Views
នៅលើទំព័រហ្វេសប៊ុករបស់លោក Pharith Hok បានសរសេររៀបរាប់ពីអំពើថោកទាបរបស់ស្តេចដែលបានប្រព្រឹត្តទៅលើប្រជារាស្រ្តរហូតដល់រាស្រ្តស្លាប់រាប់លាន ប៉ុន្តែស្តេចគ្មានទំនួលខុសត្រូវអ្វីទាំងអស់ ថែមទាំងស្ពាយយកល្ខោនជីវិតស្តេចទៅឋាននរកផង ដែលមានសេចក្តីដូចខាងក្រោម ៖
ពិតជា Like father like son មែន! ប្រជាពលរដ្ឋខ្មែរមានភាពស្លូតត្រង់
មួយចំនួនធំមានការ សិក្សា ទាបដែលមានជំនឿទៅលើបារមី ហើយគោរព និងស្រឡាញ់ស្តេច
ទើបត្រូវស្តេចបោកប្រាសទាញយកប្រយោជន៍ពី ប្រជាពលរដ្ឋទាំងនោះជារឿយៗ។
តាំងពីខ្ញុំដឹងក្តីមក ខ្ញុំធ្លាប់បានឮ ការភូតកុហក់ បោកប្រាស់ដូចជា
ពេលស្តេចចេញទៅណាម្តងៗ គឺមានភ្លៀងធ្លាក់ ព្រោះស្តេចជាអ្នកមានបារមី ។
បើចង់ដឹងថាមានបារមីពិត ឬអត់ មើលអាកាសធាតុ (The weather network)
ដែលបញ្ជាក់ថា មិនមានភ្លៀងសោះ ហើយឲ្យស្តេចដើរចេញទៅក្រៅលមើល៍?
បើសិនជាមួយរំពេចនោះមានភ្លៀងធ្លាក់មែន
ប្រជាពលរដ្ឋខ្មែរអភ័ព្វណាស់ដែលមានស្តេចជំនាន់ក្រោយអង្គរនេះគិតតែពីផលប្រយោជន៍ព្រះករុណាអញជាធំ។
ស្តេចមានតែភាពអាត្មានិយម គ្មានការទទួលខុសត្រូវ
គ្មានយល់ពីទុក្ខវេទនារបស់ប្រជាពលរដ្ឋ។
សូមរំលឹកឡើងវិញដោយសង្ខេប
គឺសម្តេចនរោតមសីហនុបាន ប្រព្រឹត្តរឿងខុសឆ្គងជាច្រើន
ក្នុងនោះព្រះអង្គបានទាញប្រទេសខ្មែរឲ្យធ្លាក់
ក្នុងរបបប្រល័យពូជសាសន៍ដែលប្រជាពលរដ្ឋខ្មែរស្លាប់អស់ជិតពីរលាននាក់
ហើយប្រទេសជាតិត្រូវធ្លាក់ដល់ឆ្នាំសូន្យ។ ប៉ុន្តែព្រះអង្គ មិនដែល
មានការទទួលខុសត្រូវទៅលើអាយុជីវិតប្រជាពលរដ្ឋជិតពីលាននាក់នោះទេ ។
ព្រះអង្គបែរជាត្អូញត្អែរថា ព្រះអង្គក៏ជាជនរងគ្រោះដូចគ្នា ហើយក៏បានបាត់បង់ព្រះញាតិវង្សមួយចំនួនផងដែរ។ ក្នុងពេលព្រះអង្គនៅមានព្រះជន
ព្រះអង្គមិនមានសេចក្តីក្លាហាននិយាយការពិតឲ្យប្រជាពលរដ្ឋ ជាពិសេសកូន ចៅ
ចៅទូតជំនាន់ក្រោយឲ្យបានដឹងពីប្រវត្តិសាស្ត្រ ពិតប្រាកដឡើយ
ថាតើរឿងហេតុនោះវាយ៉ាងម៉ិច? ចិនឬយួនដែលជាអ្នកនៅពីក្រោយពិតប្រាកដ?
ព្រោះមានតែព្រះអង្គទេដែលជាអ្នកនិពន្ធរឿង ហើយដឹងសាច់រឿង ពិតប្រាកដ។
ប៉ុន្តែគួរឲ្យស្តាយ ព្រះអង្គសុខចិត្តពាំនាំយកនូវរឿងអាថកំបាំង
ទាំងនោះទៅកប់ចោលជាមួយព្រះអង្គ ។
ស្តេចបច្ចុប្បន្ននេះក៏មិនខុសពីប៉ាប៉ាដែរ គឺមិនឲ្យតម្លៃប្រជាពលរដ្ឋឡើយ
គឺធ្វើគ្រប់យ៉ាងដើម្បីតែរាជប័ល្ល័ង្ក ដើម្បីតែសេចក្តីសុខខ្លួនឯង ។
សម្លេងប្រជាពលរដ្ឋជិតបីលាននាក់គឺពិតជាច្រើនណាស់! តែព្រះអង្គមិនខ្វល់
មិនឲ្យតម្លៃឡើយ! តើឲ្យប្រជាពលរដ្ឋខ្មែរមានជំនឿ
និងត្រូវស្រឡាញ់ស្តេចយ៉ាណាបើស្តេចមិនខ្វល់ មិនស្រឡាញ់ប្រជាពលរដ្ឋផង? នៅពេលប្រជារាស្រ្តមានទុក្ខ
អំពាវនាវសុំស្តេចជួយ
ស្តេចថា«អត់អំណាច» បើអាយ៉ងយួនឲ្យស៊ីញ៉េកាត់ទឹកដី កោះ ស្តេចស៊ីញ៉េជូនអាយ៉ងយួន ។ ស្តេចស៊ីញ៉េឲ្យអាយ៉ងយួនបាន ម៉េចថា អត់អំណាច ! គ្រាន់អំណាចស្តេចចែងក្នុងរដ្ឋធម្មនុញ្ញ ពិតជាមិនយល់ពាក្យថា អត់អំណាច ។
ចូរមើលស្តេចថៃចុះ បើទោះជាទ្រង់សុគតទៅហើយក្តី ក៏ប្រជាពលរដ្ឋគេនៅតែគោរព ។
គ្រាន់តែបុណ្យរំឮកខួប
ប្រជាពលរដ្ឋគេទួទាំងប្រទេសគោរពដោយមិនផឹកគ្រឿងស្រវឹងទៀតផង។
ចុះស្រុកខ្មែរយើងវិញ???