Views
រឿងកាន់តែវែងឆ្លាយ ហើយបែកការសម្ងាត់កាន់តែរីករាលដាលរឿងត្រកូលហ៊ុនផ្ញើលុយនៅធនាគារបរទេស នៅថ្ងៃនេះ លោក ហ៊ុន ម៉ាណែត បានចេញមុខមកប្រតិកម្មនឹងលោក ម៉ែន ណាត ដែលផ្សាយរឿងសម្ងាត់លាក់លុយទុកក្នុងធនាគារ BNP ថែមទាំងហ៊ានភ្នាល់គ្នាទៀត ចំណែកលោក ម៉ែន ណាត ក៏ចេញមកឆ្លើយតបភ្លាម ៗ ទៅនឹងរឿងភ្នាល់របស់ហ៊ុន ម៉ាណែតនោះដែរ ដែលមានសេចក្តីដូចខាងក្រោម ៖
ហ៊ុន ម៉ាណែត បបួល
ម៉ែន ណាត ភ្នាល់ហើយពេលនេះ! ប៉ុន្តែយើងសូមបញ្ជាក់ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ហើយ។ ហេតុនេះ ម៉ាណែត! ពួកយើងមិនបាច់ភ្នាល់យកឈ្នះចាញ់គ្នាទេ ។ មុនពេលអាមេរិក និង សម្ព័ន្ធមិត្ត សម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា គេទុកពេលឲ្យឳពុករបស់ ម៉ាណែត ពិចារណាឡើងវិញ ជុំវិញស្ថានការដ៏អាក្រក់នៅកម្ពុជាបច្ចុប្បន្ន ។
សូមអានអត្ថបទរបស់ ម៉ាណែត ខាងក្រោម៖
------------------------------
Hun Manet ៖ ថ្មីៗនេះលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហានក្នុងការបញ្ចេញពត៌មាននានា បានបង្ហោះព័ត៌មានមួយដែលចោទថា ខ្ញុំមានលាក់លុយ ២០០ លានដុល្លា នៅធនាគារមួយឈ្មោះ BNP នៅប្រទេសបារាំង និងបានកំពុងដេញថ្លៃទិញអគារទីស្នាក់ការបក្ស Le Parti Socialiste ដែលគាត់ចោទថាខ្ញុំ ហ៊ានដេញថ្លៃដល់ជាង ៥៨ លានអឺរ៉ូឯណោះផងដែរ។
នេះមិនមែនជារឿងទីមួយទេ ដែលលោក ម៉ែន ណាត និងក្រុមរបស់គាត់បានប្រឌិតឡេីងក្នុងចេតនាមួលបង្កាច់ ញុះញង់ បំផ្លាញកិត្តិយសអ្នកដទៃ ដេីម្បីកេងចំណេញនយោបាយ។
ក្នុងនាមជាកូនប្រុស ខ្ញុំមិនចង់និយាយអ្វីវែងឆ្ងាយទេ។ ខ្ញុំចង់ភ្នាល់តែម្តងជាមួយលោក ម៉ែន ណាត ដែលបានចោទថាខ្ញុំមានលុយរាប់លានដុល្លាទុកនៅធនាគារបារាំង ហេីយនិងកំពុងចូលរួមដេញថ្លៃអគារក្នុងតម្លៃរាប់លានអឺរ៉ូនោះ។
ការភ្នាល់នោះគឺ៖ ខ្ញុំផ្តល់រយៈពេល២សប្តាហ៏អោយលោក ម៉ែន ណាត បង្ហាញឯកសារជាភស្តុតាងដែលបញ្ជាក់ថា៖ ១) ខ្ញុំមានលាក់លុយ២០០លានដុល្លានៅធនាគារ BNP នៅបារាំង ២) ខ្ញុំមានឈ្មោះដេញថ្លៃអគារ Le Parti Socialiste ដូចដែលលោកបានចោទ។
ឯកសារទាំងនោះយើងអាចស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិត ។
បើលោក ម៉ែន ណាត មានឯកសារដែលបញ្ជាក់ថាខ្ញុំពិតជាមានប្រាក់និងកំពុងដេញថ្លៃអគារដូចដែលលោកចោទប្រកាន់មែន ខ្ញុំហ៊ាន៖
១) ប្រគល់លុយទាំងអស់ ដែលលោកចោទខ្ញុំថាមាននោះអោយទៅលោក
២) ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈថាខ្ញុំនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត
ប៉ុន្តែបើលោក ម៉ែន ណាត មិន ហ៊ានភ្នាល់ ឬមិនអាចផ្តល់ភស្តុតាងពិតប្រាកដដើម្បីបញ្ជាក់តាមការចោទរបស់លោកទេ ខ្ញុំសុំអោយលោក ម៉ែន ណាត៖
១) ធ្វើលិខិតសុំទោសខ្ញុំជាសាធារណៈ
២) ធ្វើកិច្ចសន្យាជាសាធារណៈថាលោកនឹងឈប់ប្រឡូកក្នុងនយោបាយតាមគ្រប់រូបភាព អស់មួយជីវិត
ខ្ញុំមិនខ្លាចនឹងភ្នាល់ទេ ព្រោះខ្ញុំគ្មានអ្វីត្រូវលាក់បាំងចំពោះការចោទប្រកាន់របស់លោក ម៉ែន ណាត ទេ។
ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ដែលតាំងខ្លួនជាអ្នកក្លាហាននោះហ៊ានភ្នាល់ជាមួយខ្ញុំដែរ ព្រោះបើតាមអ្វីដែលលោកសរសេរនោះគឺលោកបានអួតថាមានភស្តុតាងអស់ហើយសម្រាប់យកឈ្នះក្នុងការភ្នាល់គ្នានេះ ។
ប្រជាពលរដ្ឋជាច្រើនក៏កំពុងរង់ចាំមើលដែរ តើអ្នកក្លាហានដូចលោកហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនសរសេរឬទេ?
