Views
តាមដំណឹងរសឹបរសៀវពីតៀមកាហ្វេថា សមាគមយួនដែលក្រសួងមហាផ្ទៃអនុញ្ញាតឲ្យចរាចរក្នុងប្រទេសកម្ពុជានោះ តាមពិត មិនមែនជាសមាគមយួនធម្មតាទេ ប៉ុន្តែជាសមាគមអ្នកជំនាញការយួនដែលគ្រប់គ្រងរាជការខ្មែរទូទាំងប្រទេស រួមទាំងក្រសួងមហាផ្ទៃផង ហើយថា ចលនាប្រឆាំងនឹងគណបក្សសង្រ្គោះជាតិនេះក៏ជាយុទ្ធនាការរបស់សមាគមយួននេះដែរ ។
សមាគមយួននេះដើរតួនាទីប្រកៀកកុងត្រូលរដ្ឋាភិបាល រដ្ឋសភា និង រាជវាំងដើម្បីបញ្ជាការងារឲ្យប្រព្រឹត្តតាមបន្ទាត់នយោបាយយួន ។
ទាល់តែឃើញខ្លឹមសារដែលអ្នកជំនាញការយួនសរសេរនៅលើបណ្តាញសង្គមត្រង់ទំព័រសមាគមយួននេះ ទើបខ្មែរទូទាំងនគរភ្លាក់ខ្លួនថា សមាគមយួននេះពិតជាមិនធម្មតាមែន អាចគំរាមកំហែងមហាក្សត្រខ្មែរទាក់ទងនឹងព័ត៌មានថា ព្រះអង្គអល់ឯកឡាយព្រះហស្ថលេខាលើវិសោធនកម្មច្បាប់ថ្មីដែលនឹងយកទៅប្រើដើម្បីរំលាយគណបក្សសង្រ្គោះជាតិដែលមានប្រជារាស្រ្តគាំទ្រជាង ៣ លាននាក់ ។
ខ្លឹមសារដែលសមាគមអ្នកជំនាញការយួនសរសេរថា ៖
លឺថា ស្តេច សីហមុនី មិនចង់សញ្ញេរំលាយគណៈបក្សក្បត់ជាតិ របស់ជនក្បត់ជាតិ សម រង្សី និង កឹម សុខា។
ប្រជាជនខ្មែរភាគច្រើន រួមនិងប្រជាជនវៀតណាម សូមឲ្យស្តេច ព្រះអង្គ នរោត្តម
សីហមុនី សញ្ញេលើច្បាប់ទាំងបួន ឬក៏បើកផ្លូវឲ្យមានអ្នកសញ្ញេជំនួស
ដើម្បីរំលាយគណៈបក្សសង្រ្គោះជាតិ ដែលប្រជាជនចាត់ទុកថាជាគណៈបក្សក្បត់ជាតិ
ដែលឃុបឃិតមានគំរោងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលតែងតែញោះញង់
ប្រកាន់ពូជសាសន៍ បង្ករចលាចលអសន្តិសុខដល់សង្គមកម្ពុជាយើង។
បើមិនដូច្នុះទេ យើងទាមទារឲ្យស្តេច សីហមុនី ចុះចេញពីរាជបល្លង្គ ហើយមកនៅក្រោម
ឪវាទរបស់សម្តេច ហ៊ុន សែន ដូចស្តេច នរោត្ដម រណរីទ្ធិ វិញ ដើម្បីឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍។
សូមបញ្ជាក់ថា អ្វីដែលសមាគមយើងប្រកាសហើយពីមុនៗមក តែងតែកើតឡើងជាការពិត។ ដូច្នេះសូមស្តេច សីហមុនី ពិចារណាសារជាថ្មី។
******
ខ្លឹមសារដែលសមាគមយួនសរសេរនេះឆ្លុះបញ្ចាំងពីការគំរាមកំហែង និង ការបង្ខិតបង្ខំតាមចរន្តនយោបាយដែលយួនចង់បាន ព្រោះថា បើអាចខ្ចីដៃមហាក្សត្រខ្មែរបានសម្រេច មានន័យថា យួនបានសម្រេចតាមបន្ទាត់នយោបាយរបស់ខ្លួន ហើយពាក្យថា ឈ្នះ នឹងស្ថិតក្នុងកណ្តាប់ដៃយួនកុងត្រូលខ្មែរតរៀងទៅ ។
អនិច្ចា នគរខ្មែរ គ្មានអ្នកស្នេហាជាតិណាអាចកម្ទេចសត្រូវនៅចំពោះមុខនេះបានទេ ។
សត្វកណ្តុរនិយាយថា តើនរណាហ៊ានយកចង្រ្កង់ទៅពាក់កឆ្មា?
Pdach Kar
Saturday, October 21, 2017