Views
ច្រកព្រំដែនសំពៅលូន
: ពលរដ្ឋរាប់ពាន់នាក់បានធ្វើបាតុកម្មតវ៉ានៅច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃតំបន់ទី ១៥ ទាមទារឲ្យភាគីថៃបេីកទីផ្សារកសិផលឡើងវិញ ព្រោះ ថ្មីៗនេះខាងភាគីថៃបានបិទខ្ទប់ចរាចរណ៍កសិផលរបស់ពលរដ្ឋ រួមមាន ល្ហុង
ប៉េងប៉ោះ ខ្ទឹមបារាំង ខ្ទឹមស ។ល។ មិនឲ្យនាំចូលចរាចរណ៍លក់ដូរក្នុងទីផ្សារថៃទៀតទេ ។ នៅពេលជាមួយគ្នានោះ ភាគីថៃបានដាក់ពង្រាយអង្គភាពតម្រួតឈុតខ្មៅពេញផ្សារសុទ្ធតែប្រដាប់ដោយអាវុធគ្រប់ដៃ ។
សូមជម្រាបថា មុនកើតមានបញ្ហានេះ នៅថ្ងៃទី ១៣
ខែតុលា ភាគីថៃបានចេញសារាចរណ៍ណែនាំថ្មី មួយពីក្រសួងការងារថៃ ឲ្យបញ្ឈប់ និង បណ្ដេញពលករខ្មែរ ភូមា និង លាវ ចេញឲ្យអស់ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ដេីម្បីអនុវត្តគោលនយោបាយការងារថៃដើម្បីពលរដ្ឋថៃគ្មានជនបរទេស ។
គោលនយោបាយនេះបានក្លាយជាចំណោទតឹងទ្រូងសម្រាប់កម្ពុជាដែលកំពុងជួបវិបត្តិនយោបាយក្នុងស្រុក អ្នកវិភាគមួយចំនួនបានលេីកឡេីងថា អាចជាគំនាបសេដ្ឋកិច្ចមកលេីប្រទេសកម្ពុជាដោយសាររដ្ឋាភិបាលបង្កបញ្ហាជាមួយសហរដ្ឋអាមេរិក ។
នៅលើទំព័រហ្វេសប៊ុករបស់ លោក ១
William Guang បានបញ្ចេញទស្សនៈថា
សុំជួយ Share ពត៌មាននេះអោយអស់លោកតំណាងរាស្ត្រមកពីគ្រប់បក្សបានឃេីញផង
....កុំស៊ីប្រាក់ខែដេកអេះពោះឈ្លោះគ្នាពេក ពលករចំណាកស្រុកគ្នាពឹងអីបេីគេដេញ ?
កសិករគ្នាពឹងអី ?
មិនមែនជាបញ្ហាតូចទេ អាហ្នឹងហេីយលទ្ធផលឈ្លោះជាមួយអាគាំង ខ្ញុំបោះឆ្នោតអោយលោកអស់ឯងដោះស្រាយបញ្ហាជាតិណាលោក
មេីលពត៌មានផងកុំដេកស៊ីប្រាក់ខែ២០០០ហេីយប្រកាច់ចាំតែមេីលបញ្ហាស្រុកទេសតាមរបាយការណ៍ភូតកុហករបស់មន្ត្រីថ្នាក់ក្រោមពេក
ខ្ញុំនិយាយនេះគឺនិយាយអោយតំណាងរាស្ត្រ អោយវាមានទំនួលខុសត្រូវផង
ខ្ញុំអត់ទាក់ទងនឹងបក្សឬរដ្ឋាភិបាលស្អីទេ
ពេលនេះគ្រានេះកំពុងផ្ទុះការតវ៉ានៅព្រំដែន
១ ៖ ថៃឈប់អោយខ្មែរចូលទៅលក់ឥវ៉ាន់នៅផ្សាថៃ
២ ៖ គ្រប់កសិផលរបស់ខ្មែរមួយចំនួនថៃលែងទិញនឹងមិនអោយលក់
៣ ៖ ខែក្រោយថៃនឹងបណ្ដេញពលករត្រលក់មកកម្ពុជាវិញ
( រីឯតំណាងរាស្ត្រដែលខ្មែរបោះឆ្នោតអោយសម្រាប់ដោះស្រាយបញ្ហាជូនរាស្ត្រ
មានខ្លះជាប់គុក ខ្លះរត់ចោលស្បែកជេីង ខ្លះកំពុងរវល់ឈ្លោះគ្នានៅសភា ) ហឹយយយយ
មិនហ៊ានស្រមៃទេ