Views
ប្រភពអាស៊ីសេរី ៖ ប៉ូលិសនៃស្នងការនគរបាលខេត្តប៉ៃលិនប្រមាណ ៤នាក់ នៅរសៀលថ្ងៃទី២៤ តុលា ចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ គណបក្សសង្គ្រោះជាតិ ឈ្មោះឈុន សិទ្ធី អាយុ ៣៨ឆ្នាំ ពីចំណុចភូមិផ្សារព្រំ ខាងជើងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នាំទៅស្នងការនគរបាលខេត្តប៉ៃលិនភ្លាមៗតែម្ដង ។
អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោក ឃឹម ប៉ុន មានប្រសាសន៍ថា ការចាប់ខ្លួននេះទំនងដោយសារលោក ឈុន សិទ្ធី បង្ហោះវីដេអូ ឃ្លីបមួយកាលពីថ្ងៃទី២៣តុលា ដោយផ្ដាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោកមិនចង់បានប្រាក់ខែត្រឹមតែ ៥៧ម៉ឺនរៀល (៥៧០,០០០)នោះទេ ហើយបើទោះបីជាប្រាក់ខែ រាប់លានដុល្លារអាមេរិកក៏លោកមិនលក់ឧត្ដមគតិរបស់ខ្លួនដែរ។ «សំឡេង»
បច្ចុប្បន្នក្រុមប្រឹក្សាឃុំរូបនេះ ត្រូវបានសមត្ថកិច្ចនាំទៅឃុំខ្លួន នៅស្នងការនគរបាលខេត្តប៉ៃលិន ដោយពុំដឹងថា នឹងបានត្រឡប់មកផ្ទះវិញ ឬយ៉ាងណានៅឡើយ។
Pdach Kar
Tuesday, October 24, 2017