Views
ថ្ងៃ ២៥ តុលា ២០១៧ ចាត់ជាថ្ងៃប្រវត្តិសាស្រ្តមួយទៀតដែលមានអំពើឃុបឃិតបំផ្លាញឆន្ទៈម្ចាស់ឆ្នោតជាង ៣ លាន ពីសំណាក់អំណាចផ្តាច់ការនៅកម្ពុជា នៅលើទំព័រហ្វេសប៊ុក របស់លោក ឆាំ ឆានី បានប្រកាសថ្កោលទោសអំពើឃុបឃិតទាំងនោះ ដែលមានសេចក្តីដូចខាងក្រោម ៖
ខ្ញុំ ឆាំ ឆានី
សូមសម្តែងនូវការកាន់ទុក្ខយ៉ាងក្រៀមក្រំចំពោះការស្លាប់បង់នៃរបបលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៅកម្ពុជា
និងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ រដ្ឋាភិបាលម៉ាហ្វីយ៉ា ហ៊ុន សែន
ស្ថាប័នរដ្ឋសភា ព្រិទ្ធិសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងអង្គមហាក្សត្រ័ខ្មែរ
ដែលបានឃុបឃិតគ្នាបង្កើត អនុមត្ត័
និងប្រកាសឲ្យប្រើច្បាប់ប្លន់ឆន្ទៈរាស្ត្រម្ចាស់ឆ្នោតជាងបីលាននាក់
និងដកហូតអាសនៈ សភា មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក
ខណ្ឌ ខេត្ត ក្រុង របស់គណបក្សសង្គ្រោះជាត
ការបង្កើត អនុម័ត និងប្រកាសឲ្យប្រើច្បាប់ព្រៃនេះ
ជាការរំលោភទាំងកម្រោលលើរដ្ឋធម្មនុញ្ញកម្ពុជា ជំពូកទី ៣ អំពីសិទ្ធិ
និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ និង ជំពូកទី ៧ មាត្រា ៧៨
វាក្យខណ្ឌទី ១ ដែលបានចែងថា « នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ ឆ្នាំ
ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង ។
រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ
វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល
ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ » ។
ព្រះហស្ថលេខារបស់អង្គមហាក្សត័្សលើច្បាប់ប្លន់ឆន្ទៈរាស្ត្រម្ចាស់ឆ្នោតនេះ
ក៏បំពានផងដែរនូវរដ្ឋធម្មនុញ្ញជំពូកទី ២ មាត្រា ៨ និង មាត្រា៩
ដែលមានចែងជាអាទិ៍ថា « ព្រះមហាក្សត្រ
ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។
ព្រះមហាក្សត្រ័ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ
និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា
ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង
ការគោរពសន្ធិសញ្ញាអន្តរជាតិ ។
ព្រះមហាក្សត្រ័
ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល
ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ » ។
ក្នុងនាមមហាក្សត្រ ដែលមានតួនាទីជានិមិត្តរូបនៃឯកភាពជាតិ
ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ
និងជាអាជ្ញាកណ្ដាល
តែបែរជាមកឡាយព្រះហស្ថលេខាប្លន់សន្លឹកឆ្នោតរបស់ប្រជារាស្ត្រជិត៥០%
នៃចំនួនអ្នកបោះឆ្នោត ទៅឲ្យបក្សដទៃដែលម្ចាស់ឆ្នោតមិនបានប្រគល់ឲ្យនោះ
គឺជាទង្វើដ៏សាហាវព្រៃផ្សៃមិនអាចទទួលយកបាន ។
ដើម្បីជួយស្រោចស្រង់លទ្ធិប្រជាធិបតេយ្យ
និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរឲ្យដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
ខ្ញុំសូមអំពាវនាវយ៉ាងទទួច ដល់សហគមន៍ជាតិ អន្តរជាតិ
សូមដាក់សម្ពាធឲ្យបានធ្ងន់ធ្ងរបំផុតដល់រដ្ឋាភិបាលម៉ាហ្វីយ៉ា ហ៊ុន សែន
ស្ថាប័នរដ្ឋសភា ព្រឹទ្ធិសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងអង្គមហាក្សត្រ័ខ្មែរ
ឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រើច្បាប់ព្រៃប្លន់ឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត
និងធ្វើទុកបុកម្នេញ ប៉ុនប៉ងរំលាយ គណបក្សសង្គោះជាតិ ៕
២៦ តុលា ២០១៧
—
ឆាំ ឆានី