Views
លោក សុខ ឥសាន បានអះអាងថា ករណីលោក អ៊ុ សំអាន មិនអាចលើកលែង ដូចករណីលោក ហុង សុខហួរ បានទេ ។
ការដែល លោក សុខ ឥសាន និយាយបែបនេះ ព្រោះមាន មន្រ្តីបក្សប្រឆាំងខ្លះ អះអាងថា អតីតមន្រ្តីបក្ស និង សកម្មជន ជាង ១០ នាក់ទៀត នឹងត្រូវបានដោះលែង បន្ទាប់ពី លោក ហុង សុខហួរ ដោយសារសម្ពាធអន្តរជាតិ ។ បញ្ហានេះ លោក សុខ ឥសាន្ត បានឆ្លើយតបថា ការដោះលែង លោក ហុង សុខហួរ គ្មានការគៀបសង្កត់ពីសហគមន៍អន្តរជាតិទេ ។
កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៧ លោកសុខ ឥសាន សង្កត់ថា “កុំចង់លេងល្បិចដើម្បីរួចខ្លួន កន្លងទៅថ្មីៗនេះ លោ ហុង សុខហួរ ត្រូវបានព្រះមហាក្សត្រទ្រង់លើកលែងទោសព្រោះសរសេរលិខិតសុំទោសសម្តេចតេជោ ដោយទទួលស្គាល់កំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តអំពើការក្លែងឯកសារនិងប្រើប្រាស់ឯកសារក្លែងក្លាយ ញុះញង់ឲ្យមានការរើសអើងថា ប្រមុខគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខារំលាយខ្សែព្រំដែនជាមួយវៀតណាម” ។
លោកបន្តថា” ដោយឃើញ ហុង សុខហួរ បានរួចខ្លួន ស្រាប់តែ អ៊ុ សំអាន ដែលជាប់ទោសពីការនិយាយមួលបង្កាច់ និងប្រមាថស្ថាប័នកំពូលរបស់ជាតិថា ប្រើប្រាស់ផែនទីក្លែងក្លាយ ក៏ចង់បានរួចខ្លួនដែរ ប៉ុន្តែលឺថា មិនព្រមទទួលកំហុសរបស់ខ្លួនទេ ។
និងថា ជាធម្មតា ការសណ្តោសប្រណីបាន លុះត្រាតែសាម៉ីខ្លួនទទួលស្គាល់កំហុស ហើយប្តេជ្ញាកែប្រែនោះ ទើបអនុគ្រោះបាន ។ បើសាម៉ីខ្លួន ថា អត់មានខុសផង តើឲ្យលើកលែងទោសយ៉ាងម៉េចទៅ ។
ម៉្យាងទៀត បើ អ៊ុ សំអាន ថា មិនមានកំហុស មានតែសមត្ថកិច្ចចាប់ អ៊ុ សំអាន ខុស ពីព្រោះបានចាប់មនុស្សអត់ខុសឲ្យតុលាការចាត់ការ ។ ដូច្នេះ ករណី អ៊ុ សំអាន មានលក្ខណៈខុសគ្នាពីករណីហុង សុខហួរ ។ ហេតុនេះ អ៊ុ សំអាន មិនសង្ឃឹមថា បានរួចទោសដូច ហុង សុខហួរទេ ។ កុំចង់ប្រើល្បិច គ្រាន់តែសរសេរក្រដាស់ត្រឹមមួយទំព័រ បានរួចខ្លួននោះ មិនអាចទេ ។
សូមជម្រាបថា លោកអ៊ុ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែនកម្ពុជា និងវៀតណាមនោះ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៦ នៅក្នុងខេត្តសៀមរាបក្រោមបទចោទប្រកាន់ប្រើប្រាស់ផែនទីក្លែងក្លាយ (ហិហិ អ៊ុំ សំអាន មិនមែនអ្នកវាស់ព្រំដែនឯណា បទចោទទី ១ ) ។ រំលងមួយថ្ងៃ គឺ នៅថ្ងៃទី ១២ មេសា គាត់ត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥(បទចោទទី ២) និង បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា(បទចោទទី ៣) និង បញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសតែម្តង ។
កាលពីចុងខែមេសា សាលាដំបូងរាជធានីភ្នំពេញបានទាត់ចោលសំណើសុំនៅក្រៅឃុំម្តងរួចមកហើយ កាលពីថ្ងៃទី ១៧ ខែឧសភា កន្លងទៅនេះ សាលាឧទ្ធរណ៍បានទាត់ចោលសំណើសុំនៅក្រៅឃុំម្តងទៀត។ យ៉ាងណាក៏ដោយ ក្រុមមេធាវីការពារក្តីឲ្យលោកអ៊ុ សំអាន កាលពីសប្តាហ៍មុន បានបន្តដាក់បណ្តឹងសារទុក្ខ ទៅកាន់តុលាការកំពូលបន្ថែមទៀត ជុំវិញសំណើ សុំនៅក្រៅឃុំបណ្តោះអាសន្ននេះ។ ក៏ប៉ុន្តែមកដល់ពេលនេះ តុលាការកំពូលនៅមិនទាន់សម្រេចថា នឹងបើកសវនាការនៅពេលណាមួយនៅឡើយទេ៕