Views
ហេតុការណ៍សំខាន់ ៗក្នុងអតីតកាលតែងតែជាមេរៀនប្រវត្តិសាស្ត្រដល់មនុស្សសម័យថ្មី ហើយមនុស្សថ្មីតែងរៀនមេរៀនប្រវត្តិសាស្រ្តនោះ ឥឡូវ យើងត្រូវក្រឡេកមើលទៅអតីតកាលម្តងទៀតដើម្បីឆ្លុះបញ្ចាំងទិដ្ឋភាពបច្ចុប្បន្ន នៅលើទំព័រហ្វេសប៊ុករបស់លោក
ឆាំ ឆានី បានរៀបរាប់ហេតុការណ៍សំខាន់ ៣ នោះ ដែលមានសេចក្តីដូចខាងក្រោម ៖
រឿង ៣ ដែលកូនខ្មែរត្រូវដឹង និង ចាំទុក
១. ឆ្នាំ ១៩៩៣
ក្រោមការរៀបចំបោះឆ្នោតរបស់អ៊ុនតាក់ របបអាយំងយួន ហ៊ុន សែន បានរលាយហើយ
តែត្រូវស្តេច សីហនុ ជួយឲ្យរស់វិញ តាមរយះដេញអ៊ុនតាក់ចេញពីកម្ពុជា
ហើយបង្កើតរដ្ឋាភិបាលដែលមាននាយករដ្ឋមន្ត្រីពីរ ហ៊ុន សែន រណរិទ្ធ ។
២.
ឆ្នាំ ២០០៥ ស្តេច សីហមុនី ប្រថាប់ត្រាកាត់កោះត្រល់ និងព្រំដែនទឹក
ព្រំដែនគោក ឲ្យយួនតាមរយះសន្ធិសញ្ញាបំពេញបន្ថែម ដែលមានទាំង រណរិទ្ធ ចក្រពង្ស
សិរីវុឌ្ឍ និង បុប្ផាទេវី ចូលរួមផងដែរ ។
៣. នៅថ្ងៃនេះ ២៥ តុលា ២០១៧ ស្តេច សីហមុនី
ស៊ីញ៉េច្បាប់ប្លន់ឆន្ទៈម្ចាស់ឆ្នោត ហើយក៏មាន រណរិទ្ធ ចក្រពង្ស សិរីវុឌ្ឃ
និង បុប្ផាទេវី ចូលរួមទៀត ។
រឿងទាំងបីនេះ គឺ សុទ្ធតែជារឿងក្បត់ជាតិទាំងអស់ ដែលកូនខ្មែរត្រូវតែដឹងនិងចាំទុកពីទង្វើក្បត់ជាតិរបស់ក្រុមរាជវង្សខ្មែរ ៕
Pdach Kar
Wednesday, October 25, 2017