Views
លោក គន់ គីម អគ្គមេបញ្ជាការរងបានដាស់តឿនកងទ័ពឆ័ត្រយោង ៩១១ ឲ្យប្រឹងហ្វឹកហាត់ បាញ់កាំភ្លើង
ដើម្បីជួយការពារអំណាចថ្នាក់លើ ជាពិសេស ត្រូវមានក្រសែភ្នែកវៃឆ្លាត សំឡឹងឃើញអ្នកតវ៉ារឿងអយុត្តិធម៌ណាមួយថាជាខ្មាំងសត្រូវ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ។
ការទូន្មានប្រៀនប្រដៅនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ចំថ្ងៃដែលរដ្ឋសភាឯកបក្សអនុម័តច្បាប់ចំនួន ៤ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ ។
នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឲ្យកងទ័ពឆ័ត្រយោង ៩១១
ត្រូវប្រឹងប្រែងហ្វឹកហាត់បំប៉នសមត្ថភាពបាញ់បោះឲ្យបានខ្លាំងក្លាដើម្បីការពារអំណាចបច្ចុប្បន្ន ហើយក្រើនរំលឹកថា រាល់ការតវ៉ា ឬ បាតុកម្មណាមួយ ត្រូវចាត់ទុកថាជាបដិវត្តន៍ពណ៌ដែលមានបំណងដណ្តើមអំណាចពីរាជរដ្ឋាភិបាលដែលកើតចេញពីសន្លឹកឆ្នោតយ៉ាងពិតប្រាកដ ។
នាយឧត្តមសេនីយ៍បានថ្លែងថា
«បងប្អូនកងទ័ពទាំងអស់ត្រូវខិតខំគោរពវិន័យកងទ័ព សាមគ្គីឯកភាពផ្ទៃក្នុង
ដើម្បីឈានទៅសម្រេចរាល់ភារកិច្ចកាប់សម្លាប់កាន់តែប្រសើរថែមទៀត ។
ជាពិសេស គឺ ការការពាររក្សាអំណាចថ្នាក់លើឲ្យបានស្វិតស្វាញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ
ហើយត្រូវកម្ទេចរាល់ការដណ្តើមអំណាចរដ្ឋ
ទោះដណ្តើមតាមផ្លូវអាកាស ផ្លូវគោក ឬ ផ្លូវទឹក ឬ តាមរន្ធណាក៏ដោយ»។
នៅខណៈនោះ លោក គន់ គីម ក៏បានប្រាប់ឲ្យកងទ័ពឆ័ត្រយោង ៩១១
ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅតាមការិយាល័យដែលខ្លួនបានទៅចុះឈ្មោះដើម្បីកុំឲ្យចោរលួចចោរឆក់ឈ្មោះយកទៅបាត់ ព្រោះរាល់ការបោះឆ្នោតតែងតែមានចោរលួចស៊ីឈ្មោះពលរដ្ឋជាហូរហែ ៕
Pdach Kar
Tuesday, October 17, 2017