ខ្ញុំសង្ឃឹមថាលោក ម៉ែន ណាត ពិតជាមានចិត្តជាកូនប្រុស និងមានភាពក្លាហាន ទទួលខុសត្រូវចំពោះការសរសេររបស់ខ្លួន ហើយមិនមែនជាជនកំសាក និងមិនហ៊ានទទួលខុសត្រូវនោះទេ។
ខ្ញុំនឹងរង់ចាំចម្លើយលោក ហើយបើលោកមានឯកសារជាភស្តុតាងពិតប្រាកដ សូមបង្ហាញមក។ ឯកសារទាំងនោះយើងអាចស្នើសុំអោយស្ថានទូតបារាំងនៅកម្ពុជា ឬស្ថានទូតកម្ពុជានៅបារាំង សុំអោយធនាគារ BNP ឬ អ្នករៀបចំដេញថ្លៃ អគារនោះបញ្ជាក់ជាផ្លូវការបាន ថាជាឯកសារពិតឬមិនពិតបាន ។
ចំណែកលោក
ខ្មែរ សុវណ្ណភូមិ ក៏បានសរសេរបញ្ជាក់ទាក់ទងនឹងរឿងភ្នាល់របស់ហ៊ុន ម៉ាណែតនេះថា
ហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា។
១. ត្រូវយល់ថា ការភ្នាល់នេះ គឺជារឿងមិនអាចកើតឡើង ព្រោះ ហ៊ុន ម៉ាណែត ដឹងថា លោក ម៉ែន ណាត មិនអាចធ្វើបាន។
២. ការរក ឬស្នើសុំឯកសារណាមួយពីស្ថានទូត ទាក់ទងនឹងធនាគារប្រទេសណាមួយ ឬអន្តរជាតិណាមួយ អាចធ្វើទៅបានលុះត្រាតែរដ្ឋាភិបាលជាអ្នកធ្វើ មានបណ្តឹង មានបញ្ហាច្បាស់លាស់ដែលអាចជាការគំរាម ជាការបង្កហានិភ័យឬរំលោភច្បាប់អ្វីមួយ ទើបអាចធ្វើទៅបាន។ ពោលមិនមែនអ្នកណា ក៏អាចសរសេររទៅស្នើសុំបាននោះទេ។ បើអ្នកណាៗក៏អាចសរសេរទៅស្នើសុំមើលបាន តើមុខរបរកស៊ីរបស់គេទៅជាយ៉ាងណា? តើច្បាប់ប្រទេសគេការពារអ្នករកស៊ីមានន័យស្អី? តើទំនុកចិត្តអតិថិជនឲ្យជឿស្អី? និយាយរួមមិនបាច់ដល់បារាំងទេ ត្រឹមស្រុកខ្មែរ ខ្មែរដូចគ្នា តើយើងអាចសុំមើលកុងធនាគារនណាម្នាក់បានទេ? គ្មានផ្លូវទេ។ ដូច្នេះកុំនិយាយទាំងងងើលបែបនេះ ម៉ាណែត។ តែចង់ប្រាប់វិញថា ពេលមានការផ្លាស់ប្តូររដ្ឋាភិបាល មានអ្នកដឹកនាំថ្មី យើងនឹងយកឯកសារ ទាំងនោះមកឲ្យមើលជាក់ជាមិនខានឡើយ ហើយពេលនោះ កុំភ្លេចរឿងភ្នាល់នេះឲ្យសោះ ម៉ាណែត?
Pdach Mok
Tuesday, October 31, 2017