Views
កាលពីថ្ងៃទី ៣១ តុលា ២០១៧ កន្លងទៅ នាយកដ្ឋានគយនិងរដ្ឋាករទឹកបានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យដឹងថា កម្ពុជាកំពុងតែជួបបញ្ហាប្រឈមមួយទៀតដែលកើតចេញមកពីភាគីថៃដែលបិទខ្ទប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ ជាពិសេស ប្រភេទទំនិញមកពីប្រទេសទី ៣ វិធានការរបស់ថៃនេះបានប៉ះពាល់ដល់ធុរជនខ្មែរជាច្រើនដែលប្រើទឹកដីថៃដឹកជញ្ជូនទំនិញឆ្លងកាត់ ។
សូមជម្រាបថា រដ្ឋាភិបាលយោធាថៃតែងចាត់វិធានការតឹងតែងមកលើប្រទេសកម្ពុជាក្នុងលក្ខណៈកៀបសង្កត់ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ប៉ុន្តែវិធានការទប់ទល់របស់កម្ពុជាគ្រាន់តែសូមចរចា និង សម្របសម្រួល មិនដែលគិតបិទខ្ទប់លំហូរទំនិញរបស់ថៃចូលទឹកដីកម្ពុជាទេ ប៉ុន្តែភាគីថៃតែងតែតឹងរ៉ឹងចំពោះលំហូរទំនិញរបស់កម្ពុជា ការណ៍នេះធ្វើឲ្យតុល្យភាពទំនិញនាំចូលរបស់ថៃមានទំហំធំជាងកម្ពុជានាំចេញទៅប្រទេសថៃ ។
ច្បាប់ថ្មីរបស់ថៃនេះនឹងចាប់អនុវត្តនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ ពេលនោះ លំហូរទំនិញចូលប្រទេសកម្ពុជានឹងមានកម្រិតតិចតួចឡើង ហើយនៅលើទីផ្សារនឹងខ្វះខាតទំនិញដែលនាំចូលមកពីទិសខាងលិច ។
ប្រទេសវៀតណាមនិងចិននឹងបានទទួលឱកាសនេះនាំទំនិញចូលកម្ពុជាកាន់តែច្រើន ពេលនោះ ទំនិញវៀតណាមនិងចិននឹងពង្រីកឥទ្ធិពលខ្លាំងនៅលើទីផ្សារកម្ពុជា អតិថិជនខ្មែរនឹងស្គាល់ទំនិញរបស់ប្រទេសទាំងពីរនោះកាន់តែច្រើន ៕
Pdach Mok
Tuesday, October 31, 2017