Views
ប្រភព
cwcicambodia ឲ្យដឹងថា ហ៊ុន ម៉ាណែត យកលុយដល់ទៅ ៥៧ លានអឺរ៉ូទៅដេញថ្លៃអាគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ
ហ៊ុន ម៉ាណែត បានដាក់ដេញថ្លៃ អាគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ កាលពីខែកញ្ញា ២០១៧ ដែលជាអាគារទីស្នាក់ការរបស់គណបក្សរបស់អតីតប្រធានាធិបតី François Hollande នៅផ្លូវ rue de Solférino សង្កាត់ទី៧ ទីក្រុងប៉ារីស (7e arrondissement de Paris) ដែលមានទំហំ ៣០០០ ម៉ែត្រការ៉េ។ អាគារនេះ បានដាក់ឲ្យដេញថ្លៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលមានតម្លៃចន្លោះពី ៤០ លានអឺរ៉ូ ទៅ ៧០ លានអឺរ៉ូ ។ (ដោយ នគរ) / ២៥ តុលា ២០១៧
ចាប់តាំងពីលោកស្រី អេវ៉ា ង្វៀន ប៊ិន (Eva Nguyen Binh) ដើមកំណើតវៀតណាម កាន់តំណែងជា អគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជាមក គ្រួសារនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន មានទំនាក់ទំនងល្អ ជាមួយអគ្គរដ្ឋទូតរូបនេះផង និងរដ្ឋាភិបាលបារាំងផងនាពេលថ្មីៗនេះ។ រឿងនេះ បាននាំឲ្យមានការងឿងឆ្ងល់យ៉ាងចម្លែក នៅក្នុងជួរមន្រ្តីរដ្ឋាភិបាល បារាំង ជាពិសេសនៅពេលដែលរដ្ឋាភិបាល ហ៊ុន សែន ធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ដែលនាំឲ្យមានការថ្កោលទោសជុំទិសពីប្រទេសលោកខាងលិច សហភាពអឺរ៉ុប និងអង្គការសហប្រជាតិ។
មន្រ្តីរដ្ឋាភិបាលបារាំង ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា មុនពេលរដ្ឋាភិបាល ហ៊ុន សែន បង្កវិបត្តិនយោបាយនោះ គេឃើញឯកសារបង្ហាញពីការការដឹកនាំដ៏ល្អ របស់រដ្ឋាភិបាល ហ៊ុន សែន ដែលកើតឡើងក្រោយពីទំនាក់ទំនងល្អ របស់លោកស្រី Eva Nguyen Binh ជាមួយលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន។
កាលពីខែសីហា និង កញ្ញា ២០១៧ លោក ហ៊ុន ម៉ាណែត បានចេញចូលប្រទេសបារាំង និងប្រទេសខ្លះទៀត នៅអឺរ៉ុបនេះ។ ហើយម្តាយរបស់លោក ក៏មកព្យាបាលជំងឺមហារីកស្បូន និងឆ្អឹងសន្លាក់.ក ស្របពេលដែលពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ធ្វើបាតុកម្ម រួមទាំងនៅប្រទេសបារាំងផង ទាមទារឲ្យដោះលែងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និងអ្នកទោសមនិសិការ។
លោក ហ៊ុន ម៉ាណែត ត្រូវបានគេទម្លាយឲ្យដឹងថា មានឈ្មោះក្នុងការដេញថ្លៃ អាគារការិយាល័យរបស់គណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) របស់អតីតប្រធានាធិបតី François Hollande នៅផ្លូវ rue de Solférino សង្កាត់ទី៧ ទីក្រុងប៉ារីស (7e arrondissement de Paris) ដែលមានទំហំ ៣០០០ ម៉ែត្រការ៉េ (3 000 m²)។ អាគារនេះ បានដាក់ឲ្យដេញថ្លៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលមានតម្លៃចន្លោះពី ៤០ លានអឺរ៉ូ ទៅ ៧០ លានអឺរ៉ូ (កាសែតឡឺម៉ុងដ៍ Le Monde, ចំណងជើង៖ Le Parti socialiste va mettre en vente son siège rue de Solférino, 09-9-2017)។
មន្រ្តីរដ្ឋាភិបាលបារាំងដដែល បានបញ្ជាក់ថា ហ៊ុន ម៉ាណែត បានដាក់ដេញថ្លៃ អាគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ កាលពីខែកញ្ញា ២០១៧ កន្លងទៅថ្មីៗនេះ នៅក្នុងចំណោមពួកមហាសេដ្ឋី និងមេដឹកនាំពុករលួយ នៃប្រទេសនានាក្នុងពិភពលោក។
ទោះជាយ៉ាងណាក្តី បញ្ជីឈ្មោះអ្នកដេញថ្លៃអាគារ Le Parti socialiste ដែលមានតម្លៃរាប់លានអឺរ៉ូនោះ មិនត្រូវបានគេបង្ហញឲ្យដឹងទេ។
តាមរបាយការណ៍អង្គការ Global Witness ឆ្នាំ២០១៦ ឲ្យដឹងថា ក្រុមគ្រួសារត្រកូល ហ៊ុន (ហ៊ុន សែន) មានទ្រព្យសម្បត្តិពី ៥០០ លានដុល្លារដល់ ១០០០ លានដុល្លារ។ ទ្រសម្បតិ្តទាំងនេះ បានមកពីការរកស៊ីខុសច្បាប់ ការបំផ្លាញធនធានធម្មជាតិ និងអំពើពុករលួយ ៕
Pdach Kar
Thursday, October 26, 2017