Views
លោក ឆាំ ឆានី ជាសកម្មជនបក្សប្រឆាំងយ៉ាងល្បីល្បាញ និង ជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងលេចធ្លោដែលខ្មែរទូទាំងពិភពលោកមុខជាបានស្គាល់និងតាមដានទំព័ររបស់លោក ។
លោក ឆាំ ឆានី តែងផ្សាយព័ត៌មានខាងអវិជ្ជមានរបស់រដ្ឋាភិបាល ជាពិសេស ព័ត៌មានរសើប និង សម្ងាត់ផ្សេង ៗ ដែលរដ្ឋាភិបាលតែងព្យាយាមបិទបាំងមិនឲ្យពលរដ្ឋដឹងឮ ព្រោះហេតុនោះ គណនីរបស់លោក ឆាំ ឆានី តែងតែត្រូវចោរហែកគណនីពីខាងភាគីរដ្ឋាភិបាលព្យាយាមហែកដណ្តើមយកជាច្រើនលើកច្រើនសា
កាលពីប៉ុន្មានម៉ោងមុននេះ លោក ឆាំ ឆានីបានបាត់មុខពីបណ្តាញសង្គមមួយរយៈ ហើយក្រោយមកបន្តិច លោក ឆាំ ឆានី ក៏បានផូសផ្សាយថា មានចោរហែកគណនីរបស់លោក ដែលមានសេចក្តីដូចខាងក្រោម
ជំរាបជូនក្រុមលោកចោរសម្តេច ជោ ជ្រាប
~~~
ឆាំ ឆានី ពិតជាអាណិតក្រុមលោកចោរបច្ចេកវិទ្យាសម្តេច ជោ ណាស់ ដែលតែងតែព្យាមលួចអាខោនហ្វេសបុក ឆាំ ឆានី ម្តងហើយម្តងទៀត តែលួចមិនបានសម្រេច ។
ហេតុនេះ សូមលោកចោរប្រាប់ ឆាំ ឆានី ត្រង់ៗទៅ មិនបាច់ព្យាយាមលួចទេ បើលោកចោរចង់បានណាស់ចាំ ឆាំ ឆានី ប្រគល់ជូន គ្រាន់តែអាខោនហ្វេសបុកមួយ ឆាំ ឆានី មិនកំណាញ់ទេណាក្រុមលោកចោរ តេជោ អើយ ៕
សម្រាប់បងប្អូនណាដែលមិនទាន់បានតាមដានទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី សូមប្រញាប់ចូលទៅកាន់ទំព័ររបស់លោក ហើយចុចពាក្យថា
follow បងប្អូនប្រាកដជាមិនខុសបំណងឡើយ ។
ព័ត៌មានបែកធ្លាយ រលាយរលត់ លាក់បាំង ខាងរដ្ឋាភិបាល មានសព្វគ្រប់នៅលើទំព័ររបស់លោក ឆាំ ឆានី ។
ជំរាបជូនក្រុមលោកចោរសម្តេច ជោ ជ្រាប
~~~
ឆាំ ឆានី ពិតជាអាណិតក្រុមលោកចោរបច្ចេកវិទ្យាសម្តេច ជោ ណាស់ ដែលតែងតែព្យាមលួចអាខោនហ្វ...
Posted by Chham Chhany on Thursday, 19 October 2017
Pdach Kar
Thursday, October 19, 2017