Views
ខ្មែរ សុវណ្ណភូមិ សូមផ្តាំមកបង ម៉ៅ មុន្នីវណ្ណ ជាពិសេស!
.......................
តាមពិត ខ្មែរ សុវណ្ណភូមិ បានទទួលដំណឹងនេះយូរហើយ តែមិនបានសួរនាំ និងប្រតិកម្មអ្វីទេ ដោយរង់ចាំមើល និងពិនិត្យដោយផ្ទាល់ ។
តែអ្វីៗរឹតតែច្បាស់ថាបងប្រុសកំពុងដើរលើផ្លូវមួយដែលយើងមិនអាចទទួលយកបាន។ ព្រោះថាសម្រាប់ស្ថានភាពនយោបាយកម្ពុជានាពេលនេះ ប្រសិនបើបងប្រុសនៅមានទឹក ចិត្តស្រឡាញ់ជាតិ ដូចដែលយើងធ្លាប់ធ្វើការកន្លងមកជាមួយគ្នា បងប្រុសមិនគួររើសបេក្ខភាព សមាជិកព្រឹទ្ធសភាដោយចិត្តឯង និងយកទៅចុះបញ្ជីនៅ គ.ជ.ប ក្នុងកាលៈទេសៈថ្នាក់ ដឹកនាំ គណបក្សកំពុងជាប់គុក កំពុងនិរទេសខ្លួននិងមួយចំនួនទៀត ជាពិសេសគណៈកម្មធិការនាយក គណៈបក្សស្ថិតនៅក្រៅប្រទេសឡើយ ។
ជារួមរឿងជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មិនមានអ្វីសំខាន់ឬចាំបាច់សូម្បីតែបន្តិចសម្រាប់ គណបក្សសង្គ្រោះជាតិតែវាអាចសំខាន់សម្រាប់ ហ៊ុន សែន ទៅវិញ ក្នុងករណី ហ៊ុន សែន កំពុង ព្យាយាម ប្រើយុទ្ធសាស្រ្តបំផ្លាញគណបក្សសង្រ្គោះជាតិ និងពង្រឹងមូលដ្ឋានគ្រឹះអំណាចរបស់ខ្លួន ក្នុងសភាពថោកទាបបែបនេះ ។
ជាគោលការណ៍ បងប្រុសត្រូវតែទុករឿងនេះមួយដោយឡែក ហើយខិតខំពង្រឹងកិច្ចទំនាក់ ទំនង ជាមួយគ្រប់មេដឹកនាំគណបក្សទាំងនៅក្នុងនិងក្រៅប្រទេស និងយកឧ៌កាសនេះបង្ហាញពី សមត្ថភាព និងមសិការជាតិដ៏មានតំលៃរបស់បងប្រកបដោយទំនួលខុសត្រូវ សម្របសម្រួល ការងារគណបក្សផ្អែកលើស្មារតី «កុងសង់សុីស - consensus» ដែលជាស្មារតីរបស់លោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុខា រួមគ្នា ឬជាស្មារតីរបស់លោក ប្រធាន កឹម សុខា និងអនុប្រធានគណបក្សថ្មីរបស់បក្សដែលលោកប្រធាន សម រង្សុី បានផ្តល់សេចក្តីទុកចិត្ត ដើម្បីរក្សាស្ថេរភាព និងប្រសិទ្ធិភាពកិច្ចការបក្ស និងពង្រឹងស្មារតីសាមគ្គីក្នុងថ្នាក់ដឹកនាំបន្ថែម ទៀតសម្រាប់ការផ្លាស់ប្តូរដើម្បីប្រយោជន៍ ជាតិទើបជាការត្រឹមត្រូវ ។
ខ្មែរ សុវណ្ណភូមិ ពិតជាខកចិត្តខ្លាំងណាស់ តែនៅសង្ឃឹមថាបងប្រុសអាចកែតម្រូវសកម្មភាព របស់ប្រុសឡើងវិញ ហើយបន្តកិច្ចការជាតិជាមួយជនរួមឈាមខ្មែរយើងទាំងអស់គ្នាដែលចង់ បានការផ្លាស់ប្តូរដោយសុឆន្ទៈ។
ដោយសេចក្តីគោរព និងស្រឡាញ់ ដ៏ស្មោះ។
ពីប្អូន ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី ២៨ តុលា ២០១៧
ប្រភព ៖
ខ្មែរ សុវណ្ណភូមិ
Pdach Kar
Saturday, October 28, 2017