Views
កាលពីប៉ុន្មានថ្ងៃនេះ គេតែងលឺរណឫទ្ធិ និង លោក ហ៊ុន សែន តាមយាយី លោក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ពីបទជេរប្រមាថស្តេច ធ្វើហាក់ខ្លួនឯងជាអ្នកគោរពស្តេចណាស់អញ្ចឹង តាមពិតជាអ្នកចង់រំលាយស្តេចចោលផងទេ ប៉ុន្តែលោក ព្រឹទ្ធាចារ្យ ព្រួយបារម្ភពីស្តេចដែលមិនបានធ្វើការងារសង្គមអ្វីដល់ប្រជារាស្រ្ត ទើបនិយាយទៅដោយកង្វល់ ។
តាមពិតរឿងនេះ ជាល្បិចកលរបស់លោក ហ៊ុន សែន និង រណឫទ្ធិ ដែលរួមដៃគ្នាកម្ចាត់លោក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ។
នៅលើទំព័រហ្វេសប៊ុក របស់លោក សេង រតនា បានផ្សាយរឿងយ៉ាងឲ្យដឹងថា
អាណិតតា ស្រេង ណាស់មិនគួរណាគាត់ចាញ់បោក គី លំអង ធ្លាក់ចូលអន្ទាក់ ហ៊ុន សែន សោះ
ហ៊ុន សែន ចង់ចាប់តាស្រេងដាក់គុក ក៏បញ្ជាអោយ រណឫទ្ធិ រកអ្នកណាដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយ តាស្រេង ដើម្បីអោយខលទូរសព្ទ័ ហើយធ្វើការថតសម្លេង ទុកចាត់ការ ។ ពេលនោះ រណឫទ្ធិ ប្រាប់ ហ៊ុន សែន ថាមានតែលោកស្រី គី លំអង ទេដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយ តាស្រេង ។ លឺដូច្នេះ ហ៊ុន សែន ប្រាប់ រណឫទ្ធិ ថាត្រូវតែអោយ គី លំអង ខលទូរសព្ទ័ទៅតា ស្រេង ជាបន្ទាន់ ហើយនិយាយពាក់ពន្ធ័ជាមួយស្តេច និង ខ្ញុំ ( ហ៊ុន សែន ) ដើម្បីថតសម្លេងទុក ហើយចាត់ការទៅតាមច្បាប់ ។
យើងពិនិត្យមើល និង ស្តាប់ទាំងអស់គ្នាទៅលើខ្សែអាត់ថតសម្លេងដែល បានលេចធ្លាយ ដោយផេកអាសីហា គឺថាអ្នកស្រី គី លំអង ហាក់បានដឹងជាមុនថាអាសីហាកំពុង ថតសម្លេងគាត់ និងតាស្រេង ដូច្នេះគាត់ចេះនិយាយថ្នម និយាយមិនប៉ះពាល់ដល់ ហ៊ុន សែន និងអង្គព្រះ មហាក្សត្រទេ គឺគាត់ចេះតែចាក់អោយតាស្រេង និយាយរហូត គាត់ចាំតែបន្ទរតាមក្រោយទេ មានន័យថាគាត់ចាំតែរុញសុីក្លូបញ្ចូលឡាន តែប៉ុណ្ណោះ ។ ងាកមកមើលតាស្រេងវិញ ហេតុតែគាត់ ត្រង់ គាត់មិនដឹងថាគេមានផែនការបែបនេះសោះ គាត់ក៏ចេះតែនិយាយតាមដំណើរអញ្ចឹងទៅ ម្យ៉ាងដោយសារគាត់ទុកចិត្តអ្នកស្រី គី លំអង ផង ៕
Pdach Mok
Thursday, November 2, 2017