Views
តាមប្រភពព័ត៌មានពីលើទំព័របណ្តាញសង្គមរបស់លោក
ខ្មែរ សុវណ្ណភូមិ ឲ្យដឹងថា ប្រទេសអូស្រ្តាលីទំនងជាចេញមុខមុនគេដើម្បីវាយបំបាក់ធ្មេញបុរសខ្លាំងនៅកម្ពុជា ព្រោះបុរសខ្លាចការបោះឆ្នោតព្យាយាមបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនិងលទ្ធិប្រជាធិបតេយ្យ សូមអានសេចក្តីទាំងស្រុងដូចខាងក្រោម ៖
លោក Chris Matthey ជនជាតិអូស្ត្រាលីដែលបានលះបង់ និងបរិច្ចាគពេលវេលា និង
ធនធានជួយរាស្ត្រខ្មែរក្រីក្រនៅតាមជនបទ បានសរសេរទៅកាន់រដ្ឋមន្ត្រីការបរទេស
អូស្រ្តាលី (Hon Julie Bishop)
ហើយក៏បានអំពាវនាវខ្មែរនៅអូស្រ្តាលីសរសេរដូចលោកសូមឲអូស្ត្រាលីសហការណ៍ជាមួយសហគមន៍អន្តរជាតិប្រឆាំង
និង ទប់ស្កាត់ អំពើឆ្កួតលីលារបស់ ហ៊ុន សែន បំផ្លាញ ៖
១) កិច្ចព្រមព្រៀងទីក្រុងបារីស
២) សំលាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
៣) បង្កើតឆាកល្ខោនចាប់បេបក្សប្រឆាំង កឹម សុខា ក្នុងគោលបំណងរំលាយគណបក្សសង្គ្រោះជាតិ ក៏ដូចបណ្តាញសារពត៌មាន និងសង្គមស៊ីវិល
៤) លួច បន្លំសន្លឹកឆ្នោត និងមិនធ្វើឲមានតុល្យភាព និងការចូលរួមពេញលេញ
ស្មើភាព ពីបក្សប្រឆាំង នៅគ្រប់ការបោះឆ្នោត បើទោះបីជាត្រូវសំលាប់មនុស្ស
ពី១០០ ទៅ ២០០ អ្នកក៏ដោយ។ល។ និង។ល។
Pdach Kar
Wednesday, October 18, 2017