលបានតំណែងជាទីប្រឹក្សាផ្ទាល់របស់សម្តេច ហើយថា
ការផ្លាស់ប្តូរជីវភាពនយោបាយរបស់លោក
ឡុង ប៊ុន្នី នឹងទទួលបានឱកាសក្នុងកិច្ចចូលរួម កសាងការពារប្រជាពលរដ្ឋខ្មែរ
ប្រាសចាកពីអំពើក្បត់ជាតិនៃក្រុមឧទ្ទាមជាប្រព័ន្ធ គណបក្ស សង្រ្គោះជាតិ ហេហ មិនមែនជួយការពារពលរដ្ឋទេ ប៉ុន្តែអាចជួយការពារអំណាចទុច្ចរិត ៕