Views
នៅលើទំព័រហ្វេសប៊ុករបស់សកម្មជនបក្សប្រឆាំងដ៏ល្បីល្បាញ
លោក ឆាំ ឆានី បានសរសេរថា
ឈប់និយាយពាក្យថា ធ្វើម៉េចបើស្តេចនៅក្រោមគេដែរ
បងប្អូនត្រូវដឹងថា រាស្ត្រខ្មែរជាងបីលាននាក់ដែលលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូររបបអាយ៉ងយួន ហ៊ុន សែន រាស្ត្រទាំងនោះគ្មានអភ័យឯកសិទ្ធិការពារ និងមានសិទ្ធយកលុយជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗចាយដូចពូជស្តេចនេះទេ ។
ពូជស្តេចនេះមានអភ័យឯកសិទ្ធិការពារ ដោយរដ្ឋធម្មនុញ្ញ រស់នៅដេកស៊ីចាយលុយជាតិ តែពូជ ស្តេចនេះមិនដែលខ្វល់ពីទុកលំបាករបស់រាស្ត្រឡើយ ហើយថែមទាំងចាំប្រថាប់ត្រា ឲ្យពួកអាយ៉ង យួួន ហ៊ុន សែន បំផ្លាញជាតិទៀត បែបនេះតើសមជាស្តេចខ្មែរទេ ?
ស្តេចមានច្បាប់ការពារហើយ បែជាយកសិទ្ធិមកចូលរួមបំផ្លាញជាតិ ក្បត់ជាតិ ដោយគ្រាន់តែយកពាក្យថា ធ្វើម៉េចបើនៅក្រោមគេដែរមកធ្វើជាលេស តើស្តេចនេះសមជាមនុស្សទេ ដែលសុខចិត្តក្បត់ជាតិ ដើម្បីតែក្តីសុខផ្ទាល់ខ្លួន និងពូជពង្សនោះ ?
មិនមែនជាលើកទី១ទេ ដែលស្តេចនេះចូលរួមក្បត់ជាតិជាមួយពួកអាយ៉ងយួន ហ៊ុន សែន ។ សន្ធិសញ្ញា២០០៥ កាត់ទឹកដី និងកោះត្រល់ឲ្យយួន ក៏ស្តេចនេះជាអ្នកប្រថាប់ត្រាដែរ ហើយមានទាំង រណរិទ្ធ ចក្រពង្ស សិរីវុឌ្ឍ និង បុប្ផាទេវី ទៀតផង ៕
ឆាំ ឆានី សូមប្រកាសជាឱឡារិកថា៖ ឆាំ ឆានី មិនត្រូវការពូជស្តេច ដែលមានសារជាតិជាដង្កូវដេកចាំស៊ីខ្ទុះ ឈាម លាមក របស់ជាតិ និងប្រជារាស្ត្រដូចពូជស្តេចនេះទេ ហើយក៏មិនអាចទទួលយកបាននូវពាក្យដោះសារថា ធ្វើម៉េចបើរស់នៅក្រោមគេនេះដែរ ។
បើជា ឆាំ ឆានី សុខចិត្តរស់នៅជារាស្ត្រសាមញ្ញស៊ីខ្យង ខ្ចៅ សាច់ប៉ូវបាយកក ប្រសើរជាងធ្វើស្តេចដែលចាំតែប្រថាប់ត្រាក្បត់ជាតិ និងប្រជារាស្ត្រ ៕