តាមប្រភពទំព័រហ្វេសប៊ុករបស់លោក
Chham Chhany ឲ្យដឹងថា កម្ពុជាឃុបឃិតជាមួយកូរ៉េខាងជើងរឿងជំនួញជួញដូរអាវុធនិងគ្រឿងញៀន ។
ចឹងតើបានជា ទា ស្រែកថាមិនខ្លាចទណ្ឌកម្មសេដ្ឋកិច្ច
~~~
សហភាពអឺរ៉ុបថា ប្រទេសកម្ពុជាឃុបឃិតជាមួយរបបក្រុងព្យុងយ៉ាង
(Pyongyang) របស់ គឹម ជុនអ៊ុន (Kim Jong-un) នៃប្រទេសកូរ៉េខាងជើង
ដើម្បីបញ្ចៀសរាល់ការទណ្ឌកម្មចុងក្រោយ ពីសហភាពអឺរ៉ុប ។
ការប្រកាសរបស់សហភាពអឺរ៉ុប ១៧ តុលា ២០១៧
កើតមានឡើងស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសនានាក្នុងសហភាពអឺរ៉ុប
កំពុងជួបប្រជុំគ្នានៅទីក្រុងឡុចហ្សំបួរ (Luxembourg)
នៃប្រទេសប៊ែលហ្សិក (Belgium) ។
ស្របពេលដែសហភាពអឺរ៉ុបប្រកាសនៅពេលនេះ រដ្ឋមន្ត្រីក្រសួងកាពារជាតិ ទា បាញ់
ក៏បាននិយាយយ៉ាងហំហានថា កម្ពុជាមិនខ្លាចអាមេរិក
និងអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចទេ តែការអះអាងរបស់ ទា បាញ់
នេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចឆ្ងល់ថា
ហេតុអីបានជាកម្ពុជាមិនខ្លាច ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុប
បើការនាំចេញរបស់កម្ពុជាពឹងផ្អែកលើទីផ្សារអាមេរិក និងអឺរ៉ុបជាង៩០%ហើយនោះ ?
ចម្ងល់របស់អ្នកជំនាញសេដ្ឋកិច្ចត្រូវបានបកស្រាយដោយគ្មានការគ្រោងទុកពីសហភាពអឺរ៉ុបដែលថា
« កម្ពុជាឃុបឃិតគ្នាជាមួយកូរ៉េខាងជើង
ដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច » ។
សេចក្តីប្រកាសរបស់សហភាពអឺរ៉ុបនាពេលនេះក៏បានបញ្ជាក់ច្បាស់ផងដែរពីរឿងនាវាមួយគ្រឿងឈ្មោះ
Jie Shun របស់កូរ៉េខាងជើង
ដែលមានកាពីទែននាវាជាជនជាតិកូរ៉េខាងជើងដោយដោតទង់ជាតិប្រទេសកម្ពុជាធ្វើដំណើរឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ
ហើយត្រូវបានអាជ្ញាធរគយអេហ្ស៊ីបចាប់ឃាត់ទុកនៅឯដែនទឹកប្រទេសអេហ្ស៊ីបកាលពីខែសីហា
ឆ្នាំ២០១៧កន្លងទៅ បន្ទាប់ពីមានសារសម្ងាត់មួយបញ្ជូនពីទីក្រុង
Washington ទៅកាន់ទីក្រុងគែរ (Cairo) នៃប្រទេសអេហ្ស៊ីប
ដែលពត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន Washington Post
របស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា
នាវាអាថ៌កំបាំងដែលត្រូវបានអាជ្ញាធរប្រទេសអេហ្ស៊ីបចាប់ឃាត់ទុកនោះ
គឺជានាវាដឹកអាវុធដោយមានប្រភេទគ្រាប់រ៉ុក្កែតជាង៣០
០០០គ្រាប់សម្រាប់លក់ឲ្យអ្នកទិញនៅក្នុងប្រទេសអេហ្ស៊ីបតែម្តង ។
បន្ទាប់ពីបែកធ្លាយពត៌មាននៃការចាប់នាវាកូរ៉េខាងជើង
ដោតទង់ជាតិខ្មែរក្នុងប្រទេសអេហ្សីប
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា
រដ្ឋាភិបាលខ្មែរមិនហ៊ានប្តឹងកូរ៉េខាងជើងទេ
គឺបានត្រឹមតែបដិសេធន៍ថាកូរ៉េខាងជើងប្រើទង់ជាតិខ្មែរខុសច្បាប់ដើម្បីបង្វែងដានប៉ុណ្ណោះ
ព្រោះកូរ៉េខាងជើងប្រើទង់ជាតិខ្មែរនេះមានជាប់ពាក់ពន្ធ័ជាមួយមុខរបរទុច្ចរិតគ្រួសារត្រកូល
ហ៊ុន ។
ប្រភពបន្តថា ហ៊ុន ម៉ាណែត និងជនជាតិប៉ាគីស្ថាន Joseph
Matthews ជាអ្នករកស៊ីលក់អាវុធ
និងគ្រឿងញៀនឆ្លងដែនជាមួយកូរ៉េខាងជើងដោយប្រើទង់ជាតិខ្មែរក្នុងការដឹកជញ្ជួ ។
ពួកគេក៏ធ្លាប់ដឹកគ្រឿងញៀនរាប់តោនតាមនាវាកូរ៉េនេះទៅចិនដែរ
ហើយការចាប់នាវាកូរ៉េខាងជើងដោតទង់ជាតិខ្មែរនេះក៏ជារបៀបវារះមួយដែល ហ៊ុន សែន
ចង់ដាក់ជាកញ្ចប់ចចារដោះដូរជាមួយអាមេរិកដែរ តែត្រូវអាមេរិកបដិសេធន៍
ចឹងហើយបានជា ហ៊ុន សែន ខឹង និងបង្កររឿងជាមួយអាមេរិករហូតសព្វថ្ងៃ ។
ទំនាក់ទំនងរវាង ហ៊ុន ម៉ាណែត ជាមួយជនជាតិប៉ាគីស្ថាន ចូសេហ្វ ម៉ាត់ស៊ូ Joseph
Matthews ដែលឈានដល់ការរកស៊ីជួញដូរគ្រឿងញៀន
និងអាវុធឆ្លងដែននេះគឺចាប់ផ្តើមពី Joseph Matthews ផ្ញើរសារទៅកាន់ ហ៊ុន
ម៉ាណែត កាលពីថ្ងៃទី១៧ វិច្ឆិកា ២០១៦
ដើម្បីសុំសញ្ជាតិខ្មែរតាមរយៈការដោះដូរគម្រោងមួយដែលមានឈ្មោះថា
Psychological Tactics: Fear Factor ឬជាភាសាខ្មែរហៅថា
យុទ្ធវិធីបែបចិត្តសាស្ត្រសម្រាប់ការបំភិតបំភ័យ
ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របោះឆ្នោត ហើយនៅថ្ងៃទី១៦ ខែធ្នូ
ចូសេហ្វ ម៉ាស៊ូ បានសរសេរមកកាន់ ហ៊ុន ម៉ាណែត ម្ដងទៀត
ដោយបង្ហាញពីសេចក្ដីត្រេកអរដែលបុរសរូបនេះទទួលសញ្ជាតិខ្មែរដូចបំណង
ហើយប្ដេជ្ញាបម្រើគ្រួសារត្រកូល "ហ៊ុន" តាមជំនាញ និងសមត្ថភាព ៕