Views
ចាស់សម័យដើមតែងបង្រៀនកូនចៅថា ចង្កឹះមួយបាច់កាច់មិនបាក់ ប៉ុន្តែកលីយុគតេជោត្រូវបង្រៀនសាថ្មីថា ចង្កឹះមួយបាច់កាច់បាក់ ចង្កឹះមួយអាត្រាក់ទើបកាច់បាក់មិនបាន
ពោលគឺ មនុស្សមួយក្រុមសម្តេចអាចវាយបំបែកខ្ទេចខ្ទីបាក់បែកគ្មានសល់បាន ព្រោះសម្តេចប្រើកាំភ្លើង មិនមែនប្រើដៃកាច់ដូចសម័យមុនទេ កាលណាមានការប្រមូលផ្តុំ សម្តេចប្រើកូនចៅជាហ្វូងទៅបំបែក មិនឲ្យមនុស្សចងគ្នាជាបាច់បាន
ហេតុនោះ ពាក្យថា ក្រុម ហ្វូង បាច់ មិនអាចកើតឡើងបានជាដាច់ខាតក្នុងកលីយុគតេជោ ហេតុនោះ មានតែយើងចងគ្នាជាភូមិជាឃុំជាស្រុកទើបសម្តេចបំបែកមិនបាន សមដូចសេចក្តីរៀបរាប់របស់លោក កាមទេព លឹមហុង ថា
ចង្កឹះមួយដើម អាចកាច់បាក់
ឈើមួយដើម ក៏មិនអាចហៅថាព្រៃដែរ។
គណបក្ស សិទ្ធិមនុស្ស នឹងគណបក្ស សម រង្សុី គឺគ្មានទេ
មានតែគណបក្សសង្គ្រោះជាតិ បើមានតែលោកទាំង ២
ក៏មិនអាចសង្គ្រោះជាតិបានដែរ វាទាល់តែរួមគ្នាជាមួយបងប្អូន
ទើបអាចហៅថា សង្គ្រោះជាតិ នឹងសង្គ្រោះប្រទេសយើងបាន ។
ពួកយើងត្រូវតែប្ដូរ! មិនត្រូវការមេដឹកនាំ
ដាក់ហោប៉ៅខ្លួនឯងដប់ ចែកពលរដ្ឋមួយ
ហើយឲ្យពលរដ្ឋដឹងគុណនោះទេ ។
កុំព្រោះតែសម្រែកឆ្កែព្រុសក្បែរផ្លូវ
រវល់តែយកដុំថ្មគប់
ធ្វើឲ្យយើងបង្អាក់ដំណើរនេះ(កុំចាញ់ការឆបោករបស់គេ
ធ្វើឲ្យយើងបាត់បង់ឧកាសធំ) ត្រូវរួមគ្នាប្ដូរ!
កុំខ្លាចសង្គ្រាម ៕
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលហ្វូងមនុស្សជាច្រើនពាក់អាវសុទ្ធតែដាក់ឈ្មោះថា Army ឬ Police ដើរលាយឡំនឹងហ្វូងមនុស្សចូលរួមពិធីបុណ្យអុំទូក ។
កាលឃើញដូច្នោះ ពួកអាជ្ញាធរបានចូលទៅឃាត់ខ្លួនមនុស្សទាំងនោះដោយមិនដឹងមូលហេតុ ។
ការឃាត់ខ្លួនប្រជាជនដែលពាក់អាវដាក់ផ្លាក Army ឬ Police នោះ ឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់អាជ្ញាធរដែលមិនដឹងថាជាក្រុមអ្វី ។
តាមសេចក្តីសន្និដ្ឋានរបស់អ្នកវិភាគខ្លះថា ក្រុមនេះប្រហែលជាត្រូវបានចាត់តាំងឡើងដើម្បីទម្លាក់កំហុសទៅគណបក្សប្រឆាំងមានបំណងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលនៅកំឡុងពិធីបុណ្យអុំទូក ព្រោះរឿងល្បិចកខ្វក់ទុកចិត្តលើសម្តេចចុះ សម្តេចអាចសម្តែងល្ខោនជូនបានដោយឥតសង្ស័យ ៕