ខេត្តកោះកុង ៖ អស់លុយជាតិមួយសន្ធឹកទៀតហើយ ដែលលោក ហ៊ុន សែន យកទៅទិញស្ពានកោះកុងពីលោក លី យ៉ុងផាត់ ដែលស្ពាននេះឆ្លងកាត់ដៃសមុទ្រឆ្ពោះទៅកាន់ប្រទេសថៃ
នៅខេត្តកោះកុង ដោយឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ប្រាក់ ។ សម្ដេចតេជោ បានផូសរឿងទិញស្ពាននេះនៅលើទំព័រ
Fa
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា
ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយឡែក
បងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល
ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចទិញយកត្រឡប់មកវិញ
ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃដែលវិនិយោគដោយ ក្រុមហ៊ុន
លី យ៉ុងផាត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់
ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពីម៉ោង ០០៖០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា
ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
អកអំបុក ។
ចំពោះកិច្ចការដែលនៅសេសសល់ សូមឲ្យក្រសួងសាធារណការ
និងដឹកជញ្ជូន ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង
ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។
ខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការសម្រេចនេះ
៕