Views
ប្រភពទំព័រលោក ឆាំ ឆានី ៖ កាលពីថ្ងៃម្សិលមិញ ១៨ តុលា ២០១៧ សហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) ដែលតំណាងឲ្យ ១៧៣ រដ្ឋសភា នៃ ១៧៣ ប្រទេស លើទូទាំងពិភពលោក បានអនុម័តញត្តិមួយជាឯក្ចឆ័នថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានគម្រោងចង់រំលាយគណបក្សសង្គ្រោះជាតិ ។
សេចក្តីសម្រេចរបស់ IPU នេះ ធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឯកោតែម្នាក់ឯង លើពិភពលោក ហើយទទួលភាពអាម៉ាស់ ដោយសារតែ ទង្វើព្រៃផ្សៃរបស់ខ្លួនមកលើគណបក្សសង្គ្រោះជាតិ ។
រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានពិភពលោកទាំងមូល ចាត់ទុកថា ជារបបផ្តាច់ការ ថោកទាប ដែលគេមិនអាចរាប់អានបានឡើយ ហើយដែលធ្វើឲ្យជនជាតិខ្មែរ មានការអៀនខ្មាស ចំពោះសហគមន៍អន្តរជាតិ ។
ក្នុងកិច្ចប្រជុំដែលមាន យ៉ង សែម សមាជិកព្រឹទ្ធិសភាកូតា CPP ដំណាងភាគីកម្ពុជា បានព្យាយាមបិទបាំងនូវទង្វើទុច្ចរិតរបស់ខ្លួនក្នុងការអនុមត្តិច្បាបប្លន់ឆន្ទៈម្ចាស់ឆ្នោត និងប៉ុនប៉ងរំលាយ CNRP ដែលត្រូវចោទសួរដោយប្រធានអន្តរសភា IPU ។
ការព្យាយាមឆ្លើយពង្វាងស្ថានភាពជាក់ស្តែងនៅកម្ពុជានាពេលនេះ វាជាភាពអាម៉ាសមួយរបស់ របប ហ៊ុន សែន ក៏ដូចជាប្រជាជាតិខ្មែរទាំងមូល ខណះដែលពិភពលោកដឹងយ៉ាងច្បាស់អំពី ភាពព្រៃផ្សៃ ប្រើច្បាប់ព្រៃដឹកនាំប្រទេស របស់រដ្ឋាភិបាលម៉ាហ្វីយ៉ា ហ៊ុន សែន ។
ខាងក្រោមនេះជាសេចក្តីដកស្រង់សំណួរដែលប្រធានសភានៃសហភាពអន្តរសភាចោទសួរប្រតិភូ កម្ពុជា។
(បកប្រែក្រៅផ្លូវការ)
ប្រធានសភា៖ សំណួរទីមួយតើមានការធ្វើវិសោធនកម្មច្បាប់ស្តីពីនយោបាយ ក្នុងប្រទេស របស់ លោកឬទេ? ហើយជាលទ្ធផលពីការធ្វើវិសោធនកម្មនេះគឺគណបក្សនយោបាយប្រឆាំងតែមួយគត់នៅប្រទេសកម្ពុជានឹងត្រូវរំលាយ? សូមឆ្លើយថាមានឬមិនមាន?
ប្រតិភូកម្ពុជា៖ រហូតមកទល់នឹងពេលនេះក្រុមយើងខ្ញុំដែលកំពុងស្ថិតនៅទីនេះមិនទាន់ទទួលបាន លទ្ធផលណាមួយពីការធ្វើវិសោធនកម្មនៅក្នុងប្រទេសកម្ពុជាទេ។ នេះគ្រាន់តែជាការឃោសនាតែប៉ុណ្ណោះ។
ប្រធានសភា៖ ចុះបើមានការធ្វើវិសោធនកម្មដូចហ្នឹងមែនតើលោកគាំទ្រទេ?
