Views
នៅព្រឹកទី ១៦ ខែតុលា ឆ្នាំ ២០១៧ នេះ រដ្ឋសភាឯកបក្សបានអនុម័តយល់ព្រមច្បាប់ប្លន់អាសនៈ ៥៥ របស់គណបក្សសង្រ្គោះជាតិដោយមានសំឡេងគាំទ្រច្បាប់ចោរនេះចំនួន ៦៧ សំឡេង ដោយអវត្តមានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ។
តាមច្បាប់ ទាល់តែមានតំណាងរាស្រ្តចូលរួមប្រជុំចំនួន ១២០ រូបទើបគ្រប់កូរុមសម័យប្រជុំរដ្ឋសភា បើគ្មានវត្តមានសមាជិកសភា ១២០ រូបត្រឹមតែ ២ ដង រដ្ឋសភានឹងត្រូវរលាយដោយស្វ័យប្រវត្តិ ប៉ុន្តែដោយឥទ្ធិពលនៃការបកស្រាយអាស្រ័យលើបបូរមាត់របស់បក្សកាន់អំណាច ទោះខ្វះកូរុម ក៏សភានៅតែដំណើរការ ។
សូមជម្រាបថា ច្បាប់សព្វថ្ងៃក្លាយជាច្បាប់ចោររួចរាល់ហើយ មិនមែនជាច្បាប់ដែលតំណាងឲ្យពលរដ្ឋត្រូវអនុវត្តតាមនោះទេ វាគ្រាន់តែជាច្បាប់មួយគ្រា ៗ សម្រាប់ប្លន់យកអំណាចតែប៉ុណ្ណោះ ។
ករណីដូចជា ច្បាប់ឯកពន្ធភាព ច្បាប់រំលាយគណបក្សនយោបាយ និង ច្បាប់បែងចែកអាសនៈ នៅពេលនេះទៀត សុទ្ធតែជាច្បាប់ចោរដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋ ។
ច្បាប់រំលាយគណបក្សនយោបាយ និង ប្លន់អាសនៈ ដែលសភាចោរបានអនុម័ត គឺ
១) វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២) វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣) វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤) វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