Views
នៅលើទំព័រហ្វេសប៊ុករបស់លោក
ខ្មែរ សុវណ្ណភូមិ បានសរសេរឆ្លើយតបទៅនឹងការទទូចចង់បានភស្តុតាងរឿងការផ្ញើលុយនៅធនាគារបរទេសរបស់លោក ហ៊ុន ម៉ាណែតថា ៖
ហ៊ានទេបងប្អូនស៊ីភីភីទាំងអស់គ្នាដែលចង់ដឹងការពិតថា ហ៊ុន ម៉ាណែត មានលុយផ្ញើនៅធនាគារបារាំង ឬអត់?
.........................
បងប្អូនអ្នកគាំទ្រស៊ីភីភីមិនគួរនាំគ្នាខឹងលោក ម៉ែន ណាត ផ្សាយរឿង ហ៊ុន
ម៉ាណែត មានលុយនៅបារាំងហើយចោទថាជាព៍ត៌មានក្លែងក្លាយ ឬថាញុះញង់
និងលាបពណ៌ស្អីទេ។ តែបងប្អូនគួរតែសប្បាយហើយចូលរួមជាមួយលោក ម៉ែន ណាត
និងពួកយើងដើម្បីស្វែង រកការពិត។ ការស្វែងរកការពិតងាយណាស់គឺ
«ធ្វើការផ្លាស់ប្តូរ» ព្រោះនៅពេលមានការផ្លាស់ប្តូរ មានមេដឹកនាំថ្មី
យើងអាចជូនឯកសារទាំងនេះដល់ បងប្អូនបាន ដោយងាយតាមរយៈយន្ត
ការ នៃរដ្ឋាភិបាលថ្មីនោះ។
សម្រាប់ពេលនេះ តើបងប្អូនយកឯកសារភស្តុតាងនេះមកធ្វើប្រហុកស្អី? បងប្អូនគិតថា
ហ៊ុន ម៉ាណែត ឬត្រកូលហ៊ុន ស៊ីបាយនឹងត្រឡោកឬ? បងប្អូនគិតទៅមើល យួននៅពេញស្រុក
បងប្អូនមិនទាំងហ៊ានទទួលការពិតផង?
ព្រៃឈើស្ទើរវិនាសបងប្អូនមិនហ៊ានទទួលលថាពិតផង? ហ៊ុន សែន ឲ្យលុយ ធីសុវណ្ណថា
១លានដុល្លារបែកធ្លាយ បងប្អូនមិនទាំងយកភ្នែកមើល និងហ៊ានទទួលការពិតផង?
ដូច្នេះ តើបងប្អូនអ្នកគាំទ្រស៊ីភីភីប្រឹងទាមទាររកឯកសារភស្តុតាង មកបង្ហាញ
តើយកវាមកធ្វើផេះស្អី? បើបងប្អូនចិត្តសឿង ចង់បានការពិត ស្រឡាញ់សច្ចធម៌
និងយុត្តិធម៌ បងប្អូនគួររួមគ្នាផ្លាស់ប្តូរទៅ ពេលផ្លាសើប្តូរបានហើយ
កុំថាឡើយត្រឹមមានឯកសារ ភស្តុតាងទាំងនោះមកបង្ហាញ តែយើងធានាថា
យើងនឹងឲ្យច្បាប់កាត់ទោសជនលួចជាតិ ទាំងនេះថែមទៀតផង។ បងប្អូនហ៊ានទេ?
បញ្ជាក់៖ ខ្មែរ សុវណ្ណភូមិ បាននិយាយក្នុងអត្ថបទមុនថា រឿងទៅយកឯកសារនានា
ឬសុំមើល កុងធនាគារនណាម្នាក់គឺជាការលំបាកដោយសារទាក់ទងនឹងបញ្ហាច្បាប់
ហើយមាន តែរដ្ឋាភិបាល ទេទើបអាចធ្វើបាន នោះគឺជាការពិត
តែមិនមែនមានន័យថាយើង មិនមាន ប្រភពព៍ត៌មាន
ដែលអាចផ្តល់ឲ្យយើងបាននោះទេដោយវាអាស្រ័យលើស្ថានភាព៕
Pdach Mok
Wednesday, November 1, 2017