Views
គ្រាន់តែពាក្យថា បដិវត្តន៍ពណ៌មួយម៉ាត់ សម្តេចតេជោចង់ស៊ីផុយ គ្រងអំណាចមួយជីវិត ដោយមិនគិតច្បាប់អ្វីទាំងអស់ ពាក្យនេះជាពាក្យមិនមានចែងក្នុងច្បាប់មាត្រាណាទេ ប៉ុន្តែសម្តេចប្រើពាក្យនេះដើម្បីកម្ចាត់គូប្រជែងអំណាចរបស់សម្តេច នៅថ្ងៃទី ៤ វិច្ឆិកា នេះ សម្តេចតេជោគំរាមថានឹងរំលាយគណបក្សសង្រ្គោះជាតិ និងកាត់សិទ្ធិនយោបាយតំណាងរាស្រ្តជាង ១០០ នាក់ រយៈពេល ៥ ឆ្នាំ ។
ហេះហេ ពិតជាល្អមើលមែន ល្ខោនលើកនេះអាចទៅរួចទេ បើសម្តេចរំលាយ រំលាយតែឈ្មោះ គណបក្សប៉ុណ្ណោះ មិនអាចរំលាយឆន្ទៈពលរដ្ឋជាង ៣ លានបានទេ ហើយបើសម្តេចកាត់សិទ្ធិ នយោបាយមនុស្ស ១០០ នាក់ នោះគ្រាន់តែជាគូប្រជែងអំណាច របស់សម្តេចប៉ុណ្ណោះ មិនមែនចរន្តផ្លាស់ប្តូរពិតប្រាកដទេ ចរន្តពិតប្រាកដនៅនឹងពលរដ្ឋ ៣ លាន និង ច្រើនជាង ៣ លានឯណោះទេ ពលរដ្ឋមិនខ្វល់អ្វីទាំងអស់ អង្គុយចាំមើលល្ខោនសម្តេចលេង ៗ ទោះបីជាយ៉ាងណាក៏សម្តេចមិនអាចគេចចេញពីការបោះឆ្នោតបានទេ បើមានការបោះឆ្នោត ពេលនោះ បក្សសង្រ្គោះជាតិ ឬ បក្សឆន្ទៈពលរដ្ឋ (Popular Will Party សន្មតថ្មី) ប្រាកដជានឹងដណ្តើមអំណាចពីសម្តេចវិញ ។
នៅលើទំព័រហ្វេសប៊ុករបស់លោក
ឆាំ ឆានី បានសរសេរបញ្ចប់ល្បិចកលរបស់សម្តេចតេជោ ដូចខាងក្រោមនេះ ៖
ភាគបញ្ចប់ នៃល្បិចកលដ៏ខ្មៅកខ្វក់របស់ ហ៊ុន សែន
ឯកសារសម្ងាត់ចំនួន ៦៧ ទំព័រ ដែលរបប ហ៊ុន សែន បានរៀបចំឡើងដើម្បីចោទប្រកាន់
CNRP រដ្ឋាភិបាលអាមេរិក USAID NGOs ចំនួន៤៩ IRI NDA
អង្គការសង្គមស៊ីវីលចំនួន២៥០ សហជីពចំនួន ១១ វិទ្យសារិការFM សំបុកឃ្មុំ VOD
VOA RFA និងសារពត៌មានឯករាជ្យនានា ថាជាប់ពាក់ពន្ធ័នឹងបដិវត្តពណ៌ ។
គោលបំណងនៃឯកសារនេះគឺពួក ហ៊ុន សែន ធ្វើឡើងដើម្បីចោទប្រកាន់ រំលាយ
គណបក្ស សង្គ្រោះជាតិ និងចោទរដ្ឋាភិបាលអាមេរិកថានៅពីក្រោយ
គឺបន្ទាប់ពីលទ្ធផលបោះឆ្នោត ឃុំ សង្កាត់ បង្ហាញថា CPP ធ្លាក់ចុះកា
រគាំទ្រពីពលរដ្ឋ
និងសមាជិកជិតពីរលានសម្លេង និងក្រោយពី ហ៊ុន សែន
ទៅទទួលបញ្ជាពីនាយករដ្ឋមន្ត្រីយួន Nguyen Xuan Phuc កាលពីចុងខែមិថុនា ២០១៧
កន្លងមក៕
Pdach Mok
Saturday, November 4, 2017