Views
កាលពីពេលថ្មី ៗ នេះ បុរសខ្លាំងនៃកម្ពុជាបានវាយប្រហារសហរដ្ឋអាមេរិកយ៉ាងចាស់ដៃ ជាពិសេស រឿងគ្រាប់បែកគ្រាប់ផ្លោង ប៉ុន្តែនៅពេលសហរដ្ឋអាមេរិកចាប់ផ្តើមវាយបកវិញ មេធំមិនបានចេញមុខមកជួយតតាំងច្បាំងនឹងសហរដ្ឋអាមេរិកទេ ប៉ុន្តែក៏ប្រើកូនចៅផៅសន្តាន រញីរញ័រចេញមុខមកបដិសេធរាល់បទវាយបករបស់អាមេរិក វាយគេ គេមិនត ថា គ្រាន់បើ ទាល់តែគេវាយបកវិញ ចាប់ផ្តើមថា ស្រែកដូចគោ នេះជាចរិតរបស់របបដឹកនាំសព្វថ្ងៃ ។
អាជ្ញាធរមីនកម្ពុជា បានចេញសេចក្តីការណ៍ ទាត់ចោលទាំងស្រុងចំពោះការលើកឡើងតាមរយៈ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ។
ក្នុងលិខិតឆ្លើយតបរបស់អាជ្ញាធរមីនដែលធ្វើឡើងកាលពីយប់មិញបានអោយដឹងថា អាមេរិកបានធ្វើ ការលាបពណ៌លើពួកគេដូចជាការចោទប្រកាន់មកលើអាជ្ញាធរមីនកម្ពុជា ថាបានដឹងលឺថា មានគ្រាប់បែកនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង តាំងពីយូរមកហើយ ប៉ុន្តែទើបតែពេលនេះគាស់កកាយឡើងវិញក្នុងន័យនយោបាយ ។
កាលពីយប់មិញនេះ ស្ថានទូតអាមេរិកបានលើកឡើងថា ថ្វីបើការប្រើឧស្ម័នធ្វើអោយចេញទឹកភ្នែក ជាញឹកញាប់ ជារឿងចំរូងចំរាស់ក្តី តែគេមានវិធីច្បាស់លាស់សំរាប់បំបាត់វា ហើយក៏គ្មានភស្តុតាងដែលថាវាបណ្តាលអោយមានបញ្ហាសុខភាពយូរអង្វែង ឬការកើតមកមិនគ្រប់លក្ខណៈដែរ ។ អាមេរិកថា ពិតមែនហើយ បើសិនជាមានមែន នោះអាជ្ញាធរនៅក្នុង
ប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ មិនប្រើវាទេ។
សហរដ្ឋអាមេរិកជឿជាក់ថា អាជ្ញាធរកម្ពុជាមានសមត្ថភាព និងធនធានក្នុងការបំផ្លាញគ្រាប់បែកឧស្ម័នធ្វើអោយចេញទឹកភ្នែកបាន ដោយសុវត្ថិភាព និងយ៉ាងឆាប់រហ័ស ។ មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានដឹងពីវត្តមាននៃគ្រាប់បែកបែបនេះ នៅខេត្តស្វាយ រៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានទទួលការបង្រៀនជាលំអិតលើរឿងនេះ
ចំនួន ២ លើក នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ពីអ្នកឯកទេសយោធាសហរដ្ឋអាមេរិក ។
ជាងនេះទៀត អាមេរិកបន្តថា ការបង្រៀននេះនាំទៅដល់លំហាត់អនុវត្តជាក់ស្តែង នៅខេត្តមណ្ឌលគីរី កាលពីខែឧសភាឆ្នាំ ២០១៦ ដែលនៅពេលនោះ អ្នកដោះមីនកម្ពុជាបានធ្វើការដោះគ្រាប់ឧស្ម័នធ្វើអោយចេញទឹកភ្នែកទាំងនោះ។ ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានផ្តល់អោយកងយោធពល
ខេមរភូមិន្ទនូវបរិក្ខាមួយសំរាប់ពេញ សំរាប់ប្រើចាំបាច់នៅក្នុងប្រតិបត្តិការលុបបំបាត់គ្រាប់ធ្វើអោយចេញទឹកភ្នែកនៅនឹងកន្លែង។
ថ្វីបើបែបនេះក្ដី អាមេរិកក៏បង្ហាញការសោកស្តាយចំពោះការប្រឹងប្រែងជាបន្ត ក្នុងការយករឿងមនុស្សធម៌នេះធ្វើជារឿងនយោបាយ ។
ប៉ុន្តែចំពោះអាជ្ញាធរមីនកម្ពុជាវិញអះអាងថា នេះគឺជាការចោទប្រកាន់តែប៉ុណ្ណោះ ។ អាជ្ញាធរមីនក៏ បានឆ្លើយតបវិញថា ការលើកឡើងរបស់ស្ថានទូតអាមេរិក គឺក្នុងន័យបំភ្លៃការពិត និងបំភ័ន្តមតិជាតិ និងអន្តរជាតិប៉ុណ្ណោះ ព្រោះថាអាជ្ញាធរមីនគឺពិតជាទើបទទួលព័ត៌មាននៅអំឡុងខែមករា ឆ្នាំ ២០១៧ នេះ ៕