Views
ប្រភពវីអូឌី ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងប្ដឹង លោក លឺ
ឡាយស្រេង បន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិច រូបនេះ
ត្រូវបានចោទថា បានប្រមាថព្រះមហាក្សត្រ
និងបរិហាកេរ្តិ៍លោកនាយករដ្ឋមន្ត្រី
ក្រោយសំឡេងសន្ទនាតាមទូរស័ព្ទត្រូវបានទម្លាយលើបណ្ដាញសង្គម។
សំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក លឺ ឡាយស្រេង
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងក្រសួងអភិវឌ្ឍន៍ជនបទមកពីកូតាគណបក្សហ៊្វុនស៊ិនប៉ិច និងលោកស្រី
គី លំអង ត្រូវបានទម្លាយកាលពីថ្ងៃទី២១ ខែតុលានេះ
នៅលើទំព័រហ្វេសប៊ុក «សីហា» ជាបណ្ដាញសង្គមមួយ
ដែលធ្លាប់បានទម្លាយសំឡេងសន្ទនាឯកជនក្រុមមេដឹកនាំជាន់ខ្ពស់បក្សប្រឆាំងនាពេលកន្លងមក ។
ក្នុងសំឡេងសន្ទនានោះត្រូវបានទម្លាយដោយទំព័រហ្វេសប៊ុក «សីហា» នោះ លោក លឺ ឡាយស្រេង និយាយថា៖
«បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅ ឲ្យគេធ្វើវិញម្ដង មាន់គ្រៀវអញ្ចឹងនោះ»។
អតីតមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិចរូបនេះ បានលើកឡើងបន្តថា៖
«សុខៗ ហ៊ុន សែន ឲ្យជិត ១លាន[ដុល្លារ]ទៀតហើយ ចុះបើម្នាក់ ២ម៉ឺន[ដុល្លារ] ជិត ១លានបាត់ទៀតហើយ»។
បន្ទាប់ពីសំឡេងសន្ទនានោះត្រូវបានទម្លាយ
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន
ត្រូវបានសារព័ត៌មាន Fresh News
ដកស្រង់សម្ដីចុះផ្សាយកាលពីថ្ងៃទី២១ ខែតុលាថា
គណបក្សរាជានិយមមួយនេះ កំពុងពិចារណាដាក់ពាក្យប្ដឹងលោក លឺ ឡាយស្រេង
ដោយចោទអតីតសហការីរូបនេះថា បានប្រមាថព្រះមហាក្សត្រ
និងប្រធានគណបក្សនេះ គឺសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។
បន្ថែមលើបណ្ដឹងពីគណបក្សហ៊្វុនស៊ិនប៉ិច លោក ហ៊ុន សែន
នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមកម្មកកម្មការិនីប្រហែល
៤ពាន់នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃម្សិលមិញនេះ បានប្រាប់ថា៖
«ខ្ញុំក៏កំពុងពិនិត្យថាតើប្ដឹង ឬមិនប្ដឹង ប៉ុន្តែ
លទ្ធភាពភាគច្រើន ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថា
បានឲ្យហ៊្វុនស៊ិនប៉ិចម្នាក់ ២ម៉ឺនដុល្លារ។ អញ្ចឹង
ក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនៅមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង។
អញ្ចឹង សូមមេធាវីរបស់ខ្ញុំរៀបចំពិនិត្យមើល ខ្ញុំនឹងប្ដឹង លឺ
ឡាយស្រេង»។
ទោះជាយ៉ាងណា
នៅក្នុងវីដេអូឃ្លីបថ្មីមួយទៀតដែលផ្សាយលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញនេះ
លោក លឺ ឡាយស្រេង បានសម្ដែងការសុំទោសចំពោះព្រះមហាក្សត្រ
និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងស្នើកុំឲ្យមានការចោទប្រកាន់លើ លោកស្រី គី លំអង ប៉ុន្តែ
លោកពុំបានថ្លែងសុំទោសចំពោះសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ
នោះឡើយ។
សំឡេងសន្ទនាតាមទូរស័ព្ទរវាងលោក លឺ ឡាយស្រេង និងលោកស្រី គី លំអង
ត្រូវបានទម្លាយ បន្ទាប់ពីមានការចោទសួរថា តើព្រះមហាក្សត្រ
ព្រះករុណា នរោត្ដម សីហមុនី នឹងឡាយព្រះហស្ថលេខាលើសំណើកែប្រែច្បាប់៤
ពាក់ព័ន្ធនឹងការបោះឆ្នោត ឬយ៉ាងណា។
សំណើវិសោធនកម្មច្បាប់៤នោះ
ត្រូវបានក្រុមតំណាងរាស្ត្របក្សកាន់អំណាចអនុម័តនៅដើមសប្ដាហ៍មុន
