Views
ប៉ុន្មានថ្ងៃមុនវិសោធនកម្មច្បាប់ទៅដល់រាជវាំង មានព័ត៌មានក្តៅមួយអំពីសមាគមវៀតណាមដែលគំរាមព្រះមហាក្សត្រឲ្យទ្រង់ឡាយព្រះហស្តលើច្បាប់ថ្មីដើម្បីរំលាយគណបក្សសង្រ្គោះជាតិ ក្រោយពីប្រតិកម្មយ៉ាងច្រើនកុះករពីមហាជនខ្មែរចំពោះផេកនោះ លោក ខៀវ សុភ័គ បានឆ្លើយដោះសាដោយមិនអើពើនឹងសំឡេងរិះគន់របស់មហាជនថា សមាគមយួននោះមិនបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃទេ ហើយក្រសួងមិនអាចចាត់ការសមាគមយួននោះបានទេប៉ុន្តែចរន្តប្រឆាំងនឹងសមាគមយួននោះមិនស្ងប់ទេ មហាជននៅតែប្រមាញ់តាមរកសមាគមយួននោះរហូតដល់ឃើញទីតាំងសមាគមយួននោះស្ថិតនៅខេត្តសៀមរាប ។
ស្រាប់តែថ្ងៃនេះ លោក ខៀវ សុភ័គនឹកឃើញរឿងថ្មី និយាយឆ្លើយដោះសាបែបទម្លាក់កំហុសថា ផេកនោះជារបស់បក្សពួក សម រង្សី នៅឯបរទេស មកដល់ចំណុចនេះ ពិតជាហួសចិត្តមែន តើផេកបក្សពួក សម រង្សី ឯណាទៅគំរាមព្រះមហាក្សត្រឲ្យចុះហត្ថលេខារំលាយគណបក្សខ្លួនឯងគាំទ្រនោះថែមទាំងបង្គាប់ឲ្យព្រះមហាក្សត្រស្ថិតនៅក្រោមឱវាទលោក ហ៊ុន សែន ទៀតនោះ ។
សរុបសេចក្តីមក វិធីដោះទាល់របស់លោក ខៀវ សុភ័គ គឺ មិនចាត់ការសមាគមយួនដែលប្រមាថនិងគំរាមព្រះមហាក្សត្រខ្មែរ ព្រោះសូម្បីតែក្រសួងមហាផ្ទៃក៏មានអ្នកជំនាញការយួនក្តោបក្តាប់កុងត្រូល ព្រោះអ្វី ៗ វឹកវរចលាចលដល់ប្រទេសជាតិច្រើនតែចេញពីផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ ម្យ៉ាងទៀត ក្រសួងមហាផ្ទៃដើរតួនាទីជាចៅហ្វាយរបស់គណបក្សនយោបាយទាំងអស់ក្នុងប្រទេសខ្មែរ ដែលចង់ប្តឹងរំលាយ ឬ បំផ្លាញគណបក្សណាស្រេចតែការបកស្រាយរបស់ខ្លួន ។