Views
ប្រភពអាស៊ីសេរី ៖ កម្ពុជាមានគម្រោងបិទច្រកល្បៀងទាំងអស់ ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ។
ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ច្រកព្រំដែនអន្តរជាតិថ្មីនៅប៉ោយប៉ែត
កាលពីថ្ងៃទី៣០ ខែតុលា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា
នៅតាមច្រករបៀងតូចៗទាំងនោះ ពុំមានមន្ត្រីចាំយាមត្រឹមត្រូវ
និងពុំបានផ្ដល់ផលប្រយោជន៍អ្វីឡើយ។ លោក ស ខេង បន្តថា
កម្ពុជាបានបើកច្រកព្រំដែនអន្តរជាតិជាច្រើន នៅតាមព្រំដែនកម្ពុជា-ថៃ ហើយច្រកទ្វារប៉ោយប៉ែតនេះ មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលសម្បូរណ៍អ្នកទេសចរធ្វើដំណើរឆ្លងកាត់។
អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ឲ្យដឹងថា
អគារថ្មីកម្ពស់ ៣ ជាន់របស់ព្រំដែនអន្តរជាតិនៅប៉ោយប៉ែត
ដែលទើបសាងសង់រួច នឹងប្រើប្រាស់សម្រាប់ចេញលិខិតឆ្លងដែន និងទិដ្ឋាការ
សម្រាប់ភ្ញៀវទេសចរ និងពលករទៅធ្វើការនៅប្រទេសថៃ។
ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ
ទើបបានជួសជុលនិងធ្វើឲ្យស្អាតល្អឡើងវិញ ដោយប្រើពេល ១៨ ខែ៕
Pdach Mok
Tuesday, October 31, 2017