ការពិតចឹងសោះ៖ ហ៊ុន សែន កំទេច CNRP ព្រោះចង់ផ្គាប់ចិត្តយួន និងរារាំងបេក្ខភាព ស ខេង
ប្រភពពីមន្ត្រីជាន់ខ្ពស់ដែលនៅកៀកៗក្បែរក្លៀក ហ៊ុន សែន បានឲ្យដឹងថា
កាលពីចុងខែមិថុនា ២០១៧ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកក្រុុមប្រឹក្សាឃុំ
សង្កាត់ រួច ហ៊ុន សែន បានទៅប្រទេសយួន ដើម្បីចូលរួមពិធីខួបកំណើត
នាយករដ្ឋមន្ត្រីយួន Nguyen Xuan Phuc ។
ក្នុងពិធីនោះ Nguyen Xuan
Phuc បាននិយាយប្រាប់ ហ៊ុន សែន ថា៖
ស្ថានភាពនយោបាយនៅកម្ពុជាមានការប្រែប្រួលខ្លាំងគួរឲ្យបារម្ភបំផុត
ព្រោះការបោះឆ្នោតឃុំ សង្កាត់ យើងអាចវិ
ប្រភពឲ្យដឹងថា Nguyen
Xuan Phuc បានប្រាប់ទៅ ហ៊ុន សែន ថា បក្សកុម្មុនីស្តវៀតណាម
បានគិតគូររួចហើយពីបញ្ហានេះគឺ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា
អាចបន្តយកឈ្នះគណបក្សប្រឆាំងបាន
គណបក្សប្រជាជនកម្ពុជាត្រូវតែប្តូរបេក្ខភាពនាយករដ្ឋមន្ត្រី
និងមន្ត្រីដែលមានរឿងអាស្រូវមួយចំនួនទៀតចេញ ដើម្បីស្តារប្រជាប្រិយភាពយកមកវិញ
។
Nguyen Xuan Phuc បានបន្តរថា បេក្ខភាពលោក ស ខេង
ជាជម្រើសតែមួយគត់ដែលអាចស្រោចស្រង់គណបក្សប្រជាជនឲ្យរស់ឡើងវិញបាន
ដូច្នេះខ្ញុំចង់ដឹងនូវចម្លើយ និងការសម្រេចចិត្តរបស់លោក ( ហ៊ុន សែន ) ។
គ្រាន់តែឮ Nguyen Xuan Phuc និយាយថាដាក់បេក្ខភាព ស ខេង
ជានាយករដ្ឋមន្ត្រីភ្លាម ហ៊ុន សែន មុខឡើងស្លេក ហើយនិយាយទៅកាន់ Nguyen Xuan
Phuc ទាំងញ័រមាត់ថា «
សូមទុកឱកាសឲ្យខ្ញុំជួសជុលនូវការបាត់បង់ប្រជាប្រិយភាពសិន
ខ្ញុំចង់កំទេចគណបក្សប្រឆាំងចោលតែម្តង តើឯកឧត្តម ( Nguyen Xuan Phuc )
យល់យ៉ាងណា ?
Nguyen Xuan Phuc តប ហ៊ុន សែន វិញថា
បើសិនជាឯកឧត្តមអាចកំទេចគណបក្សប្រឆាំងបានជោគជ័យ
ឯកឧត្តមអាចនៅបន្តដឹកនាំជានាយករដ្ឋមន្ត្រីបាន ។ គ្រាន់តែឮ Nguyen Xuan Phuc
និយាយចឹងភ្លាម ហ៊ុន សែន លុតជង្គង់អរគុណ Nguyen Xuan Phuc
ដូចពួកបាវព្រាវអរគុណចៅហ្វាយនាយចឹង ។
ប្រភពបានបន្តថា រឿង ហ៊ុន សែន
ខ្លាចបក្សប្រឆាំងឈ្នះឆ្នោតវាជាចំណែកមួយ តែរឿងដែល ហ៊ុន សែន
បារម្ភមួយទៀតនោះគឺ បើយួនឲ្យលោក ស ខេង ឡើងជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ
ទោះជាបក្សប្រឆាំងមិនអាចយកឈ្នះបក្សប្រជាជនកម្ពុជាដោយសារប្រជាប្រិយភាពលោក ស
ខេង ក៏ដោយក៏ ហ៊ុន សែន មិនអាចផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត បានដែរ
ហើយថែមទាំងរងនូវក្តីវិនាសអន្តរាយដោយសារក្រុមលោក ស ខេង សងសឹកទៀតផង
ព្រោះក្រុមលោក ស ខេង មិនដែលភ្លេចនូវការឈឺចាប់ដែល ហ៊ុន សែន
បានធ្វើទៅលើក្រុមគាត់ឡើយ តួយ៉ាង ការដកឧត្តមសេនីយ៍ កែ គឹមយ៉ាន
ពីអគ្គមេបញ្ជាការកងទ័ព ការចាប់ខ្លួនប្រធានអង្ករក្សសម្តេច ជា ស៊ីម
ដាក់ពន្ធនាគារ ជាដើម ។
សរុបសេចក្តីមក ព្រោះតែ ហ៊ុន សែន
ខ្លាចមិនអាចផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត បាន ខ្លាចក្រុម ស ខេង សងសឹក
និងខ្លាចគណបក្សសង្គ្រោះជាតិឈ្នះ ដែលធ្វើឲ្យយួនលែងត្រូវការគាត់ ចឹងហើយបានជា
ហ៊ុន សែន
កំទេចបក្សសង្គ្រោះជាតិចោលដោយមិនខ្វល់ពីការថ្កោលទោសរបស់ពលរដ្ឋម្ចាស់ឆ្នោត
សហគមន៍ជាតិ និងអន្តរជាតិ ។
សំរាប់ស្ថានភាពរបស់បក្សសង្គ្រោះជាតិនៅពេលនេះវិញ ទោះជា ហ៊ុន សែន
ចាប់ខ្លួនលោក កឹម សុខា គម្រាមកំហែង ធ្វើទុកបុកម្នេញរាល់ថ្ងៃ
នឹងទិញតំណាងរាស្ត្រក្តី តែចរន្តនៃការគាំទ្រ របស់ ពលរដ្ឋ និងសហគមន៍ជាតិ
អន្តរជាតិគឹកាន់តែខ្លាំងឡើងៗ ។ ដូច្នេះ យើងអាចនិយាយបានថា
ការបង្កើតច្បាប់ព្រៃដើម្បីប្លន់ឆន្ទៈម្ចាស់ឆ្នោត
និងប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ នៅពេលនេះគឺជាការជីករណ្តៅកប់សាកសពគណបក្សប្រជាជនកម្ពុជា
និងក្រុម ហ៊ុន សែន និយមតែប៉ុណ្ណោះ ៕
—�
២២ តុលា ២០១៧ ឆាំ ឆានី