Views
ប្រទេសកម្ពុជាពិតជាអភ័ព្វណាស់ដែលមានបក្សប្រជាជនបដិវត្តន៍កម្ពុជានៅបន្តដឹកនាំ ព្រោះបក្សនេះនៅនែបនិត្យជិតស្និតនឹងកុម្មុយនិស្តយួន ធ្វើការបម្រើយួនដោយឥតងាករេ ហើយឯកសារបែកធ្លាយនេះបានបញ្ជាក់ប្រាប់ហើយថា ស៊ីភីភីជាកូនជឹងយួន ដែលធ្វើការបម្រើយួនយ៉ាងជាក់ស្តែង តើខ្មែររស់ដល់ពេលណា ហេតុអីក៏ស៊ីភីភីចូលចិត្តជាមួយយួនខ្លាំងម្លេះ ចឹងតើបានធ្វើការជាមួយប្រទេសសេរី ប្រជាធិបតេយ្យមិនកើត ។
នៅលើទំព័រហ្វេសប៊ុករបស់
លោក ឆាំ ឆានី បានបង្ហាញឯកសារបែកធ្លាយទាំងនេះដល់សាធារណជនឲ្យបានដឹងជាទូទៅ ដែលមានសេចក្តីដូចខាងក្រោម ៖
បែកធ្លាយឯកសារសម្ងាត់ CPP តែងតាំងមន្ត្រីបក្សនៅ(បម្រើ)យួន
___
សាយ ឈុំ បានតែងតាំងមន្ត្រីបក្ស CPP នៅ(បម្រី) យួនចំនួន ១៨ នាក់ កាលពីថ្ងៃទី ១៨ តុលា ២០១៧ កន្លងទៅនេះ ។
យោងលិខិតលេខ ៦៥៦/១៧ សស.គក ចុះថ្ងៃទី១៨ តុលា ២០១៧ សាយ
ឈុំក៏បានបង្គាប់ឲ្យក្រសួងការបរទេស ដែលជាស្ថាប័នជាតិជាអ្នកទទួលបន្ទុកជួយជ្រោមជ្រែងដល់ពួកមន្ត្រីបក្ស CPP ដែលនៅ(បម្រើ)យួនផងដែរ ៕
Pdach Kar
Thursday, October 19, 2017