Views
ក្នុងរឿងការស្វែងរកអដ្ឋិធាតុទាហានបរទេស
កម្ពុជាបានសម្រេចផ្អាកការរុករកឆ្អឹងទាហានអាមេរិកប៉ុន្តែបែរជាបញ្ចូនកងប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានវៀតណាមនៅកម្ពុជាចូលមកយ៉ាងគគ្រឹកគគ្រេងមុនការបោះឆ្នោត ។
ភាគីកម្ពុជាតំណាងឲ្យខេត្តយ៉ាងហោចណាស់ ៧
បានទៅចូលរួមចុះហត្ថលេខាលើផែនការស្វែងរកអដ្ឋិធាតុទាហានវៀតណាមនៅកម្ពុជាជំហានទី ១៧ កាលពីថ្ងៃទី ១៣ តុលាកន្លងទៅថ្មី ៗនេះនៅឯខេត្តតៃនិញ ។
តំណាងភាគីកម្ពុជាចំនួន ៧ ខេត្ត
ដែលបានចុះហត្ថលេខាលើផែនការស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាមនៅកម្ពុជា
ជំហានទី ១៧ បន្ទាន់មុនការបោះឆ្នោតនេះ មានដូចជា៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង
ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម
និង ខេត្តត្បូងឃ្មុំ។ ចំណែកភាគីវៀតណាមដែលចូលរួម
គឺ តំណាងខេត្តតៃនិញ។
សូមជម្រាបថា
ប្រតិបត្តិការរុករកអដ្ឋិធាតុរបស់កងទ័ពវៀតណាម
ត្រូវបានធ្វើឡើងយ៉ាងស្ងាត់ ៗ មិនសូវផ្តល់ដំណឹងអ្វីដល់ពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសទេ ។ សម្រាប់ជំហានទី ១៧ ឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ភាគីវៀតណាមបានផ្ដល់ថវិកា ៤២ ម៉ឺនដុល្លារដល់ភាគីកម្ពុជា ។ រហូតមកទល់ពេលនេះ
ការស្រាវជ្រាវស្វែងរកអដ្ឋិធាតុរបស់កងទាហានវៀតណាមនៅកម្ពុជា
នៅតែជួបប្រទះការលំបាក ដោយសារតែកង្វះព័ត៌មាន
និងការប្រែប្រួលភូមិសាស្ត្រជាដើម។
នៅក្នុងឆ្នាំ ២០១៦ កន្លងទៅ
ការជីករុករកអដ្ឋិធាតុជំហានទី ១៦ នៅរដូវប្រាំងតាំងពីចុងឆ្នាំ ២០១៦រហូតមកទល់ដើមឆ្នាំ២០១៧
មានអដ្ឋិធាតុរបស់ទាហាននិងអ្នកស្ម័គ្រចិត្តវៀតណាមចំនួនជាង ៧៥០ នាក់ត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការពិសេសស្វែងរកអដ្ឋិធាតុ
នៅសល់អដ្ឋិធាតុរបស់ជនជាតិវៀតណាមជិត ៤ ពាន់នាក់ទៀតនៅកម្ពុជា
ដែលមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ កម្ពុជានិងវៀតណាម
បានកំណត់គោលដៅបញ្ចប់ការស្វែងរកអដ្ឋិធាតុជនជាតិវៀតណាមនៅកម្ពុជាទាំងអស់
ហើយធ្វើមាតុភូមិនិវត្តន៍វិញ ឲ្យបានត្រឹមឆ្នាំ ២០២០ ដែលស្មើនឹងផែនការបញ្ចប់ដង្ហើមប្រជាធិបតេយ្យនៅកម្ពុជា ។
ជាការកត់សម្គាល់
ការបន្តប្រតិបត្តិការរបស់កម្ពុជានិងវៀតណាម
លើការងាររុករកអដ្ឋិធាតុនៅស្រុកខ្មែរនេះ
ធ្វើឡើងជួនចំពេលដែលកម្ពុជាសម្រេចផ្អាកការរុករកឆ្អឹងទាហានអាមេរិកនៅកម្ពុជា ដែលចាត់ទុកថាជាផែនការរបស់វៀតណាមដើម្បីលុកលុយប្រជ្រៀតកម្លាំងមុនការបោះឆ្នោត ផែនការនេះស្រដៀងនឹងឆ្នាំ ២០០៣ ដែលលោក ហ៊ុន សែន បញ្ឆេះកំហឹងពលរដ្ឋឲ្យដុតស្ថានទូតថៃ គោលបំណងនៃផែនការណ៍នៅឆ្នាំនោះ គឺ ដណ្តើមទីផ្សារពីឥទ្ធិពលទំនិញថៃ ។
សហរដ្ឋអាមេរិកបានសម្ដែងការខកចិត្តចំពោះការសម្រេចនេះ។
ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា
ការផ្អាកនេះមានលក្ខណៈបណ្ដោះអាសន្នតែប៉ុណ្ណោះ ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា ការរុករកអាចបន្តឡើងវិញបាន
នៅពេលដែលទណ្ឌកម្មទិដ្ឋាការលើមន្ដ្រីការទូតជាន់ខ្ពស់កម្ពុជា
ត្រូវអាមេរិកដកចេញវិញជាមុនសិន៕