Views
ការឈ្លោះប្រកែកគ្នាដោយពាក្យជេរបញ្ចោរមិននាំផលល្អដល់សាមគ្គីឡើយ ផ្ទុយទៅវិញ វានាំឲ្យមានការបែកបាក់កាន់តែជ្រៅរហូតដល់មិនអាចផ្សះផ្សាបាន តួយ៉ាងដូចជា ញាតិរបស់ព្រះពុទ្ធឈ្លោះប្រកែកគ្នាដើម្បីដណ្តើមទឹកធ្វើស្រែរហូតដល់ព្រះពុទ្ធទ្រង់សម្របសម្រួល ៣ ដង ទីបំផុត មិនអាចសម្របសម្រួលបាន ក៏ពួកគេកាប់សម្លាប់គ្នារហូតដល់ផុតពូជសាក្យវង្សទល់សព្វថ្ងៃ ។ ខ្មែរយើងក៏ចាប់ផ្តើមបែងចែកបក្សពួករវាងអ្នកនៅក្រៅស្រុក និង អ្នកនៅក្នុងស្រុក ហើយក៏តាំងផ្តើមឈ្លោះប្រកែកគ្នារហូតដល់ចាស់ស្លាប់រៀង ៗ ខ្លួន មិនបានទទួលផលអ្វីដល់ប្រទេសជាតិទេ មានតែការឈឺចាប់ និង ការបែកបាក់ ប៉ុន្តែនៅមិនទាន់ដល់ថ្នាក់ផុតពូជដូចញាតិរបស់ព្រះពុទ្ធទេ ចាត់ទុកថានៅមានសំណាង ។
នៅលើទំព័រហ្វេសប៊ុករបស់លោក
ប៉ាង សុខឿន បាននិយាយរៀបរាប់ពីការឈ្លោះប្រកែកគ្នានេះយ៉ាងគួរឲ្យចាប់អារម្មណ៍ ។
ពាក្យ«អាឆ្កែក្រៅស្រុក ឬ អាឆ្កែរត់ចោលស្រុក»
...............................
បងប្អូនគាំទ្រស៊ីភីភីមួយថ្ងៃៗសប្បាយនឹងប្រមាថបងប្អូនខ្មែរនៅក្រៅស្រុកសុទ្ធតែ«ពួកអាឆ្កែក្រៅស្រុក
» ឬ«អាឆ្កែរត់ចោលស្រុក»
មិនដាច់ពីមាត់ដោយគ្មានសេចក្តីគោរពខ្លួនឯងបន្តិចសោះ។
តើប្រឹងជេរប្រឹងប្រមាថខ្មែរដូចគ្នាដែលជារាស្រ្តដូចគ្នាបែបនេះបានប្រយោជន៍ស្អី?
សម្រាប់ ខ្មែរ សុវណ្ណភូមិ ការផ្សាយ ការប្រើពាក្យធ្ងន់គឺសំដៅលើអ្នកនយោបាយ
ឬមេដឹកនាំ ដែលជាបុគ្គលសាធារណៈតែប៉ុណ្ណោះ
ហើយបុគ្គលសាធារណៈគឺពលរដ្ឋអាចមានសិទ្ធិវាយប្រហារពាក្យសំដីតមគ្រប់រូបភាពទៅពួកគេបានទាំងរិះគន់ ជេរប្រមាថ និងផ្តល់យោបល់។
ចុងក្រោយ ខ្មែរ សុវណ្ណភូមិ ចង់ប្រាប់បងប្អូនក្នុងស្រុកវិញថា
បើបងប្អូនស៊ីភីភីដៀលបងប្អូនខ្មែរក្រៅស្រុកបែបនេះ
ចុះបើបងប្អូនខ្មែរក្រៅស្រុកដៀលបងប្អូនអ្នកគាំទ្រស៊ីភីភីវិញថា
«អាឆ្កែក្នុងស្រុក ឬអាឆ្កែអត់ស្រុករត់» តើបងប្អូនមានអារម្មណ៍ដូចម្តេច?
តែសំណាងហើយបងប្អូនខ្មែរក្រៅស្រុកមិនតបបែបនេះ។ មួយមិញទៀត
តើពេលបងប្អូនដៀលពួកគាត់ថា«អារត់ចោលស្រុក»
តើបងប្អូនស៊ីភីភីមានបងប្អូនរស់នៅក្រៅស្រុក និងរត់ចោលស្រុកទេ?
យើងជឿថាបងប្អូនស៊ីភីភីច្រើនណាស់មានសាច់ញាតិរស់នៅក្រៅស្រុក។
ម្យ៉ាងការដៀលនេះទៀតបញ្ជាក់ថាបងប្អូនគឺគ្មានសតិគិត
ដោយហេតុថាបើស្រុកយើងរីកចម្រើន សុខសាន និងមានមេដឹកនាំល្អ
មាននយោបាយមានស្ថេរភាព នោះគ្មានរាស្រ្តណារត់ចោលស្រុកទេ។
ជាការបន្ថែមសូមប្រាប់មកបងប្អូនស៊ីភីភីក្នុងស្រុកថា
កុំថាឡើយត្រឹមបងប្អូនអ្នកគាំទ្រស៊ីភីភីសូម្បីតែមន្រ្តីទូត រដ្ឋមន្រ្តី
ឬនាយករដ្ឋមន្រ្តីស្រុកខ្មែរ ពេលចេញមកស្រុកក្រៅគឺពួកគេមានមុខមិនស្មើ
«ខ្មែរក្រៅស្រុកជាមួយពួកបរទេស ដែលបងប្អូនដៀលថាជាឆ្កែក្រៅស្រុកនោះទេ»។
ពោលពួកគេ«មុខដូចស្វា ដើរយួរមុខមិនរួច គ្មានយស គ្មានមុខមាត់អ្វីឡើយ»
ពេលមកដល់ក្រៅស្រុក។ នេះជារឿងពិត។ ដូច្នេះ
សូមកុំមើលងាយបងប្អូនខ្មែរក្រៅស្រុកពេក
ហើយត្រូវចាំថាសេដ្ឋកិច្ចខ្មែរស្ទើរតែពាក់កណ្តាលរស់បានដោយសារខ្មែរក្រៅស្រុកនេះឯងដែលផ្ញើលុយចូលស្រុកខ្មែររាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ។
ចុះបងប្អូនស៊ីភីភីក្នុងស្រុកបានធ្វើស្អីដែរដើម្បីជាតិ?
បង្កើតគំរោងខ្ចីលុយចិនកសាងជាតិ និងពុករលួយលើគំរោងមែនទេ? ជួយរាស្រ្ត
និងគៀបរាស្រ្តយកលុយមែនទេ? ជួយជាតិនិងលួចជាតិមែនទេ? ដូច្នេះ គួរគិត
ពិចារណា មុននឹងដៀលខ្មែរដូចគ្នាដែលជារាស្រ្តសាមញ្ញ ហើយ ខ្មែរ សុវណ្ណភូមិ
ជឿថាបើបងប្អូនមានសាច់ឈាមជាខ្មែរបងប្អូននឹងមិនដៀលបែបនេះទៀតទេ
វៀរលែងតែមានសាច់ឈាមជាយួនទើបបន្តដៀលខ្មែរបែបនេះ។