Views
ប្រភពបច្ចុប្បន្នភាព ៖ ក្រោយពីបានបើកសវនាការរយៈពេលជិត៣ម៉ោងលោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេចតំកល់សាលដីកាឃុំខ្លួនបណ្តោះអាសន្ន លើលោកកឹម សុខា របស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែល និងច្រានចោលបណ្តឹងសាទុក្ខរបស់ក្រុមមេធាវី។ នេះបើតាមការផ្តល់បទសម្ភាសន៍របស់លោក មេធាវីសំ សុគង់។
លោកមេធាវីសំ សុគង់ បានបន្តថា មូលហេតុដែលតុលាការកំពូលសម្រេចបន្តឃុំខ្លួនកូនក្តីលោកនោះគឺ ទី ១. ដើម្បីរក្សាជនជាប់ចោទទុកឲ្យតុលាការចាត់ការតាមនីតិវិធី ទី ២. បង្កមិនឲ្យមានបទល្មើសកើតឡើងសាជាថ្មី និងទី ៣. ការពារសន្តិសុខសុវត្ថិភាពជូនលោកកឹម សុខា។
កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ សភាស៊ើបសួរ សាលាឧទ្ធរណ៍ បានបើកសវនាការជំនុំជម្រះទៅលើបណ្តឹង ឧទ្ធរណ៍របស់ក្រុមមេធាវីលោកកឹម សុខា ដែលប្តឹងប្រឆាំងនិងដីការឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ ប៉ុន្តែជាលទ្ធផលនៃសវនាការ សាលាឧទ្ធរណ៍បាន សម្រេចតំកល់ដីកាសម្រេចឃុំខ្លួនលោកកឹម សុខា ដដែល។
កាលរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញលោកគី ឬទ្ធី បានសម្រេចចេញ ដីកាបង្គាប់ឲ្យឃុំលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
លោកកឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង ១២ និង 30 នាទីអាធ្រាត្រចូលថ្ងៃ3 ខែកញ្ញា ឆ្នាំ2017 នៅផ្ទះរបស់លោកផ្ទាល់តែម្តងដែល ស្ថិតនៅ ផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក ពាក់ព័ន្ធនិងករណី ក្បត់ជាតិ ៕
Pdach Mok
Tuesday, October 31, 2017