Views
ព្រោះតែការក្រាញអំណាចមួយមុខ បុរសខ្លាចការបោះឆ្នោតសុខចិត្តបំផ្លាញអ្វី ៗ គ្រប់យ៉ាងដែលជាឧបសគ្គនៃការកាងអំណាចតាំងពីការកាប់សម្លាប់ ធ្វើច្បាប់ជាបង្អែក ដើម្បីធ្វើទុក្ខបុកម្នេញអ្នករិះគន់ អ្នកប្រឆាំង និង ដៃគូប្រកួតនយោបាយ ចុងក្រោយ បានធ្វើច្បាប់រំលាយគណបក្សនយោបាយដែលមានប្រជាប្រិយភាពច្រើនជាងខ្លួន ដែលទង្វើនេះចាត់ជារឿងផ្តាច់ការហួសហេតុដែលអន្តរជាតិមិនអាចស៊ូទ្រាំនឹងអំពើគឃ្លើននេះបាន ។
ដោយសារការរំលោភបំពាននេះ ទណ្ឌកម្មផ្សេង ៗ នឹងធ្លាក់មកលើប្រទេសកម្ពុជា ហើយប្រជារាស្រ្តតូចតាចនឹងរងគ្រោះពីទណ្ឌកម្មទាំងនោះ ។
នៅថ្ងៃទី ១៨ តុលា ២០១៧ ម្សិលមិញ សហភាពអន្តរសភា(IPU) បានចាប់ផ្តើមចេញប្រតិកម្មប្រឆាំងនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន ដោយបានអនុម័តសេចក្តីសម្រេចចិត្តមួយថ្កោលទោសចំពោះការចាប់ខ្លួនដោយខុសច្បាប់ប្រឆាំងនឹង ឯកឧត្តម កឹម សុខា
ប្រធានគណបក្សសង្រ្កោះជាតិ ដែលជាការរំលោភបំពានលើអភ័យឯកសិទ្ធិ
និងរដ្ឋធម្មនុញ្ញកម្ពុជា, ការធ្វើទុក្ខបុកម្នេញនយោបាយ,
ការប៉ុនប៉ងរំលាយគណបក្សសង្រ្គោះជាតិ
ព្រមទាំងស្ថានភាពដ៏អាក្រក់បំផុតនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស
និង នីតិរដ្ឋនៅប្រទេសកម្ពុជា។
ស្ថាប័ននេះទាមទារឲ្យមានការដោះលែង ឯកឧត្តម កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ!!!
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់សហភាពអន្តរសភា IPU ៖
“សម្រង់សេចក្តីប្រកាសព័ត៌មាន”
សេចក្តីប្រកាសព័ត៌មាន
18 តុលា 2017
St. Petersburg
“វិបត្តិនយោបាយបានកើនឡើងនៅទូទាំងពិភពលោកដោយសារការរំលោភសិទ្ធិមនុស្សមកលើ សមាជិកសភាបក្សប្រឆាំង”
សហភាពអន្តរសភា (IPU)
សម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ អំពីការកើនឡើងនៃការគាប សង្កត់
និងការកើនឡើងនូវការរំលោភបំពានសិទ្ធិមនុស្សមកលើសមាជិកសភាគណបក្សប្រឆាំង នៅកម្ពុជា
វ៉េណេស៊ុយអេឡា ទួរគីនិងម៉ាល់ឌីវ នៅថ្ងៃបិទបញ្ចប់នៃមហាសន្និបាត IPU លើកទី
132 នៅទីក្រុង St. Petersburg, សហព័ន្ធរុស្ស៊ី ។ ។ IPU
អំពាវនាវឱ្យមានបេសកកម្មស្វែងរកការពិត ដោយគណៈកម្មាធិការស្តីពីសិទ្ធិមនុស្សរបស់សមាជិកសភា នៃសហភាពអន្តរសភា
ដែលនឹង ត្រូវបញ្ជូនទៅកាន់ប្រទេសទាំងបួននាពេលអនាគតដ៏ខ្លីខាងមុខ ។
សហភាពអន្តរសភា
(IPU)បានបង្ហាញពីការព្រួយបារម្ភជាថ្មីម្តងទៀតចំពោះស្ថានភាពអាក្រក់ របស់ សមាជិកគណបក្សប្រឆាំងចំនួន
15 រូប នៅប្រទេសកម្ពុជា ។ នៅខែកញ្ញាឆ្នាំ ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិ
គឺ លោក កឹម សុខា ត្រូវបានចាប់ខ្លួន ។
ភស្តុតាងសំខាន់ដែលត្រូវបានគេប្រើដើម្បីជាទឡ្ហីករណ៍អំពីភាពត្រឹមត្រូវនៃការឃុំឃាំងរបស់លោក
គឺជាក្លីបវីដេអូនៃសុន្ទរកថាសាធារណៈដែលលោកបានថ្លែងទៅកាន់សហគមន៍កម្ពុជា-អូស្ត្រាលី
នៅប្រទេសអូស្ត្រាលី នៅចុងឆ្នាំ ២០១៣ ។
IPU សោកស្តាយចំពោះអង្គហេតុដែលដែលក្លីបវីដេអូនេះ ត្រូវបានគេប្រើជាភស្តុតាងដើម្បីចោទ ប្រកាន់ពីបទក្បត់ជាតិ
ហើយបានទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងអនុញ្ញាតឱ្យ លោក
បន្តបំពេញភារកិច្ចជាសមាជិកសភា និងជាប្រធានគណបក្សប្រឆាំង។
សហភាពអន្តរសភា (IPU)
ក៏បានជំរុញឱ្យអាជ្ញាធរកម្ពុជាអនុញ្ញាតឱ្យមានការវិលត្រឡប់នៃសមាជិកសភាគណបក្សប្រឆាំងដែលត្រូវបានគេបង្ខំឱ្យនិរទេសខ្លួន
ដើម្បីពួកគេអាចធ្វើយុទ្ធនាការដោយសេរី នៅក្នុងការបោះឆ្នោតនាឆ្នាំ ២០១៨
ដែលនឹងឈានមកដល់ឆាប់នេះ ។
គណៈកម្មាធិការស្តីពីសិទ្ធិមនុស្សរបស់សមាជិកសភានៃសហភាពអន្តរសភា ផ្តល់ការការពារ
និងការដោះស្រាយចំពោះសមាជិកសភានីមួយៗដែលប្រឈមនឹងការរំលោភសិទ្ធិមនុស្ស។
ក្នុងអំឡុងពេលមហាសន្និបាតនេះ
សហភាពអន្តរសភាបានអនុម័តសេចក្ដីសម្រេចរបស់គណៈកម្មាធិការចំពោះសមាជិកសភាចំនួន 200 នាក់
មកពី ១១ ប្រទេស ដែលសមាជិគសភាភាគច្រើនមកពីប្រទេសចំនួនបួន គឺប្រទេសតួកគី
វ៉េណេស៊ុយអេឡា ម៉ាល់ឌីវ និង កម្ពុជា៕