នៅលើទំព័រហ្វេសប៊ុករបស់លោក
ឆាំ ឆានី បានផូសរឿងចម្លែកមួយដែលមិននឹកស្មានដល់ គឺ មន្រ្តីស៊ីភីភីសរសើរស្មារតីតស៊ូរបស់មន្រ្តី CNRP ដែលមានសេចក្តីដូចខាងក្រោម ៖
មន្ត្រី CPP សរសើរតំណាងរាស្ត្រ មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង CNRP ៖
មន្រ្តី CPP សុំមិនបញ្ជេញឈ្មោះបាននិយាយថា៖ CNRP ពិតជាខ្លាំងមែន ។ ជិត ១ ខែហើយ
CPP អំពាវនាវឲ្យមកចូលរួមរស់ជាមួយ CPP បានតែ 57 នាក់ គឺ មិនបាន ១% ផង
ក្នុងចំណោម មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក
ខណ្ឌ ខេត្ត ក្រុង និង តំណាងរាស្រ្តរបស់ CNRP នៅទូទាំងប្រទេស ។
ជាងនេះទៀត មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក
ខណ្ឌ ខេត្ត ក្រុង របស់CNRP ជិត ៦០០០ នាក់ និង តំណាងរាស្រ្តស្ទើរតែទាំងអស់មិនត្រឹមតែមិនព្រមចុះចូលទេ នៅពេលដែលឮនាយករដ្ឋមន្រ្តីអំពាវនាវ
គេបែរជានិយាយថា « សុខចិត្តស្លាប់ មិនព្រមចុះចូល និងយកលុយ CPP ឡើយ »
គិតទៅឆន្ទៈរបស់ពួកគេពិតជាគួរឲ្យសរសើរមែន ។ នាយរដ្ឋមន្ត្រី អំពាវនាវផង
គំរាមផង ទិញទឹកចិត្តផង បើជាសមាជិក
ឬថ្នាក់ដឹកនាំបក្សផ្សេងដូចជាហ្វុនស៊ិនប៉ិចវិញ ម្លេះតម្រង់ជួរចុះចូលអស់ហើយ
តែ CNRP ធ្វើឲ្យសម្តេចស្មានមិនដល់ ៕