Views
ប្រធានសហភាពអន្តរសភាក្លាយជាបុគ្គលល្បីល្បាញនៅបណ្តាញព័ត៌មានកម្ពុជា ដែលបានចោទសួរលោក យង់ សែម ជាប្រតិភូកម្ពុជាអំពីវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលត្រួសត្រាយផ្លូវដើម្បីរំលាយគណបក្សសង្រ្គោះជាតិ តើលោកជានរណា មកពីណា ហេតុអ្វីបានជាមានទឹកដមសំឡេងគួរជាទីកោតក្រែងម្លេះ នៅលើទំព័រលោក
ម៉ែនគឹមសេង ៖ បានឲ្យដឹងថា តើលោកអ្នកដឹងទេថាប្រធានសហភាពអន្តរសភាដែលបានចោទសួរប្រតិភូកម្ពុជាយ៉ាងធ្ងន់ៗនោះមានប្រវត្តិយ៉ាងណាដែរ?
លោកប្រធានសហភាពអន្តរសភាមានឈ្មោះថា សាបេ ហ៊ូសេន ឆាវឌ្រី(Saber Hossa
in Chowdhury)មានសញ្ជាតិបង់ក្លាដែស ។
គាត់មានអាយុ ៥៦ ឆ្នាំជាអ្នកនយោបាយនៃប្រទេសបង់ក្លាដែសនិងជាសមាជិកសភាជាតិបង់ក្លាដែសផងដែរ។
លោកបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ ១៩៩៦ ពេលដែលលោកមានអាយុ ៣៥ ឆ្នាំហើយទទួលបានតួនាទីយ៉ាងសំខាន់នៅក្នុងសភាជាតិ
រដ្ឋាភិបាលនិងគណបក្សនយោបាយ។
លោកធ្លាប់កាន់ការងារជាអនុរដ្ឋមន្ត្រីក្រសួងកំពង់ផែរនិងដឹកជញ្ជូននិងធ្លាប់ជាអនុរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋបាលមូលដ្ឋាន
អភិវឌ្ឍន៍ជនបទនិងសហករណ៍ ពីឆ្នាំ១៩៩៩ ដល់២០០១ ។
នៅពេលនោះលោក គឺជាសមាជិកគណៈរដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេបំផុត ។
នៅក្នុងគណបក្សវិញលោកគឺជាលេខានយោបាយរបស់លោកស្រីស្ហែក ហាស្ស៊ីណា ដែលជាប្រធានគណបក្សសម្ព័ន្ធអាវ៉ាមីបង់ក្លាដែស ។
ចំណែកនៅឯសហភាពអន្តរសភាលោកឆៅឌ្រីគឺជាប្រធានទី២៨ដែលបានចូលកាន់តំណែងកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០១៤សម្រាប់អណត្តិដែលមានរយៈពេល៣ឆ្នាំ។
លោកសាបេ ហ៊ូសេន ឆៅឌ្រី
បញ្ចប់ការសិក្សាផ្នែកអាស៊ីនិងអាហ្វ្រិកពីសាកលវិទ្យាល័យក្រុងឡុងដ៍ប្រទេសអង់គ្លេស។
លោកក៏មានសញ្ញាប័ត្រកិត្តិយសខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ។
លោកក៏បានទទួលសញ្ញាប័ត្រខាងច្បាប់ពីសាកលវិទ្យាល័យវេសមីនស្ទ័រ
ប្រទេសអង់គ្លេសផងដែរ ។ អានសំណួរចម្លើយ ។