Views
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៧ នៅផ្ទះរបស់លោកស្ថិត ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយសារព័ត៌មានបាន បង្ហោះពីវីដេអូមួយ ដោយចោទថា លោក កឹម សុខា បានឃុបឃិតគ្នាជាមួយជនបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល
កម្ពុជា ។
ធម្មតា កូនស្រីដែលជាសាច់ឈាមរបស់ឪពុកកតែងតែស្រឡាញ់ អាណិតឪពុកដែលរងគ្រោះដោយអយុត្តិធម៌ កញ្ញា កឹម មនោវិទ្យាបានបញ្ចេញសារបង្កប់ដោយន័យម៉ឺងម៉ាត់ និង សោកសង្រេងថា
«
ខ្ញុំ និង គ្រួសារ គ្មានការសោកស្ដាយទេ ចំពោះការតស៊ូដ៏មោះមុតនិងការលះបង់
របស់ឪពុកខ្ញុំ ទោះជាពេលនេះគាត់កំពុងជាប់ពន្ធនាគារនៅទីដាច់ស្រយ៉ាលក៏ដោយ គ្មានអ្វីសំខាន់ជាង គ្មានអ្វីជាមោទនៈជាង ការការពារបុព្វហេតុជាតិឡើយ » ។
«
ទោះជាគ្រួរសារខ្ញុំត្រូវប្រឈមការគំរាមកំហែង ការភ័យខ្លាចនិងរងគ្រោះរាប់សិបឆ្នាំតាំងពីខ្ញុំនៅតូចមកម្លេះ ក៏យើងមិនចុះចាញ់ដែរ » ។
សូមចូលរួមលើកទឹកចិត្តកញ្ញានិងក្រុមគ្រួសារដែលពុះពារគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ ។
Pdach Kar
Thursday, October 19, 2017