Views
នៅថ្ងៃទី ២ ខែវិច្ឆិកា ២០១៧ នេះ កញ្ញា
រ៉ូហ្សិត បានសម្តែងមតិរឿងការរត់ទៅក្រៅប្រទេសរបស់ប្រធានគណបក្ស ឬ អ្នកតំណាងរាស្រ្ត ឬ អ្នកស្នេហាជាតិថាជាការលះបង់ដើម្បីប្រទេសជាតិ ដែលមានសេចក្តីដូចខាងក្រោម ៖
អ្នកតស៊ូនៅក្រៅគុក អ្នករត់ទៅក្រៅស្រុក តើអន់ណាស់ឬ? មួយម៉ាត់ណាក៏កំសាក គេចខ្លួន យករួចខ្លួន តើធ្វើនយោបាយអាងខ្សែឬ បក្ខពួក បានតាំងពីដើមដល់ពេលនេះ នៅតែប្រើភាសា
បែបហ្នឹងគឺមួយម៉ាត់ណាអ្នកនយោបាយដែលប្រឈមរត់គេចខ្លួនទៅក្រៅប្រទេស ឬនៅក្រៅឃុំ សុទ្ធតែមនុស្សកំសាកនោះ បើអញ្ជឹងមែននោះខិតខំគៀងគងបក្ខពួក អ្នកក្លាហានមកទាំងអស់គ្នាមក ក្រែងបានដេកគុកទាំងអស់គ្នា តែមិនអាចទៅរួចទេ អ្នកខ្លះហែរហមបានម្តងម្កាល អ្នកខ្លះបន្ទរយកឈ្មោះ ក្រែងថាបើមិនចេញការពារពេលនេះ គឺក្រែងអត់លឺឈ្មោះ ។
យើងជាសកម្មជន អ្នកតស៊ូនៅមូលដ្ឋាន យើងបារម្ភពីថ្នាក់ដឹកនាំរបស់យើង តើគាត់ប្រឈមអ្វីខ្លះនៅក្នុងគុក តើសុខភាពយ៉ាងណា ហើយយើងក៏ព្រួយដូចគ្នាចំពោះថ្នាក់ដឹកនាំយើងមួយចំនួន ដែលចេញទៅក្រៅប្រទេស ដែលរស់នៅព្រាត់ពីប្រពន្ធកូន ផ្ទះសំបែង តើទាំងនេះមិនមែនជាការលះបង់ទេឬ ?
ឈប់បានឈប់ទៅភាសាបែបហ្នឹង អួតចុះ អួតឡើង តើបានអីខ្លះមកវិញ ហើយមិនមែនតែថ្នាក់
ដឹកនាំខាងលើទេដែលប្រឈម ពួកយើងនៅខាងក្រោម គឺប្រឈមគ្រប់ពេលវេលា តែយើងក៏មិនរាថយ ឬបញ្ឍប់ការងាររបស់យើងដែរ ពីព្រោះយើងជាកោសិការបស់គណបក្ស សង្គ្រោះជាតិ យើងខិតខំធ្វើការងារបំរើពលរដ្ឋក្នុងម៉ោងការងាររដ្ឋបាលឃុំ/សង្កាត់ ចំណែកថ្ងៃសំរាកយើងព្យាយាមចុះជំរុញពលរដ្ឋ យុវជនអោយចុះឈ្មោះបោះឆ្នោត យើងបារម្ភឃើញ
ការចុះឈ្មោះបោះឆ្នោតលើកនេះ គឺ បានតិច នេះហើយជាសកម្មភាពពួកយើង ។ ពីព្រោះយើងចង់ឃើញការផ្លាស់ប្តូរជាវិជ្ជមានតាមរយះការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះ ។
ពីមុនខ្ញុំធ្លាប់លឺគណបក្សមួយនោះ និយាយថាសម រង្ស៊ី កំសាក អន់រត់ចោលស្រុកមិនក្លាហានរួមរស់ជាមួយសកម្មជន ជាមួយពលរដ្ឋតែយើងសូមផ្តាំប្រាប់ទៅវិញថា“ សម រង្ស៊ី ជាអ្នកក្លាហានបំផុតសំរាប់ពួកយើង”ពីព្រោះសម រង្ស៊ី ក្លាហានហ៊ានលះបង់ គ្រប់បែបយ៉ាងទាំងអស់សំរាប់ពួកយើង ដើម្បីរក្សាគណបក្ស សង្គ្រោះជាតិ មិនឲ្យរំលាយបាន សូម្បីជាប្រធានបក្ស សមាជិកបក្ស ក៍លាលែងដែរ នឹងហើយដែលជាលះបង់ នឹងហើយភស្តុតាងពិតដែលបង្ហាញថា សម រង្ស៊ី មិនដែលស្តាយតំណែង តែសម រង្ស៊ី បានការពារគណបក្សសង្គ្រោះជាតិមួយនេះ ដែលជាក្តីសង្ឃឹមតែមួយគត់របស់ពលរដ្ឋខ្មែរដែលត្រូវប្រកួនប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ។ ដូច្នេះសំរាប់យើងយល់ច្បាស់ ដោយគ្មានបន្ទិល ថាការវែកមុខជនខិលខូចក្នុងពេលកន្លងមក គឺលោកប្រធាន សម រង្ស៊ី គឺចង់ថែរក្សាគណបក្ស សង្គ្រោះជាតិ សំរាប់ពួកយើងទាំងអស់គ្នា ។
ជាចុងក្រោយសូមអ្នកក្លាហានដែលការពារមេឬការពារសាច់ញាតិ សូមបញ្ឃប់ទៅ ហើយងាក
មកអាណិតយើងជាអ្នកមូលដ្ឋានផង ហើយបើអស់លោកចង់ជួយ សូមចុះមកមូលដ្ឋានជួយ
នៅមូលដ្ឋានមក។
យើងរួមគ្នានៅមូលដ្ឋានខិតខំការពារនូវតម្លៃក្នុងការលះបង់របស់លោកប្រធានទាំងពីរ គឺលោកកឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ និងលោកប្រធាន សម រង្ស៊ី ដើម្បីអោយគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតឆ្នាំ២០១៨ ដើម្បីដឹកនាំប្រទេសជាតិរបស់យើងអោយទទួលបាននូវការរីកចំរើនពិតប្រាកដ៕
Pdach Mok
Thursday, November 2, 2017