Views
ប្រភពអាស៊ីសេរី ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund)
ព្រមានថា កម្ពុជាគួរត្រៀមខ្លួន ក្នុងលក្ខខណ្ឌដែលប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ ដោយសារកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ស្ដីពីស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជា ឲ្យដឹងថា IMF
បានពិនិត្យឃើញថា
រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាច្រើនជាងប្រាក់ចំណូល
ដែលជាហេតុនាំឲ្យមានឱនភាពប្រចាំឆ្នាំធ្លាក់ចុះ
ដោយសារផលិតផលក្នុងស្រុកសរុប GDP
ក្នុងឆ្នាំ២០១៦ ធ្លាក់ចុះ ២,
៨%
បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺអត្រា ១,
៦%
។ បន្ថែមពីនេះគឺដោយសារការធ្លាក់ចុះនៃវិនិយោគិនបរទេស។
របាយការណ៍ដដែលបន្តថា ចំណាយលើសចំណូលនេះ
គឺដោយសាររដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ
និងការចំណាយសម្រាប់ការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ-
សង្កាត់ ក្នុងឆ្នាំ២០១៧ នេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF
លើកទឹកចិត្តគ្រប់ស្ថាប័នទាំងអស់
ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្នែកហិរញ្ញវត្ថុ
និងធ្វើការកែទម្រង់បន្ថែមទៀត ដើម្បីលើកស្ទួយឲ្យមានបរិយាកាសល្អ
ក្នុងការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម។
កំណើនសេដ្ឋកិច្ចនៅពាក់កណ្ដាលឆ្នាំ២០១៧នេះ គឺអត្រាប្រមាណជា ៦%
ដែលផ្ទុយពីការរំពឹងទុកពីមុន ថានឹងអាចមានកំណើនសេដ្ឋកិច្ច ដល់ទៅ ៦,
៩%
៕
Pdach Kar
Tuesday, October 24, 2017