ហើយកំពុងស្ថិតនៅក្នុងដៃស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ
មុននឹងបញ្ជូនទៅព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដើម្បីចូលជាធរមាន។
សំណើវិសោធនកម្មច្បាប់ទាំង៤នេះ
ត្រូវបានក្រុមអ្នកវិភាគចាត់ទុកជាការប៉ុនប៉ង
ដើម្បីឈានទៅរំលាយគណបក្សប្រឆាំង
និងបែងចែកអាសនៈសភារបស់គណបក្សនេះ ទៅឲ្យគណបក្សតូចៗ
ក្នុងនោះមានទាំងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕
ប្រភពអង្រុត៖ លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី
អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
បានទទួលស្គាល់កំហុសរបស់ខ្លួន តាមរយៈសារសន្ទនា
ដែលត្រូវបានគណនីហ្វេសប៊ុកឈ្មោះ សីហា ទម្លាយចេញ ហើយទន្ទឹមនឹងនេះ
លោកក៏អំពាវនាវសូមព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រដែរ
ស្រាប់តែនៅថ្ងៃទៅ២៣ តុលា ២០១៧ នេះ បានចាកចេញជាបន្ទាន់ទៅប្រទេសថៃ ។
បើយោងតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
បានថ្លែងប្រាប់ព័ត៌មាន FreshNews ថា លោក លឺ ឡាយស្រេង
បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកនៅវេលាម៉ោង៦
និង១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ តាមជើងហោះហើរ Bangkok
Air PG 938 គិតត្រឹមម៉ោង១១ព្រឹក
ថ្ងៃដដែលនេះលោកបានដល់ទីក្រុងបាងកកហើយ ។
ការចាកចេញទៅប្រទេសថៃជាបន្ទាន់នេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន និងគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រកាសដាក់ពាក្យប្តឹងលោក
លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី
ដែលជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋកម្ពុជា ។
សម្តីឆ្លើយឆ្លងគ្នារវាង លោក លឺ ឡាយស្រេង ជាមួយលោកស្រី គី លំអង
បានលើកឡើងពីផែនការដែលនឹងមានមន្ត្រីមួយចំនួនចង់ទៅចូលគាល់ព្រះមហាក្សត្រ
ក្រោមលេសដែលគេបាននិយាយថា ដើម្បីបន្ថយកំដៅនយោបាយ
ហើយទំនងជាចង់សុំការសម្រេចព្រះទ័យពីព្រះមហាក្សត្រ
អោយធ្វើអ្វីមួយតាមគោលបំណងរបស់ពួកគេ ប៉ុន្តែ គី លំអង គិតថា
ប្រហែលព្រះមហាក្សត្រមិនហ៊ានទេ។
នេះបើតាមសំឡេងឆ្លើយឆ្លងរបស់លោកស្រី គី លំអង
ក្នុងនោះមានទាំងបញ្ចេញឈ្មោះ លោក ឡៅ ម៉ុងហៃ
ក៏នឹងត្រូវចូលព្រះបរមរាជវាំងគាល់ព្រះករុណាផងដែរ ។ ប៉ុន្តែ លោក លឺ
ឡាយស្រេង បានឆ្លើយតបទៅ លោកស្រី គី លំអង វិញ
ដោយប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះមហាក្សត្រថា «
បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅ ឲ្យគេទៅធ្វើម្តងវិញ
មាន់គ្រៀវអញ្ចឹងនោះ។ បន្ទាប់ពីលឺពាក្យនេះ លោកស្រី គី លំអង
បានសរសើរលោក លឺ ឡាយស្រេង ថា …ក្នុងចំណោមហ្វ៊ុនស៊ីនប៉ិច ចាស់ ៗ
មានតែបងឯងទេដែលហ៊ានងើបនោះ ។
ក្នុងការសន្ទនាគ្នានោះដែរ
អ្នកទាំងពីរក៏បានប្រើពាក្យវាយប្រហារទៅលើសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ
ប្រធានគណបក្សហ៊ុនស៊ីនប៉ិចបច្ចុប្បន្នដោយពាក្យអសុរោះ មួយចំនួន
ដូចជា ប្រើសម្តីថា អាស្តេចចោលម្សៀតមួយនេះយ៉ាប់មែនទែន …
ថោកទាបណាស់… អានេះបន្តុះបង្អាប់រាជវង្ស…ជាដើម។ គី លំអង បានបន្ទរថា
ត្រូវហើយបង្អាប់ព្រះកូណាទៀត ។ លោក លឺ ឡាយស្រេង
ថែមទាំងបានបន្តប្រមាថព្រះមហាក្សត្រទៀតថា «
បើអាព្រះកូណាហ្នឹងវាអាប់ស្រាប់ផងទេ…. » ៕