Views
និយាយពីរឿងក្រាញអំណាច គ្មានមេដឹកនាំណាក្នុងលោក ក្រាញអំណាចខ្លាំងដូចយ៉ាងសម្តេចតេជោទេ ទោះបីធ្វើអ្វី ៗ ដែលល្មើសបំពានច្បាប់ជាតិ និង អន្តរជាតិ សម្តេចតេជោជាប់លេខមួយក្នុងរឿងនេះ ប៉ុន្តែបើរឿងគណិតវិទ្យា ឬ វិទ្យាសាស្រ្តដែលត្រូវប្រើខួរក្បាលគិតគណនា សម្តេចគ្រវីក្បាលដើរចេញ ខុសជំនាញ ព្រោះជំនាញរបស់សម្តេច គឺ ប្រើល្បិចកិច្ចកលខ្មៅងងឹត ចោទប្រកាន់ ចាប់ចង បំភិតបំភ័យ គំរាមកំហែង លួចថតសំឡេង ឬ កាប់សម្លាប់ ដើម្បីក្រាញអំណាច ។
ល្បិចថ្មីដែលសម្តេចប្រើ គឺ បដិវត្តន៍ពណ៌ ជាពាក្យពេញនិយមក្នុងក្រអូមមាត់របស់សម្តេច ប៉ុន្តែមិនមានចែងនៅក្នុងច្បាប់ណាទេ សម្តេចប្រើតែពាក្យថា បដិវត្តន៍ពណ៌មួយម៉ាត់ សម្តេចអាចបញ្ជាឲ្យកងទ័ព ទាហាន យោធា ប៉ូលិស ចាប់ចង ឃុំឃាំង ឬ សម្លាប់មនុស្សក្រៅច្បាប់បាន ដូចជា ការសម្លាប់កម្មករនៅផ្លូវវ៉េងស្រេង សម្តេចមិនទទួលខុសត្រូវចំពោះការសម្លាប់នោះទេ ព្រោះសម្តេចចោទថា បាតុកម្មនោះជាបដិវត្តន៍ពណ៌ ។
សរុបមក ពាក្យថា បដិវត្តន៍ពណ៌របស់សម្តេចធំធេងមហិមាជាងច្បាប់រដ្ឋធម្មនុញ្ញទៅទៀត ព្រោះវាជួយក្រាញអំណាចរបស់សម្តេចបាន មនុស្សយើងកាលណាទឹកចូលច្រមុះហើយ ទោះដុំឈើតូចប៉ុនណា ឲ្យតែស្រវាចាប់តោងបាន ប្រាកដជាតោងយកដុំឈើនោះហើយ ។
នៅលើទំព័រហ្វេសប៊ុករបស់លោក
ឆាំ ឆានី បានបញ្ចេញឯកសារសម្ងាត់នៃល្បិចកលទាំងនេះដល់មហាជនបានដឹង និង ប្រុងប្រយ័ត្ន ដើម្បីកុំឲ្យចាញ់ល្បិចក្រាញអំណាចរបស់សម្តេចឲ្យសោះ ។
ភាគ ១ ៖ ល្បិចកលដ៏ខ្មៅកខ្វក់របស់ ហ៊ុន សែន បែកហើយ
នេះជាឯកសារសម្ងាត់ដែលរបប ហ៊ុន សែន បានរៀបចំឡើងដើម្បីចោទប្រកាន់ CNRP រដ្ឋាភិបាលអាមេរិក USAID NGOs ចំនួន៤៩ IRI NDA អង្គការសង្គមស៊ីវីលចំនួន២៥០ សហជីពចំនួន ១១ វិទ្យសារិការFM សំបុកឃ្មុំ VOD VOA RFA និងសារពត៌មានឯករាជ្យនានា ថាជាប់ពាក់ពន្ធ័នឹងបដិវត្តពណ៌ ។
គោលបំណងនៃឯកសារនេះគឺពួក ហ៊ុន សែន ធ្វើឡើងដើម្បីចោទប្រកាន់ រំលាយ គណបក្សសង្គ្រោះជាតិ និងចោទរដ្ឋាភិបាលអាមេរិកថានៅពីក្រោយ គឺបន្ទាប់ពីលទ្ធផលបោះឆ្នោតឃុំ សង្កាត់ បង្ហាញថា CPP ធ្លាក់ចុះការគាំទ្រពីពលរដ្ឋ និងសមាជិកជិតពីរលានសម្លេង និងក្រោយពី ហ៊ុន សែន ទៅទទួលបញ្ជាពីនាយករដ្ឋមន្ត្រីយួន Nguyen Xuan Phuc កាលពីចុងខែមិថុនា ២០១៧ កន្លងមក ។
កាលពីចុងខែមិថុនា ២០១៧ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកក្រុុមប្រឹក្សាឃុំ សង្កាត់ រួច នាយករដ្ឋមន្ត្រីយួន Nguyen Xuan Phuc បានហៅ ហុន សែន ទៅជួបនៅទីក្រុងហាណូយ ក្នុងពីធីខួបកំណើតរបស់ខ្លួន Nguyen Xuan Phuc ។
ក្នុងពិធីនោះ នាយករដ្ឋមន្ត្រីយួន Nguyen Xuan Phuc បានប្រាប់ទៅ ហ៊ុន សែន ថា បក្សកុម្មុយនីស្តយួនបានសម្រេចប្តូបេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ ដោយដាក់លោក ស ខេង ជំនួសវិញ ព្រោះ ហ៊ុន សែន អស់ប្រជាប្រិយភាព ដែលសូម្បីតែសមាជិកបក្សប្រជាជនកម្ពុជា ក៏លែងបោះឆ្នោតគាំទ្រជិតពីរលាននាក់ដែរ ។
ដោយខ្លាចក្រុមលោក ស ខេង សងសឹកចំពោះទង្វើថោកទាបរបស់ខ្លួនដែលបានធ្វើមកលើក្រុមលោក ស ខេង នាពេលកន្លងមក និងមិនអាចផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត បាន ហ៊ុន សែន បានលុតជង្គង់អង្វរមេដឹកនាំយួន Nguyen Xuan Phuc ឲ្យផ្តល់ឱកាសឲ្យខ្លួនស្តារប្រជាប្រិយភាពឲ្យគណបក្សប្រជាជនកម្ពុជាវិញ ហើយបានសន្យារំលាយគណបក្សដង្គ្រោះជាតិ ដើម្បីផ្គាប់ចិត្តយួន និងរារាំងបេក្ខភាពលោក ស ខេង ផងដែរ ។
ដូច្នេះហើយបានជារបប ហ៊ុន សែន ខិតខំរកមធ្យោបាយប្រើល្បិចស្មោកគ្រោក សព្វបែបយ៉ាងរួមទាំងការរៀបចំឯកសារទម្លាក់កំហុសនេះផងដែរ ដើម្បីកំទេចគណបក្សសង្គ្រោះជាតិ ៕