Posted by Hok Ren on Thursday, 19 October 2017
ប្រតិភូកម្ពុជា៖ ខ្ញុំសូមមិនប៉ាន់ស្មានទេពីព្រោះខ្ញុំមិនទាន់បានឃើញវិសោធនកម្មនោះនៅឡើយទេ។
ប្រធានសភា៖ បាទយល់ព្រមប៉ុន្តែសូមចាំឱ្យច្បាស់ណាប្រទេសកម្ពុជាគឺយើងចង់គាំទ្រអស់លោក។ យើងចង់គាំទ្រសភាដែលមានមូលដ្ឋានគ្រឹះប៉ុន្តែប្រសិនបើកម្ពុជានឹងបង្កើតច្បាប់ដែលនឹងរំលាយ គណបក្សប្រឆាំងតែមួយគត់ហើយមិនត្រឹមតែប៉ុណ្ណេះទេគឺឥឡូវនេះមានអាសនៈចំនួន៥៥ ដែលជារបស់គណបក្សប្រឆាំងនៅកម្ពុជាហើយកម្ពុជាស្នើឱ្យមានច្បាប់នេះដើម្បីបែងចែក អាសនៈទាំង៥៥ទៅឱ្យគណបក្សដែលមិនមានវត្តមាន(នៅក្នុងសភាផង) ហើយមុននឹងបន្តិច អស់លោកដែលមកពីប្រទេសកម្ពុជាបាននិយាយថារដ្ឋធម្មនុញ្ញកម្ពុជានិយាយពីប្រជាធិបតេយ្យសេរីនិយមនិងពហុបក្ស។ តើអស់លោកគិតថាទង្វើដូចនេះបើកើតមានឡើងមែនតើវាជាប្រជាធិបតេយ្យសេរីនិយមនិង ពហុបក្សទេ?
ប្រតិភូកម្ពុជា៖ ដូចដែលយើងបាននិយាយហើយលោកប្រធានគឺថាពួកយើងខ្ញុំ នៅមិនទាន់ឃើញ វិសោធនកម្មនោះនៅឡើយទេ។ ហើយដោយសារតែយើងខ្ញុំនៅក្នុងគណៈកម្មាធិការទទួលបន្ទុកសិទ្ធិសម្រាប់សមាជិកសភាយើងនឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោកពីព្រោះលោកស្នើសុំទៅទស្សនកិច្ចប្រទេសកម្ពុជា។ ហើយយើងខ្ញុំនឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោក។ ដូចសហការីរបស់ខ្ញុំបាននិយាយហើយថាយើងមិនបានដេញអ្នកទាំងនោះចេញពីប្រទេសទេ។ ពួកគេចាកចេញដោយខ្លួនឯងហើយពួកគេអាចត្រឡប់មកវិញនៅពេលណាក៏បានដែរតាមតែពួកគេចង់។ នេះគឺជាការធានាជូន។
ប្រធានសភា៖ ខ្ញុំនឹងកត់ត្រាទុកសំណួរទាំងពីរដែលខ្ញុំបានសួរអស់លោកពីព្រោះខ្ញុំគិតថាវានឹងមានសារៈសំខាន់ដើម្បីសម្រេចអនាគតប្រទេសកម្ពុជាពីព្រោះបើសិនជាប្រទេសកម្ពុជាមានប្រព័ន្ធគ្រប់គ្រងដោយបក្សតែមួយហើយអស់លោកបំបាត់គណបក្សប្រឆាំងមែននោះសម្រាប់ខ្ញុំគឺមិនស្របគ្នានឹងស្មារតីនៃរដ្ឋធម្មនុញ្ញដែលអស់លោកទើបបាននិយាយទេ។ ដូច្នេះយើងនឹងកត់ត្រាទុកបញ្ហាទាំងនេះហើយក្នុងអំឡុងពេលប្រជុំនៃគណៈកម្មាធិការស្តីពីសិទ្ធិរបស់សមាជិកសភាយើងនឹងផ្តោតលើបញ្ហានេះក៏ដូចជាបញ្ហាដទៃទៀតដែលរង់ចាំការសម្រេច។ យើងក៏កត់ត្រាទុកនូវសម្តីដែលអស់លោកបាននិយាយ ។
អានសេចក្តីប្រកាសរបស់ IPU ជាភាសាអង់គ្លេស ។
សូមជម្រាបថា លោក យ៉ង សែម ធ្លាប់រស់នៅអាមេរិកជាង ៣០ ឆ្នាំ ក្រោយមកបានចូលរួមជាមួយគណបក្ស FUNCINPEC នៅឆ្នាំ ១៩៩២ - ៩៣ ហើយបានឈរឈ្មោះជាបេក្ខជនជាប់ឆ្នោតនៅមណ្ឌលខេត្តក្រចេះ រួចហើយក៏ប្ដូរគោលជំហរទៅចូលបម្រើ CPP តាំងពីពេលនោះរហូតមក ។
Pdach Kar
Thursday, October 19, 2017