Views
ប្រភពខ្មែរ សុវណ្ណភូមិ ៖ បង្ហាញមុខពួកមេចោរប្លន់ដីរាស្រ្តនៅខេត្តសីហនុ
មេចោប្លន់ដីរាស្រ្តនៅសហគមន៍អូរខ្សាច់ទំហំ ២៧ ហិកតារ នៅភូមិ៤
ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំខាន់មានពីរនាក់ គឺ ឈ្មោះ
ប៉ុន សារឿន អតីតចៅសង្កាត់រងសង្កាត់លេខ១
និងបច្ចុប្បន្នមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឈ្មោះ
សុខ ងួន ផ្កាយ ២ ជាទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការពារជាតិ
និងជាមនុស្សស្និតនឹង ហ៊ុន សែន។
ទំនាស់ដីធ្លីនេះបានបន្តរ៉ាំរ៉ៃរហូតមកដល់ពេលនេះ
ដោយសារសូម្បីតែលោកចៅហ្វាយខេត្ត
យន់ មីន
ក៏មិនអាចដោះស្រាយបានដែរ ដោយសារលោកមេចោរប្លន់ដីទាំងពីរគ្រឿងនេះអាង ខ្នង ហ៊ុន
សែន ហើយរាស្រ្តបានត្រឹមតែទឹកភ្នែក និង យំសំពះប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប៉ុន សារឿន និង សុខ ងួន
បានយកលិខិតកាន់កាប់ដីធ្លីក្លែងក្លាយដោយ ប្រើស្នាមមេដៃឈ្មោះឡុញ តាយ
ក្នុងកិច្ចសន្យាទិញលក់ដីអោយពួកគេ ដែលតាមពិត ឡុញ តាយ
បានស្លាប់តាំងពីឆ្នាំ ១៩៩៤មកម្ល៉េះ។
បញ្ជាក់៖ ខ្មែរ សុវណ្ណភូមិ មានឯកសារ និងសំលេងមួយចំនួនទាក់ទងនឹងជនប្លន់ដីរាស្រ្តពីរនាក់ នេះផងដែរ ហើយអាចនឹងផ្សាយជូនបន្ថែមនៅពេលក្រោយ ។
Pdach Mok
Saturday, November 4, 2017